Epidsode 1

9.6K 265 2
                                    

«Yes...ខ្ញុំចាប់បានហើយ»Jungkook សើច
អរខិបខុបទីបំផុតគេចាប់បានហើយគេខិតខំ
ណាស់ទម្រាំបានផ្កាមួយបាច់នឹងប្រទាក់ប្រ-
ទាញគ្នាសឹងលិចអាចម៍លិចនោមទើបបាន
វាមកកាន់

«អូខេទីបំផុតរកម្ចាស់ឃើញហើយគឺបានទៅ កម្លោះសង្ហារ Jeon Jungkook »MC
ប្រកាសហើយគ្រប់គ្នាក៏ស្រែកហូរ ចំណែក
នាងតូច Nabi គ្រាន់តែទះដៃតិចៗ អ្នកម្លោះ
ក៏ងាកមកវាយចិញ្ចើមដាក់នាង Nabi ក៏ប្តូរ
ទឹកមុខពីញញឹមស្រស់ទៅជា ទឹកមុខដូចគេ
យកទៅបាញ់ចោលវិញ

«ជុយ អាប្រែតយើងខំចាប់ទៅជាបានវាវិញ
ឱ្យមកយើងមកយើងយកឱ្យប្រពន្ធយើង»
Suga ដើរទៅឆកផ្កាពីដៃរបស់ Jungkook
តែគេមិនឱ្យ គេលើកផ្កាឡើងលើហើយ
សម្លក់មុខ Suga ឱ្យថ្មែរមុននឹងបង្ហើបប្រយោគចាក់ដោត

«ទាបចឹងអីដែលចាប់បាន? អ្នកបង Kota យកប្តីខុសហើយជាតិនេះ»Jungkook ពេប
មាត់ដាក់ Suga

«បងក៏គិតចឹងដែរ»Kotari ងាកទៅសម្លក់
មុខប្តីរបស់ខ្លួនមុននឹងមកពួកគេសន្យាគ្នារួច
ហើយថានឹងចាប់ផ្កាយកមកឱ្យនាងឱ្យបាន
តែពេលនេះអ្នកបានទៅជា Jungkook ទៅ
វិញ មិនសុខចិត្តទេ

«អូយប្រពន្ធសម្លាញ់បងសុំទោសណា អូន
កុំចង់បានអីផ្កាចឹងៗហ៎ ចាំស្អែកបងទិញផ្កា
កុលាបឱ្យអូនមិនមែន 30 ទងនឹងទេ បងទិញ 300 ទងឱ្យអូនណា ណាប្រពន្ធសម្លាញ់»
Suga ដើរទៅអង្អែលដៃរបស់នាងតិចៗ

«ហឹស មិនដឹងទេអូនចង់បានអានោះ»Kota
សម្លឹងមើលទៅផ្កាដែលនៅក្នុងដៃរបស់JK

«អាគុកទុកថាយើងសុំចុះណាប្រពន្ធយើងចង់បាន ឱ្យយើងមកណា»Suga

«អត់ចង់»Jungkook

«អានេះវាយកធ្វើអីហ្អាស?ឱ្យអ្នកបងទៅ
អានេះ»Jimin

«ចាំការខ្ញុំចាំឱ្យអ្នកបង»Jungkook

«អត់ទេយើងការមុន»Jimin

«យើងបងយើងការមុន»Jin

«បានហើយនេះសម្រេចថាឯងយកផ្កានឹងទៅវត្តមែន?»Namjoon អត់មិនបាននឹងសួរ
គេជាប្រុសយកផ្កានឹងទៅធ្វើស្អី ឬក៏ single
យូរពេកបែកគំនិតធ្វើជាខ្ទើយវិញម្តងមិន
កើតទេខូចពូជអស់ហើយ

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now