Bump:រឿងអី??
Diamond:គឺ...គឺរឿង...(ស្ទាក់ស្ទើក្នុងការប្រាប់)
Bump:រឿងlegoមែនទេ??ឯងស្ទាក់ស្ទើព្រោះតែគេជាក្មួយសាហាយប៉ាទីពីរ?ឯងស្ទាក់ស្ទើព្រោះតែឯងធ្លាប់និយាយថាពេញមួយជីវិតឯងនឹងមិនយកខ្លួនទៅពាក់ព័ន្ធជាមួយomegaទេប៉ុន្តែពេលនេះឯងធ្វើមិនបានបែបនឹងមែនអត់??
Diamond:គឺ...បែបនេះខ្ញុំក៏មិនយល់ថាខ្ញុំស្រលាញ់គេទេឬក៏ជាអារម្មណ៍អ្វីអោយប្រាកដ គ្រប់ពេលដែលមានគេខ្ញុំហាក់ដូចជាមានអារម្មណ៍ថាល្អខ្លាំងណាស់ប៉ុន្តែពេលដែលគ្មានគេខ្ញុំក៏មានអារម្មណ៍ថាឯការពេលដែលគេធ្វើទាស់ចិត្តបន្តិចខ្ញុំខឹងនឹងគេជាងអ្នកណាទាំងអស់ឃើញគេក្បែរអ្នកផ្សេងខ្ញុំមានអារម្មណ៍ថាក្ដៅក្រហាយក្នុងចិត្តខ្លាំងណាស់...
Bump:បែបនេះហើយគេហៅថាអារម្មណ៍ស្នេហា..ឯងក៏សាកបើកចិត្តទទួលយកទៅទោះបីជាគេជាក្មួយរបស់គេម្នាក់នោះមែនប៉ុន្តែគេមិនដែលដឹងរឿងដែលពូរបស់គេធ្វើទេ គេមិនបានប្រព្រឹត្តអំពើអាក្រក់អីម្ដងណាទេ...
Diamond:ខ្ញុំ...ខ្ញុំនឹងសាកបានហើយបងទៅគេងទៅខ្ញុំទៅគេងហើយអរគុណបងហើយដែលជួយមកដោះស្រាយរឿងក្នុងចិត្តខ្ញុំ(ថាហើយក៏ចាកចេញទៅព្រោះគេពេលនេះក៏ពិបាកចិត្តច្របូកច្របល់)
-នៅផ្ទះlego
Sumi:legoគេងឬនៅ?
Lego:នៅទេពូបើកចូលមក
Sumi:ពូគេងមិនលក់ទេពូចង់និយាយរឿងខ្លះជាមួយឯង...
Lego:តើជារឿងអ្វីទៅ??
Sumi:រឿងនេះឯងដឹងហើយអាចនឹងខឹងនឹងពូប៉ុន្តែពូសុំកុំចាកចេញពីពូអីចង់ស្ដីបន្ទោសយ៉ាងម៉េចក៏បាន
Lego:ខ្ញុំម៉េចនឹងធ្វើបែបនោះទៅតើពូមានរឿងអីនិយាយមកខ្ញុំនឹងត្រៀមចិត្តទទួលយក....
Sumi:កាលពី20ឆ្នាំមុនពូបានស្គាល់គ្នាជាមួយមនុស្សប្រុសម្នាក់ដែលជាalphaគេហាក់ល្អនឹងពូណាស់ក្រោយមកគេក៏លួងលោមពូចេញពីផ្ទះប៉ុន្តែអ្នកផ្ទះរបស់ពូមិនអនុញ្ញាតទេព្រោះគេជាអ្នកក្របើពូតាមគេគ្រួសាពូនឹងកាត់កាលពូ ប៉ុន្តែពូមិនបានខ្វាយខ្វល់ទេព្រោះតែក្ដីស្រឡាញ់បាំងមុខក្រោយពីរស់នៅជាមួយគ្នាមិនបានប៉ុន្មានពូក៏មានកូនហើយគេក៏ចាកចេញពីពូទាំងដែលពូកំពុងតែពពោះកូនរបស់គេក្រោយមកពូលំបាកណាស់ចិញ្ចឹមកូនផងបង់ថ្លៃបន្ទប់ជួលផងទើបពូសម្រេចចិត្តរកស៊ីអីបែបនោះទុកកូននៅមន្ទីពេទ្យក្នុងបន្ទប់មើលថែទារក ពូប្ដូរមុខរហូតដល់បានជួបនឹងjjayប៉ារបស់diamondគាត់ល្អខ្លាំងណាស់គាត់អាណិតពូហើយនឹងកូនទើបគាត់ជួយផ្ដល់លុយមកពូរៀងរាល់ខែ ពូជាមនុស្សថ្លើមធំចង់ក្លាយជាប្រពន្ធចេញមុខរបស់គាត់ទើបថ្ងៃនោះគាត់ក៏ត្រូវបានប្រពន្ធមកទាន់ហើយក៏ត្រូវលែងលះគ្នាពេលនោះពូឆ្កួតខ្លាំងណាស់សប្បាយចិត្តដែលគេលែងលះគ្នាព្រោះគិតថាគាត់នឹងមកយកពូប៉ុន្តែគាត់មិនដែលឈប់ស្រលាញ់ប្រពន្ធគាត់ម្ដងណាទេគាត់គ្មានសូម្បីតែ1%សម្រាប់ក្ដីស្រលាញ់អោយមកពូ....