[ថ្ងៃថ្មី]
Taehyung មិនបានទៅរៀនទេ តែគេក៏បាន ទៅកន្លែងចាកសោរគូរស្នេហ៍ ដែលគេនិងនាង ធ្លាប់ទៅជាមួយគ្នា.....Taehyung ចុះពីរលើម៉ូតូ ដើរតម្រង់ទៅមើលសោរទាំងនោះ គេក៏ឃើញសោរ របស់នាងនិងគេ
"បងស្រលាញ់ពណ៌ស្វាយ យកសោរពណ៌ស្វាយនេះទៅ អូនយកពណ៌សរ" ពាក្យពេចន៍ដែលនាង និយាយគេចាំគ្រប់ម៉ាត់គ្មានអ្វីដែលគេមិនចាំនោះទេ....Taehyung អង្អែលសោរ នោះញញឹមទាំងទឹកភ្នែកហូរ កាត់ផែនថ្ពាល់
Taehyung": អូនស្អប់បងហើយ"គេក៏យំខ្សឹកខ្សួល តិចៗ ម្នាក់ឯង គេនឹក នាងនឹកខ្លាំងណាស់ នឹកអ្វីគ្រប់យ៉ាងពីរនាងTaehyung បានមកដល់ ទន្លេហាន សម្លឹងមើលទន្លេ នៅពីលើស្ពាន
Taehyung": ហ៊ម...." គេដកដង្ហើមធំចោល សម្លឹងមើលទន្លេទាំងឈឺចាប់ ទីនេះជាកន្លែងដែលនាងសម្លាប់ខ្លួន គេឃើញហើយរឹទ្ធតែឈឺ គេស្រម៉ៃពេលឃើញ នាង លោតចុះពីរលើស្ពានចុះទៅ បេះដូងគេចង់តែប្រេះ ពេលស្រម៉ៃចេញម្តងៗ
Taehyung": បងនឹកអូន....ត្រឡប់មករកបងអ្វីមក" គេទន់ជងង្គង់ដួល អង្គុយយំ ក្បែរប្រកាន់ដៃស្ពាន
Taehyung": បងមិនអោយអូនទេទៅ....បងនិងស្អប់អូន បើសិនជាអូនមិនមករកបងវិញ....មករកបងវិញមកបានទេ បងសុំអង្វរ សុំអង្វរ ត្រឡប់មកវិញមក" គេស្រែកយំ ខ្លាំងៗឈឺចិត្ត មិនបាត់នោះទេ....Taehyung អង្គុយយំ ខាំមាត់ ម្នាក់ឯងនៅទីនោះ....មួយសន្ទុះក្រោយមក មេឃក៏ចាប់ផ្តើមភ្លៀងធ្លាក់ Taehyung បឹទភ្នែក សម្រស់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់បំផុត អង្គុយត្រូវទឹកភ្លៀង ដោយមិនខ្វល់អ្វីបន្តិចបើអាច ខ្ញុំចង់បឹទភ្នែកទៅរហូត ទៅតាមនាង
ការស្លាប់របស់នាងតូចក៏ធ្វើអោយ Taehyung ប្រែប្រួលក្លាយទៅជាមនុស្សស្ងប់ស្ងាត់ ដូចពីរមុនវិញ គេលែងចេះនិយាយស្តីអ្វីទាំងអស់ អ្វីដែលសំខាន់ គេរស់នៅក្នុងការស្រម៉ាស្រម៉ៃ.....
Taehyung កាន់ថាសអាហារ មកម្នាក់ឯង រួចដាក់គូទអង្គុយម្នាក់ឯង
Taehyung": នេះ របស់អូន" Taehyung ហុចសាំងវិច ដាក់ទល់មុខគេ ព្រោះគេ មើលឃើញនាងអង្គុយទល់មុខគេ
Taehyung": នេះទឹក ដោះគោ រសជាតិ ស្តរប៊ឺរុី ដែលអូនចូលចិត្ត" គេហុចទឹកដោះគោរ ដាកនៅទល់មុខ នាងទាំងញញឹមញញែម
Taehyung": ញ្ញាុំអោយឆាប់ធំ" គេអង្គុយសម្លឹងមុខនាង ដោយមិនញ្ញាុំអាហារ គិតតែពីរញញឹម
Jimin": Taehyung...."
Taehyung": មានបញ្ហាអី?"
