Taehyung ដើរញញឹមម្នាក់ឯងព្រោះគេយល់ថា នាងគួរអោយស្រលាញ់ ដោយសារភាពរុះរាយរបស់នាង....ប៉ុន្តែគេនៅតែមិនហ៊ានទទួលយកនាងនៅឡើយទេ
Jimin": Tae..." Jimin ដើរមកទទឹមគ្នា និងគេក៏និយាយឡើង
Tae": ហឹម.?" គេងាកមើលគេវិញ
Jimin": ទំនេរឬអត់?"
Taehyung": អត់ទេ សូមទោស..." Taehyung និយាយរួចក៏ដើរទៅថ្នាក់មុន ដោយមិនរងចាំ អោយ Jimin និយាយបន្តរទៀត...គេគឺតែងតែបែបនេះ
Jimin": ហឹម.." Jimin បានត្រឹមតែដកដង្ហើមធំ Jimin គេតែងតែព្យាយាមចូលទៅជិតគេនិយាយជាមួយគេ ចង់រាប់អានគេ ពីរព្រោះ Jimin គិតថា Taehyung ជាមនុស្សឯកោរ ប្រហែលគ្មានអ្នកចូលចិត្ត ប៉ុន្តែអ្វីដែលគេព្យាយាម តែងប៉ុន្មានគឺត្រូវ Taehyung គេចវេសគ្រប់បែបយ៉ាង....។ម៉ោងចេញលេង Taehyung បានឡើងទៅលើអគារដំបូលសាលា គេអង្គុយលើកៅអ៊ីមួយ សម្លឹងមើលមេឃ គាប់ជួន Taegi នាងក៏ឡើងមកដែរ
Taegi": លោកឡើងមកទីនេះដែរឬ?" Taehyung ដឹងពីរសម្លេងនាងច្បាស់ តែគេមិនតប បែរជាមើលអីផ្សេង
Taehyung": សិស្សថ្មីក្នុងសាលានេះមេនទេ?" ទីបំផុតគេក៏ដាច់ចិត្តសួរ នាងហើយ
Taegi": ចាស៎" នាងក៏ដើរទៅអង្គុយ នៅទីនោះ ដោយសំញ៉ុងជើង ចុះទៅក្រោម អគារ
Taegi": លោកអាចនិយាយរឿងក្នុងចិត្តរបស់លោកប្រាប់ខ្ញុំបានទេ?" នាងងាកទៅសម្លឹងមើលទៅគេ....ត្រូវហើយនាងយល់ថា គេមានរឿងលាក់បាំង តែមិនអាចបង្ហាញចេញម៉ោបាន
Taehyung": កុំចង់ដឹងល្អជាង....ហេតុអីបានប្តូរមករៀនទីនេះ" Taegi ក៏ដកដង្ហើមធំ
Taegi": ប្រាប់ទៅ គួរអោយចង់សើចឬអត់?" Taehyung ក៏ក្រវីក្បាល ទើបនាង ដាច់ចិត្តនិយាយ
Taegi": គេធ្វើបាប ទើបសម្រាច់ចិត្តប្តូរសាលា" នាងមិនហ៊ានសម្លឹងមើលមុខគេនោះទេ ចំណែកគេបានត្រឹមតែសម្លឹងមើល ផែនខ្នងរបស់នាង ដោយគិតថា នាងក៏គួរអាណិតដែរ តែមនុស្សរីករាយដូចជានាង ហេតុអី បានជាមានអ្នកធ្វើបាប?
Taehyung": យើងទៅថ្នាក់ហើយ..." គេក៏ងើបដើរចេញ ចំណែក នាងងើបឈរញញឹមទៅកាន់ផែនខ្នងរបស់គេ រួចក៏ដើរចុះទៅដូចគ្នា...ម៉ោងចេញទៅផ្ទះ Taehyung ឈរចាំ Taegi នៅឯ បង់ខាងក្រោម
Taehyung": អេ៎...." គេក៏លើកដៃ គេមិនស្គាល់ឈ្មោះនាង នោះទេទើបហៅបែបនេះ
Taegi": ហៅខ្ញំ?" Tae ក៏ងក់ក្បាល ទើបនាង សម្រេចចិត្តដើរទៅរកគេ
Taegi": មានការអីមេនទេ?" នាងក៏អង្គុយជិតគេ
Taehyung": ខ្ញុំព្រមទទួលអែងធ្វើជាមិត្ត"
Taegi": មេនឬ?" ទឹកមុខរបស់នាង ក៏ចាប់ផ្តើមរីកឡើង ថ្ពាល់ប៉ោងៗរបស់នាង ធ្វើអោយគេសឹងតែចាប់ខាំ
Taehyung": ហឹម..." Taehyung តបបានតែប៉ុន្នឹងក៏ដើរចេញទៅ ចំណែកឯអ្នក ដែលត្រូវគេព្រមទទួលធ្វើជាមិត្ត ក៏សប្បាយចិត្តជាងត្រូវឆ្នោតទៀត....គឺនាងចូលចិត្តគេតាំងពីរជួបដំបូង
YOU ARE READING
We don't talk together [ Complete ✅ ]
FanficA man always live in a dream. He always thinking of that's girl. He can smiles of his overthinking. Everything he did it's just alone :)