Part 18 - Am i dreaming ?

498 29 1
                                    


5 ឆ្នាំក្រោយមក

កាលពី4ឆ្នាំមុន Taehyung បានរស់នៅជាមួយភាពស្ងប់ស្ងាត់....ប៉ុន្តែ Jimin និង Jeongguk ចេះតែអូសទាញគេ អោយចេញទៅខាងក្រៅ កុំសង្ងំនៅតែក្នុងផ្ទះពេក ទើបគេអាចទទួលយកការពិត ការស្លាប់របស់នាង តូច

ប៉ុន្មានឆ្នាំក្រោយមកនេះ Taehyung បានCover បទចម្រៀង Post ទៅកាន់ Social Media គេមានការគាំទ្រយ៉ាងច្រើន ណាមួយគេជាកូនសេដ្ឋី ទើបមានការចាប់អារម្មណ៍ច្រើន.......មិនត្រឹមតែប៉ុន្នេះទេ Taehyung បានក្លាយទៅជាតារាចម្រៀងទោលម្នាក់ ដែលទើបនិងល្បី ព្រោះមានគេ ហៅគេទៅកម្មវិធីនានា និងបានឡើង កម្មវិធីធំៗផងដែល បែបនេះហើយទើប Taehyung ក្លាយទៅជា តារាចម្រៀងទោលម្នាក់ដែលមានទឹកដម សម្លេង របស់គេស្តាប់ហើយ ចង់តែគេង

Jimin": សួរបន្តិចទៅមើល ការពីប៉ុន្មានឆ្នាំមុន នឹកឃើញអីទៅ Cover បទចម្រៀង Post នៅក្នុង Social Medai ?" Jimin អង្គុយជិតគេ ហើយក៏មាន Jeongguk នៅទីនេះដែល
Taehyung": Taegi ធ្លាប់មានក្តីស្រម៉ៃ ចង់អោយយើងក្លាយជាតារាចម្រៀង ចង់ឃើញយើង ច្រៀង នៅលើឆាកដ៏ធំដែលមានមនុស្សមើលច្រើន នាងមានក្តីស្រម៉ៃបែបនេះ" គេនិយាយរួច ក៏ញញឹមទៅកាន់ Jimin
Jeongguk": ចុះ Hyung មានក្តីស្រម៉ៃអ្វីដែល?"
Taehyung": គឺមាន....ចង់អោយនាងឃើញថាយើង សម្រេចក្តីស្រម៉ៃរបស់នាង បានហើយ យើងចង់អោយនាង មើលឃើញយើង ច្រៀងនៅលើឆាកដ៏ធំមួយនេះ"
Jeongguk": នាំមើលមកពីរខាងលើហើយ Hyung" គេក៏ញញឹម ទៅកាន់ Taehyung របៀបកុំអោយ គេបាក់ទឹកចិត្តអ្វីមួយ
...................

Jeongguk បានដើរចូលសាលា ជាអតីតសាលា ពីរព្រោះពេលនេះ គេរៀនចប់ហើយ គ្រាន់តែមក រំលឹករឿងចាស់ៗនៅទីនេះ
Jeongguk": ចាំមិនភ្លេចទេ.." គេដើរមក ថ្នាក់រៀនរបស់គេ ក៏សម្លឹងមើលពីរខាងក្រៅទៅ គេនឹកឃើញ Taegi ពេលចូលរៀនដំបូង នាងមានអារម្មណ៍ថាភ័យ ហើយក៏អត់សើចមិនបាន ពេលដែលគេ ដើរទៅរាក់ទាក់ញ៉ែញ៉ង់ និងនាង

គេដើរមើលជុំវិញសាលា រឿងចាស់ៗខ្លះក៏មានសប្បាយ ខ្លះទៀតក៏កើតទុក្ខ ជាពិសេសនឹកឃើញ ពេលដែលគេ ធ្វើបាបTaegi ម្តង បេះដូងស្ទើតែខ្លោច
Jeongguk": នាងយ៉ាងមិចហើយ? សុខសប្បាយទេ? ខំលួចស្រលាញ់តាំងពីជួបដំបូង បែរជានាងទៅស្រលាញ់ V Hyung វិញ....ហឹស" គេសើចនៅដើមក ពេលនឹកឃើញដល់នាង ចង់តែអួលដើមកស្រស់ទឹកភ្នែក មកទេ
Jeongguk": បានហើយ ខ្ញុំនិងរកសង្សារមួយ កុំអោយចាញ់ចិត្តគេអី..." គេអង្គុយ នៅសួននិយាយម្នាក់ឯង អារម្មណ៍ហោះអណ្តែតអណ្តូងដល់ណាហើយ មិនដឹង គ្រាន់តែថា រឿងដែលគេនិយាយ មានខ្លះសប្បាយខ្លះក៏ កើតទុក្ខ ខ្លះទៀត ពិបាក និងនិយាយ សឹងតែស្រស់ទឹកភ្នែក........

We don't talk together  [ Complete ✅ ]Where stories live. Discover now