Lego:គឺ...ខ្ញុំគ្រាន់តែគិតថាយ៉ាងណាយើងក៏ជាអ្នកធ្លាប់រៀនសាលាជាមួយគ្នាទើបមិនប្រកាន់គេច្រើនហើយពេលនេះគេកំពុងជួបទុក្ខ....
Bump:ឯងជួយគេគ្រប់គ្នាដែលធ្លាប់រៀនជាមួយឯងឬ???ហើយនៅជាមួយគ្នាដូចជាប្អូនយើងដែរឬ???
Lego:ក៏...មិនមែនចឹងទេ
Bump:បែបណា???
Lego:លោកឈប់សួរច្រើនទៅបានទេ!!!
Bump:ហឺស....(ហួសចិត្តពិតមែនមួយគូរនេះមិនដឹងអីអោយប្រាកដទេ)
👨🏻⚕️:ម្នាក់ណាជាសាច់ជាតិអ្នកជំងឺ???
Bump:ខ្ញុំ...ខ្ញុំគឺជាកូនប្រុសរបស់គាត់
👨🏻⚕️:អ្នកជំងឺកើតជំងឺបេះដូងមកយូរហើយហេតុអីមិនឆាប់ព្យាបាល???
Bump:ខ្ញុំមិនធ្លាប់ដឹងរឿងនេះពីមុនមកទេ...តើ...តើមកយូរប៉ុណ្ណាហើយ???
👨🏻⚕️:បើតាមពិនិត្យមើលទៅវារាលដាលដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយថែមទាំងមកជួបរឿងរន្ធត់ចិត្តទើបធ្វើឱ្យគេកាន់តែធ្ងន់ធ្ងរទៅៗ គេអាចនឹងមិនដឹងខ្លួនយូរដូចគ្នាហើយបើអាចវះកាត់បានក៏មិនសង្ឈឹមថាគេអាចដឹងខ្លួនដែរគ្រាន់តែពន្យារពេលប៉ុណ្ណោះ
Diamond:ប៉ា...(ស្ទុះចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយមិនសុំការអនុញ្ញាតពីគ្រូពេទ្យឡើយ)
Bump:ហ្អើយ...diamond!!(រកតែហាមឃាត់មិនទាន់)
👨🏻⚕️:ហ៊ឹម...(ដកដង្ហើមធំ)
Bump:ខ្ញុំសុំទោសជំនួសប្អូនខ្ញុំផង ហើយរឿងវះកាត់ទោះបីជាត្រឹមតែពន្យារពេលប៉ុន្តែយើងអាចមានសង្ឃឹមតិចតួចដែលថាប៉ាខ្ញុំនឹងដឹងខ្លួនត្រូវអត់លោកគ្រូពេទ្យ??
👨🏻⚕️:មានសង្ឃឹមត្រឹមតែ5%ប៉ុណ្ណោះ...
Bump:ខ្ញុំសម្រេចចិត្តថានឹងអោយវះកាត់...ខ្ញុំជឿថាប៉ាប្រាកដជាដឹងខ្លួនមកមើលថែពួកខ្ញុំវិញ...(និយាយនេះដូចជាលួងលោមចិត្តខ្លួនឯងកុំអោយឈឺចាប់ជាងនេះប៉ុណ្ណោះ)
👨🏻⚕️:ចឹងថ្ងៃស្អែកខាងយើងនឹងរៀបចំវះកាត់ប៉ារបស់លោក...
Bump:បាទ...(បន្ទាប់ពីគ្រូពេទ្យចេញទៅហើយប្អូនក៏នៅក្នុងមន្ទីរពេទ្យគេក៏ស្រាប់តែអង្គុយយំម្នាក់ឯង ភាពរឹងមាំអម្បាញ់មិញបានរលាយបាត់សល់ត្រឹមតែទឹកភ្នែកដានជាប់ថ្ពាល់)ខ្ញុំ...ខ្ញុំគួរតែធ្វើយ៉ាងណាបន្តហេតុអីវាផ្ទួនៗគ្នាយ៉ាងនេះ...ខ្ញុំធ្វើយ៉ាងណា(ឈ្ងោកមុខចុះទឹកភ្នែកហូរឥតល្ហែ)
YOU ARE READING
ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)
Actionតំណែងមួយហ្នឹងមានតែម្នាក់ទេដែលមានសិទ្ធិទទួលបាន