Part 16 - Why you leave me alone?

507 25 1
                                    


Taehyung ឈរគាំងនិយាយមិនចេញ គេស្តាប់លេងឮហើយ ត្រចៀកហឹងអស់ហើយ ពេលនេះគេស្តាប់បាន តែសម្លេងរបស់នាង ចាំតែសម្លេងរបស់នាង
Jimin": Taehyung ahh..." Jimin ហៅគេតិចៗ តែក៏អត់ស្រស់ទឹកភ្នែកមិនបានដូចគ្នា
Jimin":Tae..." Taehyung រត់ចេញពីរថ្នាក់របស់គេទៅរកថ្នាក់របស់នាង

Jeongguk": Taegi...." គេស្រែកយំទាំងឈឺចិត្ត មនុស្សដែលគេស្រលាញ់តាំងពីរជួប ដំបូង តែពេលនេះ ក៏លែងមាននៅ
Jeongguk": ដោយសារតែនាង YunJi គឺដោយសារតែនាង" Jeongguk ដើរមកចាប់ ក្របួចកអាវ នាងឡើង គេខឹង ឡើងមុខក្រហមអស់ហើយ
YunJi": សុំទោស...ខ្ញុំមិនបានចង់អោយនាងស្លាប់ទេ Jeongguk..." នាងក៏ស្រែកយំ នៅចំពោះមុខគ្រប់គ្នា នាងធ្វើបាប Taegi ក៏មិនបាន អោយនាងទៅស្លាប់ដែល តែក៏អត់បន្ទោសខ្លួនអែង មិនបានពិតមេន
Jeongguk": ពេលនេះ វាសមចិត្តនាង ហើយ....នាងជាឃាតករ សម្លាប់មនុស្ស គឺនាងLee YunJi" គេក៏ច្រាននាងអោយដួលលើឥដ្ឋស្រែកខ្លាំងៗដាក់នាង
Jeongguk": ខ្ញុំជាអ្នក ស្តាប់សម្លេងចុងក្រោយ របស់នាង ស្តាប់ពាក្យពេច នាងនិយាយចុងក្រោយតែខ្ញុំមិនបានជួយអ្វីដល់នាងឡើយ" គេចាប់ទាញសក់ខ្លួនអែង ស្រែកយំលេងខ្មាសអ្នកណាទៀត

Taehyung រត់មកដល់ថ្នាក់នាង ក៏សម្លឹងទៅកន្លែង អង្គុយរបស់នាង ទាំងទ្រូងឈឺចង់ប្រេះទៅហើយ ហេតុអី? ហេតុអី នាងចាកចេញពីរគេ.....Taehyung ដើរទៅកន្លែងនាងអង្គុយ ទាំងទឹកភ្នែក ហូរ គេឈឺខ្លាំងណាស់ពេលនេះ
SeolYeon": Taehyung....ខ្ញុំសុំទោស" នាងដើរទៅចាប់ដៃ ទាំងដឹងថាខ្លួនអែងខុស គ្រប់យ៉ាង នាងជាមូលហេតុដែលធ្វើអោយមនុស្សដែល Taehyung ស្រលាញ់ស្ទើលេប ស្លាប់ នាងខុសណាស់
Taehyung": វាសមចិត្តនាង ហើយSeolYeon....នាងដឹងថាខ្ញុំស្រលាញ់ Taegi បុិនណាទេ? ហេតុអីនាង យកTaegiខ្ញុំចាកចេញ" គេស្រែកខ្លាំងៗ ដាក់នាង តែវាមិនប្រៀបបាន និងបេះដូងគេ ដែលឈឺចង់ស្លាប់នោះទេ ទឹកភ្នែក ចេះតែហូដេញ មកមិនឈប់ ហេតុអី នាងចាកចេញពីរគេ បែបនេះ
SeolYeon": ខ្ញុំសុំទោស Taehyung ខ្ញុំសុំទោស...." នាង ពោលទាំងទឹកភ្នែក មាត់នៅតែនិយាយពាក្យសុំទោស អោយសុំទោសធ្វើអី បើនាងទៅបាត់ហើយ
Taehyung": សង Taegi ខ្ញុំវិញមក សងនាងមកអោយខ្ញុំវិញមក.... សងនាងវិញមក" គេទន់ជង្គង់ដួល លើឥដ្ឋស្រែកយំ អោយសង មនុស្សដែលគេស្រលាញ់មកវិញមក ជីវិតគេនិងអត់ន័យ បើសិនជាគ្មាននាង......៕ អ្នកក្នុងថ្នាក់សម្លឹង មើលមកគេទាំងអាណិតអាសូរ អ្នកខ្លះក៏ស្រស់ទឹកភ្នែក អ្នកខ្លះទៀត បានត្រឹមតែអាណិត មិនអាចជួយ អ្វីបាន
Taehyung": Taegi..." គេស្រែកយំហៅនាង អោបជើងតុរបស់នាង ជាប់ គេមិនខ្វល់ថានិងខ្មាសអ្នកណាទៀតហើយ គេលែងខ្មាសហើយ គេឈឺចាប់ជាងខ្មាស់ទៅទៀត បេះដូងគេ ខ្ទេចអស់ហើយ ឈឺលេងចង់រស់ទៀតហើយ.......

We don't talk together  [ Complete ✅ ]Where stories live. Discover now