Jimin": អែង និយាយជាមួយអ្នណា?" គេក៏ឆ្ងល់ឡើង ឃើញគេនិយាយម្នាក់ឯង មួយថ្ងៃហើយ
Taehyung": និយាយជាមួយ Taegi" Jimin ក៏បានដកដង្ហើមធំ តឹងទ្រូង មួយសប្តាហ៍ ដែលTaegi ស្លាប់ទៅ Taehyung និយាយតែម្នាក់ឯង រហូត....Jimin យកដៃបឹទភ្នែករបស់គេ រួច ក៏ប្រលែងវិញ
Jimin": នាងមិននៅទេ នាងទៅបាត់ហើយ" Taehyung បែរមក វិញក៏មិនឃើញនាង ក្នុងទ្រូង ក៏មានអារម្មណ៍ ថាល្ហល្ហេវ អួលណែន ដកដង្ហើមមិនចង់ដល់គ្នា
Taehyung": អម្បាញ់មិញ នេះ នាងនៅទីនេះទេ? ទៅណាបាត់ហើយ" Taehyung ស្ទុះងើបឡើងរកនាង ទាំងការពិត ប្រាប់គេថាគ្មាននាងនោះទេ វាគ្រាន់តែជា ការស្រមើស្រម៉ៃរបស់គេ ម្នាក់គត់
Jimin": បានហើយឈប់ទៅ Taehyung ឈប់ទៅ គ្មាននាងនៅទេ" គេស្រែកស្តីអោយ Taehyung ទាំងអួលដើមក ចង់ស្រស់ទឹកភ្នែកអាណិតមិត្តភក្តិខ្លាំងពេក.....Taehyung ខាំមាត់ សម្លឹងមុខ Jimin ទាំងឈឺចាប់
Taehyung": យើងនឹកនាង...នឹកខ្លាំងណាស់...នាងស្អប់យើងហើយ នាងឈប់ស្រលាញ់យើង នាងទៅចោលយើង" Taehyung ស្រែកយំនៅក្នុងទ្រូង របស់Jimin ចំណែក Jimin បានត្រឹម តែលួងលម ផ្តល់ភាពកក់ក្តៅអោយទៅគេ.......[ថ្ងៃថ្មី]
ពេលយប់Taehyung ឡើងមកអគារដំបូលសាលា កន្លែងដែលគេនិងនាង ជួបគ្នាដំបូង....Taehyung សម្លឹងទៅមេឃ ដែលរះផ្កាយ ពាសពេញ ជាច្រើន អមដោយព្រះច័ន្ទ ដែលរះ បង្ហាញរាង ទៅកាន់ផ្កាយ មិនអោយចាញ់គ្នា
Taehyung": បងនឹកអូនណាស់ដឹងទេ?" គេសម្លឹងទៅមេឃបណ្តើរនិយាយម្នាក់ឯងបណ្តើរ
"បើបងក្លាយជាផ្កាយ អូននិងក្លាយជាព្រះច័ន្ទ ព្រោះផ្កាយនិងព្រះច័ន្ទវាតែងតែនៅជិតគ្នា អូននិងអាចបំភ្លឺបងបាន និងនៅក្បែបងបាន រួចរស់នៅជាមួយគ្នា ដោយបងជាផ្កាយអូនជាព្រះច័ន្ទ" ពាក្យសម្តីរបស់នាង ធ្វើអោយគេនឹកឃើញគ្រប់ពេល ពេលដែលនាងនិយាយថា "បើបងជាផ្កាយអូនជាព្រះច័ន្ទ"
Taehyung": អូនកំពុងសម្លឹងមើលមកបង មេនទេ? អូនតំណាងអោយព្រះច័ន្ទ ហើយពេលនេះ អូនកំពុងមើលមកបងមេនទេ មេនទេ តើត្រូវទេ?" គេនិយាយ បណ្តើទឹកភ្នែក ក៏ហូរស្រស់ចុះ មកតក់ៗ
Taehyung": អូនកំពុងមើកមកបង? អូនដឹងថាបងស្ទើតែឆ្កួតរាល់ថ្ងៃទេ? បងរស់នៅក្នុងស្រមើស្រម៉ៃ ឃើញអូន គ្រប់ពេល បងត្រូវគេងយំអោបរូបថត អូនជាប់ អូនមានដឹងទេ ថាបងវេទនា អូនមានដឹងទេ ឆ្លើយនិងបងមក Taegi" គេស្រែក ខ្លាំងៗសម្លឹងមើលទៅផ្កាយ និង ព្រះច័ន្ទដែលរះឡើងនោះ
Taehyung": បងនិងស្អប់អូន ស្អប់អូនដែលទៅចោលបង បងនិងឈប់ស្រលាញ់អូន..... ពីរព្រោះ អូនមិនស្រលាញ់បង គឺអូនទៅចោលបង" គេស្រែកយំ ទាំងឈឺបេះដូង ដៃក្តាប់ជាប់ ខាំមាត់ស្ទើតែចេញឈាម
Taehyung": អា..... ឆាប់សងនាងអោយមកខ្ញុំវិញមក" គេស្រែកយំមួយទំហឹង ទាំងវាកកនៅក្នុងបេះដូងគេ ពិបាកទ្រាំខ្លាំងណាស់ដឹងទេ ពិបាកខ្លាំងណាស់......Taehyung ក៏ដេកដួលនៅលើឥដ្ឋ យំម្នាក់ឯងទាំងឈឺទ្រូង
Taehyung": សុំអ្វរ មករកបងវិញមក....បងសុំអ្វរ កុំដាច់ចិត្តពេកអី....Taegi ត្រឡប់មករកបងវិញមក បងសុំអង្វរ អង្វរគ្រប់បែបយ៉ាង" Taehyung ដេកយំខ្សឹកខ្សួល ស្រែកហៅឈ្មោះនាង ម្នាក់ឯង ហៅអោយនាងត្រឡប់មករកគេ វិញ តែនាងមិនឮ មិនឮនោះទេគ្រប់យ៉ាងក្លាយទៅជាស្ងប់ស្ងាត់ មួយរំពេច
To Be Continue
YOU ARE READING
We don't talk together [ Complete ✅ ]
FanfictionA man always live in a dream. He always thinking of that's girl. He can smiles of his overthinking. Everything he did it's just alone :)