ភាគ18

93 16 0
                                    

Diamond:ប៉ាតូច....អត់ទេ....អត់ទេ(ត្រកងកាយប៉ាតូចខ្លួនដែលសុទ្ធតែឈាម ងាកទៅម្ខាងទៀតគឺជាប៉ាទីពីររបស់គេគឺប៉ាjjayដែលក៏ដេកក្នុងធ្លុកឈាមដូចគ្នា)ហឹកៗ....(ទឹកភ្នែកហូរជោគថ្ពាល់ដៃចុចខលហៅឡានពេទ្យទាំងញ័រដៃ)

-នៅមន្ទីរពេទ្យ

Diamond:កុំកើតអីណាប៉ាតូច....ប៉ា...ប៉ាjjay(ជាចុងក្រោយគេនៅតែគិតដល់ប៉ាទីពីររបស់គេដដែរ)

Bump:diamond...ប៉ាតូចយ៉ាងម៉េចទៅហើយ???

Diamond:គ្រូពេទ្យមិនទាន់ចេញមកទេបង....

Bump:ចុះប៉ាjjay??

Diamond:ក៏ដូចគ្នា

Job:ជាបងម្ដងទៀតហើយ...បងមិនដឹងថាត្រូវនិយាយពាក្យសុំទោសទៅអូនប៉ុន្មានដងលុបលាងបែបណាទេbas

Diamond:បើខ្ញុំមិនចាកចេញពីផ្ទះបងប្រុសនៅមើលថែប៉ាប្រាកដជាគ្មានរឿងនេះកើតឡើងទេ ព្រោះតែខ្ញុំ!!!

Bump:កុំបន្ទោសខ្លួនឯងអីdiamond...រឿងបែបនេះគ្មានអ្នកចង់អោយកើតឡើងទេ...(លួងលោមប្អូនកុំឱ្យកាន់តែគិតច្រើន)

Diamond:ខ្ញុំបារម្ភប៉ាតូចខ្លាំងណាស់បង...(មកដល់ពេលនេះទើបដឹងថាអ្នកដែលរឹងមាំបំផុតបែរជាbumpទៅវិញអ្នកដែលតែងតែមើលទៅមុខមាំៗសម្ដីគំរោះគំរើយបែរជាត្រូវមកអង្គុយយំ)

Bump:ប៉ាតូចប្រាកដជាមិនអីទេ

Job:....(មិនដឹងនិយាយអ្វីអង្គុយសំកុកដោយកាយគ្មានវិញ្ញាណម្នាក់ជាប្អូនម្នាក់ជាប្រពន្ធព្រមៗគ្នាចង់យំក៏យំមិនចេញ)

Bump:ប៉ាធំខ្ញុំគិតថាប៉ាទៅផ្ទះសម្រាកសិនទៅខាងនេះទុកខ្ញុំមើលមិនអីទេ...(ឃើញថាប៉ាធំរបស់ខ្លួនបែបនេះគេក៏ពិបាកចិត្តមួយកម្រិតទៀតប៉ុន្តែក៏នៅតែតាំងជំហររឹងមាំ)

Job:ប៉ាចង់នៅចាំស្ដាប់គ្រូពេទ្យសិន

Bump:គ្រូពេទ្យចេញមកហើយ...

Diamond:គ្រូពេទ្យប៉ាខ្ញុំយ៉ាងម៉េចហើយ???(ស្ទុះងើបឡើងទៅសួររឿងប៉ារបស់ខ្លួនយ៉ាងលឿន)

👨🏻‍⚕️:អ្នកជំងឺគឺរួចផុតពីគ្រោះថ្នាក់ទាំងពីរហើយប៉ុន្តែ...

Job:ប៉ុន្តែអ្វីទៅលោកគ្រូពេទ្យ?????

👨🏻‍⚕️:គឺយើងមិនអាចសន្និដ្ឋានថាគេដឹងខ្លួននៅពេលណាទេ អាចនិយាយបានថាគេអាចនឹងលង់លក់បែបនេះរយះពេលយូរ....

ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)Where stories live. Discover now