(និយាយបណ្ដើរហូរទឹកភ្នែកបណ្តើរដោយការដឹងកំហុស)
Lego:ចុះ...ចុះកូនរបស់ពូពេលនេះនៅឯណា?(បន្ទាប់ពីភាំងស្មារតីមួយសន្ទុះព្រោះតែស្ដាប់រឿងនេះហើយក៏សួរឡើង)
Sumi:គឺ...គឺជាlegoតាមពិតទៅlegoគឺជាកូនរបស់ពូlegoមិនមែនត្រូវឪពុកម្តាយបោះបង់ចោលទេប៉ុន្តែពូកំសាកពូខ្លាចថាគេដឹងថាពូមានកូនហើយធ្វើការរកលុយមិនបាន lego..ប៉ា...ប៉ាសុំទោស...
Lego:ពូគ្រាន់តែនិយាយកុហកខ្ញុំមែនទេ??ពូកំពុងតែលលេងជាមួយខ្ញុំមែនទេ?(ទឹកភ្នែកហូរមកឥតល្ហែព្រោះមិននឹកស្មានដល់)
Sumi:ប៉ាសុំទោស...ប៉ាម្នាក់នេះអាក្រក់ខ្លាំងណាស់ប៉ុន្តែប៉ាមិនចង់លាក់កូនទៀតទេមិនចង់ឲ្យកូនរបស់ខ្លួនហៅខ្លួនឯងថាពូបែបនេះទេរហូតពេញមួយជីវិតនោះទេ....
Lego:ហឹកៗ...(ចាប់ផ្ដើមយំកាន់តែខ្លាំងហើយក៏អោបប៉ារបស់ខ្លួនយ៉ាងណែនគេមិនបានស្អប់ខឹងទេព្រោះថាប៉ាគេមិនបានបោះបង់គេទេខំប្រឹងចិញ្ចឹមគេតាំងពីតូចរហូតដល់ធំឆ្លងកាត់ការលំបាកតែម្នាក់ឯងប៉ុន្តែគ្រាន់តែវាភ្លាមៗពិបាកទទួលយក)
Sumi:សុំទោសណា.....
Lego:legoមិនខឹងស្អប់ប៉ាទេ...ប៉ាចិញ្ចឹមlegoតាំងពីតូចមើលថែមកម្នាក់ឯង ប៉ាមិនបានបោះបង់legoទេ legoតែងតែគិតស្រម៉ៃទុកមករហូតបើពូរបស់legoក្លាយជាប៉ារបស់legoមិនដឹងល្អយ៉ាងណាទេព្រោះតែកក់ក្ដៅខ្លាំងណាស់...
Sumi:បើប៉ាក្លាហានជាងនេះកូនក៏មិនត្រូវបានគេនិយាយអាក្រក់លើដែរព្រោះកូនគឺមានប៉ាមិនមែនមិនមាន
Lego:មិនអីទេព្រោះពេលនេះគឺល្អបំផុតហើយប៉ាឈប់បន្ទោសខ្លួនឯងទៅ
Sumi:ហ៊ឹម...(អោបកូនយ៉ាងណែនព្រោះមិននឹកស្មានថានិយាយទៅហើយនឹងទទួលបានចម្លើយបែបនេះ)
Lego:legoងងុយគេងហើយ...
Sumi:ចឹងគេងទៅប៉ាលែងរំខានហើយ(ថាហើយក៏ចាកចេញទៅ)
Lego:ដោយសារតែបែបនេះមែនទេទើបលោកស្អប់ខ្ពើមខ្ញុំនឹងធ្វើបាបខ្ញុំហាស៎diamond?ខ្ញុំមានមុខឯណាទៅជួបលោកទៀតទៅ
YOU ARE READING
ប្រជែងដណ្ដើមបល្ល័ង្កស្នេហ៍[ភ្លើងត្រជាក់ទេម្ចាស់ស្នេហ៍ssn2)(ចប់)
Acciónតំណែងមួយហ្នឹងមានតែម្នាក់ទេដែលមានសិទ្ធិទទួលបាន