យប់ឡើង
Diamond:....(មកដល់ផ្ទះក៏ឡើងទៅបន្ទប់ងូតទឹកមិននិយាយរកអ្នកណាទាំងអស់ ងូតទឹកហើយក៏ឡើងគេងលើគ្រែដោយស្ងប់ស្ងាត់)
Lego:គេកើតអី?(និយាយតិចៗម្នាក់ឯងព្រោះមានអារម្មណ៍ថាប្លែកខ្លាំងណាស់ អង្គុយនៅលើសាឡុងមិនហ៊ានទៅជិតគេទេ ឯគេឯណោះក៏មិននិយាយរកដែរ ឃើញបែបនេះlegoក៏ប្រមូលភាពក្លាហានដើរទៅរកគេព្រោះនៅនឹកឃើញដល់សម្ដីរបស់bump) លោកមិនស្រួលខ្លួនមែនទេ??
Diamond:ឆាប់គេងទៅ...(និយាយទាំងបិទភ្នែកព្រោះមិនចង់ឲ្យមានរឿងទៀតដឹងច្បាស់ថាខ្លួនឯងឆេវឆាវណាស់ទើបមិននិយាយច្រើននាំតែឈ្លោះគ្នា)
Lego:លោកញ៉ាំអីពេលល្ងាចហើយឬនៅ?
Diamond:បងប្រាប់ហើយថាអោយគេងទៅ!!
Lego:គឺខ្ញុំឃើញលោកមកស្ងាត់បែបនេះប្លែកៗ
Diamond:បារម្ភហ៎???
Lego:គឺ...ប្រហែលមិនមែនទេដឹង
Diamond:ចង់ទៅផ្ទះ???គេងទៅស្អែកចាំបងជូនអូនទៅផ្ទះវិញ....ត្រូវការសេរីភាពត្រូវអត់បងផ្ដល់អោយអូនហើយបងលែងក្រសោបអូនជាប់ហើយអូនមានសេរីភាពហើយ(ស្រលាញ់ប៉ុន្តែពេលដែលគេទៅមើលប៉ាតូចនៅមន្ទីពេទ្យហើយមកគិតវិញទើបយល់ថាប៉ាតូចរបស់ខ្លួនបានជួបរឿងអ្វីខ្លះប៉ាតូចត្រូវរស់នៅជាមួយការឈឺចាប់គ្រាំចិត្តព្រោះតែទង្វើប៉ាទីពីរហើយខ្លួនឯងផ្ទាល់ក៏មានចរឹកឆេវឆាវមិនខុសអីពីប៉ាទីពីរហើយពេលនេះក៏មិនច្បាស់ទេថាlegoនៅស្រលាញ់គេទៀតទេ បើlegoអស់ចិត្តពីគេហើយចឹងមានតែដោះលែងដើម្បីកុំអោយឈឺចាប់ដូចប៉ាតូច)
Lego:លោក...លោកកើតអី??(ពេលដែលឮបែបនេះបែរជាមានអារម្មណ៍ថាឈឺទ្រូងខាងឆ្វេងខ្លាំងណាស់ទាំងដែលពីដំបូងគេទាមទារទៅផ្ទះរហូត)
Diamond:បងមិនបានកើតអីទេបងគ្រាន់តែយល់ថាអូនមិនបានស្រលាញ់បងផងបងអោបក្រសោបអូនធ្វើអី?បងធ្លាប់ឃើញប៉ាតូចយំបងក៏ល្មមយល់អារម្មណ៍មួយនឹងប៉ុន្តែបងបែរជាធ្វើបាបមនុស្សដែលបងស្រលាញ់ បងសុំទោសពេលនោះបងក៏មិនយល់ពីខ្លួនឯងថាចង់បានអីអោយប្រាកដដែរដឹងខ្លួនម្ដងទៀតគឺបងស្រលាញ់អូនហើយ....(ក្រោកអង្គុយនិយាយជាមួយlego)
YOU ARE READING
ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)(ចប់)
Actionតំណែងមួយហ្នឹងមានតែម្នាក់ទេដែលមានសិទ្ធិទទួលបាន