Part 7 -That's why i love you

537 24 0
                                    


1 Month ago

កន្លងអស់រយះពេល1ខែហើយ ទំនាក់ទំនងរបស់ Taegi និង Taehyung បន្តរដោយរលូន ពួកគេពិតជាស្រលាញ់គ្នាខ្លាំងណាស់ ចំណែក Taehyung តែងតែលួចចេញពីរផ្ទះ ដើម្បីមកជួប Taegi ហេតុតែស្រលាញ់ ទើប លួចចេញពីរយប់ ទៅជួបនាង.....

ហើយថ្ងៃនេះ ក៏ជាថ្ងៃដែល Taegi ត្រូវចូលប្រកួត វាយកូនហ្គោល ជាមួយសាលាថ្មីដូចគ្នា....Taehyung អង្គុយមើល នាងដោយយកចិត្តទុកដាក់ គេមកជាកម្លាំងគាំទ្រដល់ទៅនាងជាមួយ និង Jimin

Taehyung": ស៊ូៗណា" Taehyung ផ្តល់កម្លាំងចិត្តអោយទៅនាង ពេលដែល រៀបចំចូលប្រកួត

Taegi": អឹម..." Taehyung ក៏ញញឹមដាក់នាង រួចអោនទៅថើបថ្ពាល់សងខាងរបស់នាង....

Taegi លាដៃដាក់គេរួច ក៏ទៅប្រកួត វាយកូនហ្គោល ដោយ Taehyung អង្គុយមើលនាង ប្រកួត........

អស់រយះពេល1ម៉ោង ការប្រកួតក៏បានបញ្ចប់ ដោយក្រុម Sweetie Chocolate ដែលជាក្រុម របស់ Taegi និងគ្នារបស់នាង គឺ YunJi,SeolYeon,YuIn ទទួលបានជ័យជំនះ ជាមួយពាន ដែលផ្តល់កត្តិយសដល់សាលា យ៉ាងអធិមអធម......

Taegi រត់មករក Taehyung ដោយត្រេកអរ ព្រោះនាងដឹងថាគេអង្គុយមើលនាងជាកម្លាំងចិត្ត

Taehyung": ធ្វើបានហើយ ព្រះនាង" Taehyung ក៏ក្រសោប អោបនាង ដោយកក់ក្តៅ

YuIn": Taegi យើងពិតជាមានមោទនៈភាពណាស់ ដែលអែងខំព្យាយាម យកជ័យជំនះបាន"

YuIn និង2នាក់ទៀត មកនិយាយលើកទឹកចិត្តអោយ Taegi ព្រោះពេលដែល Taegi ជាអ្នកលើងវាយកូនហ្គោល នោះគឺនាង វាយបានដល់ទៅ5គ្រាប់ ដូច្នេះ ទើបនាង យកជ័យជំនះបាន

Taegi": មិនអីទេ ហើយយើងក៏អរគុណអែងដែល ដែលទទួលយកចូលក្នុងក្រុម មួយនេះ" Taegi នាងក៏ផ្តល់ស្នាមញញឹមទៅកាន់ពួកគេដោយត្រេកអរ ព្រោះនាងបានជួបមិត្តពិតហើយ មិនមានអ្នកធ្វើបាបនាង កាលពីរនៅសាលាចាស់នោះទេ
.................

ត្រឡប់មកដល់ផ្ទះវិញ រាងយប់ណាស់ហើយ នាងតូច Taegi ចូលទៅងូតទឹក ផ្លាស់អាវ ចូលគេង ព្រោះស្អែកត្រូវទៅរៀន.....

ចេញពីរងូតទឹក Taegi ដើរឡើងទៅគេងលើពូក រួច យកទូរស័ព្ទ Call ទៅ Taehyung

We don't talk together  [ Complete ✅ ]Where stories live. Discover now