Part 19 - I meet you again

662 34 0
                                    


Taehyung": Taegi...." រាងក្រាស់ភ្ញាក់ផ្អើលជាខ្លាំង ស្រឡាំងកាំងអស់រលីង
Taegi": អត់ទេ....ខ្ញុំស្រម៉ៃទៀតហើយមេនទេ" Taehyung លើកដៃទះថ្ពាល់ខ្លួនអែងខ្លាំងៗ ចង់ដឹងថាវាជាការពិតឬក៏អត់? រួចគេក៏ញីភ្នែកខ្លួនអែង សម្លឹងមើលនាងម្តងទៀត
Taegi": គឺអូន...." នាងញញឹមដាក់គេ យ៉ាងស្រស់ទៅកាន់គេ Taehyung ក៏ហូរទឹកភ្នែកមក នេះគេមិនបានយល់សប្តិទេ? នាងត្រឡប់មកវិញហើយ? តែក្រែង នាងស្លាប់នោះអី?
Taehyung": ពិតជាអូនមេនទេ?" នាងក៏ងក់ក្បាល ចង់ប្រាប់ថាគេមិនបានស្រម៉ៃនោះទេ

Taehyung": Taegi...." Taehyung ក៏ហូរទឹកភ្នែកតក់ៗ រួចទាញនាងមកអោប ទាំងសប្បាយចិត្ត អារម្មណ៍គេពេលនេះ ពិបាកនិយាយខ្លាំងណាស់
Taehyung": អូនដឹងថាបង វេទនាបុិនណាទេ មិចក៏កុហកបងបែបនេះ" គេអោបនាង និយាយទាំងយំ មិចក៏នាងកុហកគេ អោយគេ រស់នៅដោយអត់នាងវេទនា សឹងស្លាប់ទៅហើយ
Taegi": ឈប់យំ.... លេងស្អាតអស់ហើយ កូនលោកសេដ្ឋី" នាងក៏ទាញគេចេញ រួចជូតទឹកភ្នែកអោយគេ

Taegi": អូន សុំទោស Tae...." នាងក៏ត្រសុលចូលខ្លួនគេ សង្ងំនៅក្នុងខ្លួនរបស់គេ ពិតជាកក់ក្តៅខ្លាំងណាស់ 5ឆ្នាំមកនេះ នាងខាននៅក្នុងទ្រូងមួយនេះ យូរហើយ ពេលនេះក៏បានចូលទៅម្តងទៀត នាងនឹក នឹកខ្លាំងណាស់

Taehyung": បងនឹកអូនខ្លាំងណាស់" Taehyung អង្អែលក្បាលនាងថ្នមៗ គេខានធ្វើបែបនេះ ដាក់នាងយូរហើយ ពេលនេះ មនុស្សដែលគេស្រលាញ់ក៏ត្រឡប់មកវិញ ត្រឡប់មករកគេម្តងទៀតហើយ.....Taehyung ទាញនាងចេញ បន្តិច រួចក៏ក្រសោប មុខរបស់នាង Taehyung ក៏អោនទៅថើបបបូរមាត់ នាងយ៉ាងផ្អែមល្ហែម គេនឹកការថើបមួយនេះខ្លាំង នឹកបបូរមាត់ របស់នាង នឹកថ្ពាល់របស់នាង នឹក អ្វីគ្រប់យ៉ាងពីរនាង..... Taegi ក៏តបទៅគេវិញយ៉ាងផ្អែមល្ហែម នាងក៏នឹក បបូរមាត់មួយនេះដែល នឹកខ្លាំងមេនទេន
Taehyung":ប៉ុន្មានឆ្នាំមកនេះ មិចក៏កុហកអ្នកគ្រប់គ្នាបែបនេះ" គេដកបបូរមាត់ ចេញពីរ រាងតូច រួចក៏សួរទាំងតក់ក្រហល់
Taegi": កុំទាន់ និយាយរឿងនេះអី Tae.....អូនចង់ចំណាយពេល នៅក្បែរបង អូននឹកបងខ្លាំងណាស់" Taehyung ក៏ញញឹមស្រស់ទៅកាន់នាង រួចអោបនាងជាថ្មី គេមិននឹកស្មានថា គេអាចនិងជួបនាងទៀតទេ នេះគេធ្វើបុណ្យដល់ហើយ

We don't talk together  [ Complete ✅ ]Where stories live. Discover now