Part 14 - I'm Really Miss You

464 26 0
                                    


Taehyung សម្រូតខ្លួនផ្អែកជញ្ចាំង អង្គុយយំម្នាក់ឯង....គេឈឺខ្លាំងណាស់ ឈឺពេលដែលនាងមកសុំបែកគេបែបនេះ ហេតុអី នាងប្រែទៅជាបែបនេះ
Taehyung": ហេតុអីអូនទៅជាបែបនេះ?" គេស្រែកយំគក់ទ្រូងខ្លួនអែង ខាំមាត់ មិនចង់បញ្ចេញសម្លេងយំអោយឮខ្លាំងពេក ពេលនេះគេឈឺ ឈឺជាងគេយកកាំបឹត មកចាក់ទៅទៀត
Taehyung": បងស្រលាញ់អូនខ្លាំងណាស់...." Taehyung អង្គុយយំខ្សឹកខ្សួលម្នាក់ឯង ទាំងឈឺចាប់......៕

Taegi រត់ត្រឡប់មកផ្ទះវិញ ទាំងយំ ទាំងដង្ហក់...... នាងសម្រូតខ្លួនអង្គុយក្បែរទ្វារបន្ទប់ អង្គុយយំម្នាក់ឯងទាំងឈឺបេះដូង
Taegi": អូនសុំទោស" នាងលើកដៃស្ទាបទ្រូងខាងឆ្វេងរបស់នាង ទាំងយំដង្ហក់ នាងឈឺមិនចាញ់ និងTaehyung នោះទេ.....រាងតូច ខាំមាត់អង្គុយយំ ដៃក្តាប់អាវជាប់ ទឹកភ្នែកចេះតែបន្តរហូរឥតដាច់
Taegi": អោយអូនសុំទោស អូនសុំទោសពិតមេនTaehyung": នាងក៏ខ្ទប់មុខនៅនិងក្បាលជង្គង់ អង្គុយយំខ្សឹកខ្សួលម្នាក់ឯង រហូតដល់ គេងលក់នៅជិតទ្វារ នោះតែម្តង

ព្រឹកប្រលឹមឡើង Taegi នាងមិនបានជិះឡានក្រុងទេ នាងធ្វើដំណើរថ្មើជើង ព្រោះនាងងើបទៅពីរប្រលឹម ដើរស្តាប់កាសម្នាក់ឯង

Taegi": ហឹម..." មកដល់ក្នុងថ្នាក់ នាងដាក់គូទអង្គុយចុះ សម្លឹងមើលជុំវិញថ្នាក់ដែលស្ងាត់ជ្រងំ រួចក៏ដាក់ក្បាលក្រាបតុ សង្ងំគេងបន្តិច

Taehyung ដើរមកដល់ថ្នាក់របស់នាង គេឈរនៅក្បែរបង្អួច សម្លឹងមើលនាងគេងលក់ ទឹកភ្នែក ក៏ចេះតែចង់ហូរមក ប៉ុន្តែខំប្រឹងទប់ខ្លាំងណាស់....

Taehyung លើកដៃអង្អែលថ្ពាល់នាងថ្នមៗសម្លឹងមើលផ្ទៃមុខរបស់នាង ភ្នែករបស់នាង នៅមានសភាពហើមនៅឡើយទេ គេប្រាកដជាដឹងថា នាងយំខ្លាំងណាស់ហើយ
Taehyung": បងស្រលាញ់អូន..." គេពោលវាម្នាក់ឯងតិចៗ ទឹកភ្នែកក៏ស្រស់មក គេក៏ប្រញ៉ាប់ជូតចេញ រួចក៏ចាកចេញទៅបាត់.....

ជួងចេញលេង Taegi ក៏ទៅកន្លែងសួនច្បារម្នាក់ឯង ដើរម្នាក់ឯងដូចមនុស្សអត់វិញ្ញាណ....នាងតូចដាក់គូតអង្គុយលើស្មៅ សម្លឹង មើលមេឃ ម្នាក់ឯង
YuIn": ក៏ឯការម្លេះ?" YuIn ដើរមក អង្គុយក្បែរនាង Taegi មិនបានមាត់ អ្វីទាំងអស់ ក៏អង្គុយស្ងៀម
YuIn": មិនចង់និយាយ អ្វីបន្តិចទេមេនទេ?"
Taegi": បើនិយាយទៅ គ្មានអ្នកជឿ និយាយធ្វើអី?" នាងនៅតែសម្លឹងមើលមេឃ ដដែល មិនបានងាកទៅមើលមុខ YuIn នោះទេ ចំណែក YuIn បានត្រឹម តែដកដង្ហើមដំចោល សម្លឹងមើលនាង

We don't talk together  [ Complete ✅ ]Where stories live. Discover now