ភាគ9

64 10 5
                                    

Lego:diamond!!

Diamond:ហៅច្រើនដងធ្វើអីឬក៏ចង់បានបែបព្រឹកមិញ???

Lego:ខ្ញុំពិតជាចង់តែច្របាច់កសម្លាប់លោកចោលទេ!!!

Diamond:ម៉ោមកច្របាច់ឥឡូវមក!!(ធ្វើមុខយ៉ាងឌឺដេកលើគ្រែ)

Lego:ក៏បានចង់បានចឹងមែនទេ ចាំខ្ញុំជូនតាមសំណូមពរ(ទាញទូរស័ព្ទរបស់ខ្លួនចេញមក)

Diamond:ឯងចង់ធ្វើអី???

Lego:គឺអោយគេដឹងគ្រប់គ្នាតែម្ដងទៅ!!!

Diamond:ឯងប្រើវិធីដើម្បីចាប់យើង???ចង់អោយយើងទទួលខុសត្រូវលើឯងចឹងមែនទេ???ទោះomegaអាចមានកូនបានក៏មិនប្រាកដថានេះជាកូនយើងអាចជាកូនអ្នកផ្សេងដែលឯងដើរដេកជាមួយគេក៏ថាបាន!!!

Lego:និយាយបានល្អណ៎!! បើទោះបីជាខ្ញុំមានកូនក៏ខ្ញុំមិនអោយកូនខ្ញុំមានប៉ាដូចជាលោកដែរ!!!

Diamond:អឺ..បើចឹងកាន់តែល្អ!!(សង្ក្រឺតធ្មេញដោយការខឹងសម្បា)

Lego:bumpលោកមានកាតខុនដូdiamondដែរទេ?(ខលទៅបងប្រុសគេកណ្ដាលមុខប្អូនតែម្ដង)

Bump:អ្នកណាគេហេតុអីក៏ស្គាល់ខ្ញុំ??រកកាតខុនដូប្អូនខ្ញុំធ្វើអី???

Lego:ខ្ញុំស្គាល់លោកប៉ុន្តែលោកអាចនឹងមិនស្គាល់ខ្ញុំទេប៉ុន្តែខ្ញុំពេលនេះកំពុងតែ...(និយាយមិនទាន់ចប់ផងអ្នកខាងនោះក៏ស្ទុះមកចាប់ទាញទូរស័ព្ទចេញហើយគប់ចោល)

Diamond:កុំទៅពាក់ព័ន្ធបងប្រុសរបស់យើង!!!(ច្របាច់ចង្ការlegoដោយកំហឹង)

Lego:ខ្ញុំកាន់តែចង់ពាក់ព័ន្ធបើបែបនេះ!!!

Diamond:មនុស្សកខ្វក់ដូចជាឯងកុំសូម្បីតែគិតថាចូលទៅពាក់ព័ន្ធជាមួយបងប្រុសយើងមិនចឹងទេយើងនេះហើយនឹងធ្វើឱ្យឯងរស់នៅពិបាកជាងស្លាប់!!

Lego:លែងដៃរបស់ខ្ញុំ!! (ក្រលាស់ដៃគេចេញ)

ទឺតៗ(សម្លេងទូរស័ព្ទរោទ៍)

Bump:diamondថ្ងៃហ្នឹងសុខៗមានគេខលមកបងរកកាតខុនដូឯងនិយាយធ្វើដូចជាស្គាល់ពួកយើងច្បាស់យ៉ាងចឹង ឯងមានអោយអ្នកណាទាក់ទងមកបងជំនួសឯងអត់???(ស្មានថាប្អូនអោយមិត្តភក្តិខលទៅ)

Diamond:អត់មានទេបងបើមានលេខប្លែកប្លុកចោលអោយអស់ទៅពួកវានិយាយអីកុំទៅជឿ!!

ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)Where stories live. Discover now