Part 15 - I'm not Fine

491 27 0
                                    

2 Months ago

ព្រឹកថ្ងៃថ្មីជាថ្ងៃ ដែលគ្រប់គ្នាសប្បាយចិត្ត ប៉ុន្តែ Taegi មិនបានសប្បាយជាមួយ និងពួកគេនោះទេ នាងតែងតែប្រាប់ខ្លួនអែងថាមិនអី មិនអីទេ បន្តិចទៀតវា និងប្រសើឡើងវិញហើយ ប៉ុន្តែការព្យាយាម របស់នាងក៏វាមិនដូចបំណង របស់នាងដែល វាខុសស្រឡះឆ្ងាយខ្លាំងណាស់
Taegi": អត់កន្លែងអង្គុយបែបនេះ?ទៅញ្ញាុំនៅក្រោយថ្នាក់ទៀតហើយឬ?" នាងនិយាយវាតិចៗម្នាក់ឯង ព្រោះ នាងរកកន្លែងអង្គុយមិនមាននោះទេ
Jeongguk": Taegi...." Jeongguk ដែលអង្គុយម្នាក់ឯង ក៏ស្រែកហៅនាង .....នាងក៏ដើរទៅរួម តុជាមួយនិងគេ ក្រោមក្រសែភ្នែក របស់Taehyung.....YunJi ដោយឃើញ Taegi ដើរកាត់ហើយ នាងក៏ទាក់ជើងរបស់នាង
"ព្រូស"
Taegi": អូយ..." នាងសម្លឹងមើលទៅអាហាររបស់ នាងវាក្ទេចអស់ហើយ
YunJi": ដើរភ្លើៗ" នាងសើចចំអកអោយ Taegi ដែលអង្គុយសម្លឹងមើលថាសអាហារ ទាំងនោះ
Taegi": អែងជ្រុលពេកហើយ YunJi" នាងក៏ងើបឡើង ស្រែកថាអោយYunJi វិញ....Taehyung ចង់ស្ទុះទៅចាប់នាងណាស់ ប៉ុន្តែ Jimin ឃាត់មិនអោយទៅ
YunJi": ថ្លើមធំម្លេសមកស្រែកថាអោយយើង? ដឹងថារាល់ថ្ងៃយើងជាអ្នកណាឬក៏អត់...." YunJi ក៏ចូលទៅច្រាននាងអោយដួល លើឥដ្ឋ សិស្សទាំងនោះ ក៏នាំគ្នា ងាកមកមើល ខ្លះក៏សើចចំអកអោយTaegi
SeolYeon": ត្រូវដឹងថាខ្លួនអែង ជាអ្វីមានឋានៈអ្វីផង" នាងក្តាប់ដៃ ខឹងខ្លាំងណាស់ YunJi ក៏យកទឹកដោះគោ របស់នាង ចាក់ទៅលើខ្លួន របស់ Taegi ពីរលើក្បាលរបស់នាង រួចSeolYeon ក៏យកដោះគោនាង ចាក់ទៅលើខ្លួន របស់Taegi បន្ថែមពីរលើទៀត.....Taegi ក្តាប់មាត់ហូរទឹកភ្នែកដោយមិនចេញសម្លេង
Taehyung": Taegi...."Taehyung រកស្ទុះទៅរក នាង បែរជានាងសម្លឹងមុខគេទាំងទឹកភ្នែកដាបជាប់ថ្ពាល់ រួចរត់ចេញ ជូតទឹកភ្នែកបណ្តើរ ទាំងក្បាល និងអាវរបស់នាង ប្រលាក់សិទ្ធតែទឹកដោះគោ

Taehyung ក៏រត់ទៅតាមនាងអម្បាញ់មិញនេះ គេអួលដើមក ស្ទើតែស្រស់ទឹកភ្នែកហើយ មនុស្សដែលគេស្រលាញ់ ត្រូវគេមកធ្វើបាបជាន់ឈ្លីបែបនេះឬ?
Taegi": ទៅស្លាប់ទៅ Min Taegi" នាងរត់ចូលបន្ទប់ទឹកទាំងទឹកភ្នែកល្ហេមល្ហាម ស្រែកយំខ្លាំងៗដាក់កញ្ចក់
Taegi": ហេតុអីអែង មិនងាប់អោយបាត់ទៅ" នាងស្រែកជេប្រទេស ខ្លួនអែង ទាំងទ្រូងឈឺពើតផ្សារ
Taehyung":Taegi...." Taehyung រត់ចូលមកស្ទើតែដួលផ្កាប់មុខ ពេលឃើញទឹកភ្នែករបស់នាង ព្រះអើយគេឈឺខ្លាំងណាស់ ហេតុអីនាងបែរជាដល់ថ្នាក់និង នាងមិនងាយនិងយំនោះទេ តែពេលនេះមើលទៅ មើលចុះ
Taegi": ខ្ញុំមិនអីនោះទេ គ្រាន់តែរស់នៅជាមួយភាពឯកា គ្មានអ្នកណារាប់អាន គេស្អប់គេដេញអោយទៅស្លាប់ ខ្ញុំមិនអីទេ គ្រាន់តែ ខ្ញុំរស់នៅដូចជាស្លាប់ មានកាយតែអត់វិញ្ញាណ រស់នៅទាំងឈឺចិត្ត ខ្ញុំមិនអីទេ គ្រាន់តែរស់នៅជាមួយការជាន់ឈ្លីរបស់ មនុស្សជុំវិញខ្លួន ខ្ញំតែងតែប្រាប់គេថាខ្លួនអែងមិនអី...." នាងក៏ញីសក់ក្បាល ខ្លួនអែងលើងក្ទេចមើលលេងយល់ Taehyung ឈរសម្រស់ទឹកភ្នែក ពេលឮបែបនេះ គេអាណិតនាងខ្លាំងណាស់
Taegi": តែតាមការពិត ខ្ញុំទន់ជ្រាយណាស់ ខ្ញំចង់ប្រាប់ទៅគេថា ខ្ញុំមិនមេនមិនអីនោះទេ ប៉ុន្តែគ្មានអ្នកណាជឿខ្ញុំ...." នាងស្រែកអស់ៗសម្លេង លេងលាក់បាំង នៅទុក្ខសោកដែលនាងជួបទៀតហើយ នាងបានបញ្ចេញហើយ..នាងស្រែកយំដាក់មុខកញ្ចក់រួចក៏សើច
"ផាំង" នាងលើដៃដាល់កញ្ចក់ ទាល់តែបែកកញ្ចក់ ឈាមក៏ហូរជ្រាបតាមដៃ ប៉ុន្តែនាងគ្មានអារម្មណ៍ថាឈឺនោះទេ តែវាឈឺត្រង់ទ្រូងខាងឆ្វេង នាងជាង
Taehyung":Taegi កុំចឹងអី..." គេក៏ចាប់ទាញនាងយកមកអោបជាប់ខ្លួន ហើយក៏អត់យំមិនបានពិតមេន គេសម្លឹងមើលសភាពនាង ពេលនេះ គេខ្លោចចិត្តខ្លាំងណាស់....Taehyung អង្អែលដៃនាងថ្នមៗ ព្រោះនាងដាល់កញ្ចក់ឡើងឈាមដៃហើយ គេសម្រស់ទឹកភ្នែក យំខ្សឹកខ្សួលជាមួយនាង ទាំងនាងនៅក្នុងទ្រូងគេនៅឡើយនោះទេ

We don't talk together  [ Complete ✅ ]Where stories live. Discover now