Diamond:យ៉ាងម៉េច??ចង់អោយយើងថយឡានកិនឯងបន្ថែមមែនទេ???(សម្លក់មុខlegoហើយក៏ឡើងឡានបើកចេញទៅដោយកំហឹង)
Lego:មនុស្សស្អីសម្ដីអាក្រក់ម្លេះ!!ធ្វើដូចជាខឹងនឹងគ្នាមកពីកាលចឹង!!(សុខៗគេក៏មកធ្វើគំរោះគំរើយដាក់មិនដឹងថាខ្លួនបានខុសអី ព្រោះថាគេមិនដឹងទេថាពូរបស់គេបានទៅធ្វើអីខ្លះ)
-នៅផ្ទះdiamond
Bas:ញ៉ាំបាយទេប៉ាយកមកអោយ...
Diamond:ប៉ាតូចរងចាំខ្ញុំធ្វើអីនេះយប់ហើយ ម៉ោង10ហើយណា....
Bas:ប៉ាតូចក៏គិតថាកូននឹងនៅមិនយូរទេ...
Diamond:កូនធ្វើអោយប៉ាតូចបារម្ភហើយបើបែបនេះ...(អោបប៉ាតូចយ៉ាងណែន)
Bas:តោះទៅញ៉ាំបាយទៅ....
Diamond:បាទ...(ញញឹមបន្តិចមុននឹងដើរទៅតុអាហារ)
Bas:ប៉ានឹងប៉ាjobស្របតាមកូន កូនចង់ចូលធ្វើការពេលណាស្រេចតែចិត្តកូន....
Diamond:ធ្វើកន្លែងផ្សេងក្រៅពីកន្លែងប៉ាបានទេ?
Bas:diamondកូនធំហើយ កូនត្រូវតែប្រឈមមុខនឹងវាព្រោះយ៉ាងណាក៏កូនគេចមិនផុតដែរកុំគេចអី
Diamond:បាទប៉ាតូច...
Bas:ញ៉ាំបាយហើយក៏ទៅសម្រាកទៅយប់ហើយ(ថាហើយក៏ចាកចេញទៅបន្ទប់របស់ខ្លួនបាត់ទៅ)
-បន្ទប់jobbas
Job:អូននិយាយជាមួយគេបានអីខ្លះ?
Bas:គឺអូខេ...ប៉ុន្តែអូននៅតែខ្លាចថាកូននឹងពិបាកធ្វើការកន្លែងរួមគេ....
Job:អូនទៅបារម្ភអីទៅនេះក៏ជាកូនរបស់គេ គេម៉េចនឹងអាចធ្វើបាបកូនខ្លួនឯង អូនគិតច្រើនពេកហើយ(អោបប្រពន្ធពីក្រោយខ្នង)
Bas:អូនប្រហែលជាគិតច្រើនពេកពិតមែនហើយ...
Job:កូនយើងធំហើយគេប្រាកដជាមើលថែខ្លួនឯងបាន
Bas:អូនសង្ឃឹមថាចឹងចុះ យប់ជ្រៅហើយគេងទៅ
Job:បងគេងបែបណាទៅបើភរិយាបងនៅពិបាកចិត្តមិនព្រមគេងបែបនេះ...
Bas:អូនគេងហើយបងឆាប់គេងទៅ
Job:បងគេងក៏បានចឹងអូនក៏គេងអោយលក់មិនមែនគេងគិតទេ!
YOU ARE READING
ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)
Actionតំណែងមួយហ្នឹងមានតែម្នាក់ទេដែលមានសិទ្ធិទទួលបាន