🌞 Next week 🍀
មួយសប្តាហ៍កន្លងផុតទៅ រាងតូចថេហ្យុងក៏អាចចេញពីមន្ទីពេទ្យនឹងត្រឡប់ទៅផ្ទះ ហើយអាចទៅធ្វើការនឹងចូលរៀនវិញតាមធម្មតា។ ថ្ងៃនេះចំជាថ្ងៃពុធ អាល្អិតនៅក្នុងថ្នាក់រៀនអង្គុយស្តាប់កាសតែម្នាក់ឯងនាពេលម៉ោងសម្រាក ។ផូស! ក្តុម! សំឡេងកប់ក្រដាស់នឹងសំឡេងធ្លាក់ក្រដាស់បន្លឺឡើង។ ដោយមានក្រដាស់មួយដុំហោះមកពីណាមិនដឹងត្រូវក្បាលរាងតូច ។
" អីយ៉ាស់! Sorryផងអាកូនស្វា យើងគ្មានចេតនាទេវើយ! "សិស្សប្រុសមុខឌឺម្នាក់និយាយទៅរាងតូចទាំងសើចតិចៗ ហើយមិត្តរបស់គេក៏សើចដែរ។
" បើមានចេតនាក៏និយាយមក កុំមកនិយាយរកត្រូវដាក់ខ្លួននោះ!! "ថេហ្យុងដែរដកកាសពីត្រចៀកហើយឮសម្តីរបស់សិស្សប្រុសម្នាក់នោះ ក៏និយាយឡើងទាំងខឹង។ សិស្សប្រុសម្នាក់នេះមានឈ្មោះថា វ៉ុនជី។
" យ៉ា! អាកូនស្វាឯងឥលូវប្រហើនណាសន៎! ផាច់ៗ "វ៉ុនជី ដែរមុននេះអង្គុយលើតុរបស់ខ្លួន ក៏ដើរមកនិយាយទល់មករាងតូច ហើយលើកដៃទះមុខអាល្អិតតិចៗ រួមទាំងសើចចុងមាត់។
" បើចឹងឯងចង់យ៉ាងមិច? អរ៎...អាងឪឯងជានាយកសាលាក៏ចង់មកbullyយើងមែនទេ? ហ្ហឹស.បើចឹងមុខមាត់ឪឯងប្រហែលជាត្រូវយកទៅចោលនៅក្នុងបង្គន់ហើយ ព្រោះមានកូនប្រុសចោម្សៀតដូចជាឯងនេះ! "ថេហ្យុងងើបឈរអសឮកម្ពស់ ហើយក៏អោបដៃនិយាយតទៅវ៉ុនជីវិញ រួមទាំងញាក់ចិញ្ចើមឌឺគេផងដែរ។
" ឯង...! "វ៉ុនជីលើកដៃត្រៀមដាល់រាងតូច
" ដាល់មក...យើងនឹងបានប្តឹងឯងយកលុយពីឪឯងមកចាយ អត់បានធ្វើការមាណថ្ងៃពុងដាច់លុយផង...! "ថេហ្យុង និយាយទាំងញញឹម បើនាយកម្លោះនេះវាយល្អហើយ នឹងបានប្តឹងយកលុយចាយ
" ហ្ហឺយ! ប្រាវ!... "វ៉ុនជី សែនខឹងសឹងដាច់សរសៃឈាម ធ្វើអីរាងតូចមិនបានក៏ធាក់តុក្បែរនោះបញ្ចេញកំហឹងហើយក៏ដើចេញទៅយ៉ាងលឿន។
" ឆឹស!! "ថេហ្យុងបញ្ចេញខ្យល់តាមជើងធ្មេញមួយឆឹសហើយក៏ដាក់ខ្លួនអង្គុយនឹងស្តាប់កាសបន្តទៀត។ ហើយសកម្មភាពអាល្អិតមុននេះ ជុងហ្គុកមើលឃើញទាំងអស់ ព្រោះនាយថាចង់មកលេងគេនៅសាលា ដល់ពេលដើរមកដល់ថ្នាក់អាល្អិតហើយឃើញបែបនេះនាយក៏លបមើល មុននេះឃើញវ៉ុនជីចង់ដាល់ថេហ្យុងនាយសឹងហក់ទៅវាយគេមុនទៅហើយតើ។
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា