ចង្វាក់បេះដូង💕

1.1K 43 0
                                    

«ងរអាចម៍ឆ្កែ»Duna សម្លក់មុខ NJ ហើយក៏ដើរទៅមុខបន្ត រាងសង្ហារគ្រវី
ក្បាលហួសចិត្តនឹងចរិកពូកែងរង៉ក់របស់នាង
គេសនិយសយលេងសើចតិចតួចសោះងរ
ខ្ទឺតដូចខ្ទួយ
«ដើរតាមធ្វើអី?»Duna ងាកមកច្រត់ចង្កេះសម្លក់ Namjoon ឡើងថ្មែរ ចំណែក
អ្នកកម្លោះធ្វើដូចជាមិនដឹងខ្យល់ស្អីសោះ
នាងឈប់គេឈប់នាងដើរគេដើរ តាមនាង
ស្អិតជាងកាវ 502 ទៅទៀតសមតែបី
ក្រញ៉រ រាប់មួយតើ
«អើយ...»ឃើញគេមិននិយាយតបតនាង
ក៏ស្រែកដាក់គេមួយសម្លេងហើយក៏ដើរទៅ
មុខបន្ត អ្នកកម្លោះក៏ដើរតាមពីក្រោយនាងទាំងសើចនៅដើមកតិចៗ គេជូននាងមក
ដល់ផ្ទះហើយក៏តេហៅអ្នកបើកឡានឱ្យមក
យកគេទៅផ្ទះ
Skip~
ថ្ងៃថ្មីក៏បានមកដល់ JK & NB ពួកគេខំប្រឹង
រំឭកមេរៀនរាងខ្លួនព្រោះថ្ងៃស្អែកពួកគេ
ត្រូវប្រឡងបញ្ចប់ការសិក្សា
«អូន ហ្អាបងអត់យល់កន្លែងនៀក»JK
លើកសៀវភៅទៅអង្គុយជិត Nabi បន្ទាប់
មកនាងក៏ជួយពន្យល់មេរៀនដល់ JK យ៉ាង
ក្បោះក្បាយ អ្នកកម្លោះខំប្រឹងស្តាប់យ៉ាង
យកចិត្តទុកដាក់ គេឆាប់យល់មេរៀនលឿន
ណាស់បើកាលពីមុនគេចូលរៀនឱ្យបានទាងទាត់រាល់ថ្ងៃប្រហែលជាក្លាយជាសិស្ស
ពូកែប្រចាំថ្នាក់ក៏មិនដឹង តែចង្រៃអីមួយ
សប្តាហ៍ឃើញមុខគេ 2 ថ្ងៃអីនឹងអស់ធំ
ហើយ។
«okay បងយល់ហើយ thankaChuu
Baby ជុប»JK និយាយចប់ក៏ឆ្មក់ថើបថ្ពាល់
នាងតូចមួយខ្សឺត
«ផាច់»នាងតូចលើកដៃវាយស្មាគេមួយដៃ
គ្រឺតខ្លាំងណាស់ថើបមិនលើកលែងសូម្បី
ពេលរៀនសូត្រ
«ប្រាប់ហើយតើថាហាមថើបហាមអីទាំង
អស់ស្អែកប្រឡងហើយ»Nabi សម្លក់
អ្នកកម្លោះហើយក៏ងើបឈរដើរទៅអង្គុយ
កន្លែងផ្សេងឱ្យឆ្ងាយពីគេនៅជិតគ្នាមិនបាន
ទេគេនេះឆ្លៀតណាស់
«អូនទៅឆ្ងាយចឹងបងគ្មានអារម្មណ៍រៀន
ទេ baby»JK និយាយទាំងពេបមាត់ដូច
ជាចង់យំ
«គ្មានអារម្មណ៍ ប្រឡងធ្លាក់ កុំសង្ឃឹមថា
អូនយកបងធ្វើប្តី»Nabi និយាយរួចក៏មើល
សៀវភៅបន្ត ចំណែក JK ក៏ស្ងាត់មាត់ជ្រាប
ហើយខិតខំមើលមេរៀនបន្តខ្លាចថាប្រឡង
ធ្លាក់ ព្រោះបើប្រឡងធ្លាក់អត់ប្រពន្ធមិនខាន
«Kook បង...»Nabi ប្រុងយកកំណែឱ្យ
គេមើលតែគ្រាន់តែហើបមាត់បានបន្តិចក៏
ឃើញថាគេគេងលក់លើសាឡុងបាត់ទៅ
ហើយ ព្រោះមើលមេរៀនតាំងពីម៉ោង 7
ព្រឹករហូត 9 យប់ទើបគេគេងលក់បែបនេះ
ព្រោះគេមិនបានសម្រាកមួយថ្ងៃហើយ
សម្រាកតែពេលញាំបាយប៉ុណ្ណោះ
«គេងលក់ហើយ»នាងតូចញញឹមហើយដើរទៅយកភួយមកដណ្តប់ឱ្យគេ
«អាយ....»រាងតូចស្រែកចាចពេលត្រូវ
ដៃមួយគូទាញរាងកាយតូចឱ្យគេងពីលើ
ខ្លួនរបស់គេ
«បង....»នាងតូចហៅគេបង្អូសសម្លេង
នាងស្មានថាគេគេងលក់ហើយតែតាមពិត
គេមិនទាន់គេងលក់ផងនឹង
«បាទ?»JK សើចតិចៗហើយឱបរាងកាយ
តញចយ៉ាងណែន
«ស្អែកប្រឡងគេទៅណា»Nabi ប្រុងងើបចេញពីរាងកាយរឹងមាំរបស់គេតែគេ
ឱបចង្កេះនាងជាប់
«គេងនៅទីនេះហើយ»JK
«អត់ទេចុកក ចុកដៃ ចុកជើង ណាស់ទៅគេងលើគ្រែវិញទៅណា ប្រយ័ត្នឈឺហើយ
មិនបានទៅប្រឡងស្អែក»Nabi
«okay»អ្នកកម្លោះក៏ងើបអង្គុយហើយលើកបីរាងកសយតូចច្រឡឹងដើរតម្រង់បន្ទប់គេងរបស់ពួកគេ៕ រាងសង្ហារដាក់
នាងតូចថ្នមៗទៅលើគ្រែ King Size ហើយ
ប្រាស់ខ្លួនគេងក្បែរនាង រួចទាញរាងកាយ
តូចមកឱបយ៉ាងណែន
«good night ណា»Nabi ញញឹមហើយ
ប្រុងនឹងបិទភ្នែកគេងតែក៏ត្រូវដៃធំច្របាច់
ដើមទ្រូងនាងរាងខ្លាំងដៃបន្តិចល្មមម៉ាឈឺ
បាន~.~
«អួយ...»Nabi ស្រែកថ្ងួចថ្ងូរដោយសារ
ការឈឺចាប់លើទ្រូងខាងឆ្វេងរបស់នាង
«ថីបងឯងនឹង?»Nabi ជ្រួញចិញ្ចឹមសម្លក់
មុខរាងក្រាស់ឱ្យថ្មែរ
«តោះ»JK ស្ញេញដាក់នាងតូចហើយក៏
លើកបីនាងតម្រង់ទៅបន្ទប់គេងរបស់ពួកគេ
«Kookie បងដាក់អូនចុះទៅអូនមិនបានពិ
ការឯណា»Nabi សម្លឹងមុខគេទាំងមុខជូរ
មិនមែននាងមិនដឹងថាគេចង់ធ្វើស្អីនាង
នោះទេគេនេះល្មោភណាស់អត់យល់ការថា
ស្អែកត្រូវប្រឡងអីសោះ
«ចាំទៅដល់បន្ទប់ចាំចុះ»JK សម្លឹងមុខ
នាងតូចដោយកែវភ្នែក hot hot ធ្វើឱ្យនាង
តូចព្រែសម្បុរខ្ញាកៗ។ រាងក្រាស់ដើរចូលមក
កាន់បន្ទប់ដែលបើកចំហទ្វារស្រាប់ហើយដាក់រាងកាយតូចទៅលើពូកថ្នមៗមុននឹង
ប្រាសខ្លួនទៅគេងក្បែរនាង រាងកាយតូច
ត្រូវដៃធំៗរបស់រាងក្រាស់ទាញ មក ក្រសោបជាប់ទ្រូងហាក់ដូចជាខ្លាចបាត់បង់នាងណាស់ណាចឹង
«good night ណា baby» នាងតូច
បញ្ចេញស្នាមញញឹមយ៉ាងទន់ភ្លន់ទៅកាន់
គេមុននឹងបិទភ្នែកគេងតែក៏ត្រូវបើកភ្នែក
ប៉ុនៗពងមាន់មកសម្លក់រាងក្រាស់ដែលកំពុង
លូកដៃចូលអាវស្តើងរបស់នាងហើយអង្អែលត្រង់បរិវេនចង្កេះអង្រ្កងរបស់ស្រីតូច
«ដៃៗ~~»នាងតូចឱនសម្លឹងដៃដែលរវៀម
ដូចជាសត្វមឹកដែលកំពុងវាសន្សឹមៗនៅក្នុង
អាវរបស់នាងទៅកាន់ដើមទ្រូងមូលខ្លំដែល
មានត្រឹមអាវស្តើងពណ៌សុីជម្ពូរមួយបិទបាំង
ប៉ុណ្ណោះ រាងក្រាស់ញញឹមកំហូចមុននឹងឱន
ទៅខ្សឹបដាក់ត្រចៀកនាងតូច
«បុកល្ហុងហ្អេស?»JK សើចកខឹកខណៈ
អ្នកម្ខាងទៀតមុខដូចគេយកទៅបាញ់ចោល
មិនឱ្យក្តៅយ៉ាង បើគេបុកល្ហុងលុះក្ស័យមិន
ចេះធុញសោះ សូម្បីស្អែកប្រឡងហើយគេ
ក៏មិនលើកលែងឱ្យនាងទៀត សាំ ~,~
«បុកល្ហួយ»Nabi សម្លក់គេហើយក៏គេង
បែរខ្នងដាក់រាងក្រាស់ដែលដេកមើលផែន
ខ្នងមនុស្សស្រីដែលខ្លួនស្រឡាញ់ គ្រាន់
តែសុំបុកល្ហុងយកកម្លាំងចិត្តប្រឡងស្អែក
សោះក៏មិនបាន កំណាញ់ពិតមែន ><
«មើស»Nabi ទាញដៃអ្នកដែលឱបរាង
កាយតូចពីក្រោយឱបមធ្យមទេតែងុំអាលូក
ចុះលូកឡើងនឹងម៉ង អាបុិនេះគិតអី
«គដាក់ស្រៈ េ និង ង គេង បិទភ្នែកទៅ
ស្អែកប្រឡងផង»Nabi និយាយមួយៗតែ
ច្បាស់ៗយ៉ាងណាក៏ដោយយប់នេះនាងមិន
ព្រមនឹងជាគេដាច់ខាត ដាច់ខាតត្រូវតែគេង
យកកម្លាំងប្រឡងស្អែក អាឡៃតែបុកល្ហុង
នឹងប្រឡងធ្លាក់ជុយម្រ៉ាយអស់ឥឡូវហើយ
«ok តែសុំ Night kiss មួយមកណាសុំ
អារោលរាល»JK និយាយចប់នាងតូចក៏ងាកមកសម្លក់មុខគេទាំងគ្រឺតក្នាញ់មុន
នឹងងើយទៅថើបបូរមាត់របស់រាងក្រាស់
មួយសន្ទុះធំរហូតនាងជិតស្ទះដង្ហើមទើបឈប់
«ពេញចិត្តនៅលោកប៉ា?»Nabi ញញឹម
យ៉ាងផ្អែមល្ហែមបន្ទាប់មកក៏ឈ្មុលក្បាលទៅ
ក្នុងទ្រូងដ៏កក់ក្តៅរបស់មនុស្សប្រុសដែល
ខ្លួនស្រឡាញ់ពេញបេះដូង
«បានហើយបាទ Goodnight ណាសុបិន
ឃើញបងផង ជុប»JK ថើបថ្ងាស់នាងមួយ
ខ្សឺតហើយក៏គេងស្រង់ក្លិនក្រអូបរបស់សក់
ស្រីតូចដែលកំពុងតែគេងឱបគេក្នុងរង្វង់ដៃ
យ៉ាងណែន
«បងក៏ដូចគ្នា»Nabi ញញឹមក្នុងទ្រូងរាង
ក្រាស់មិនយូរប៉ុន្មានពួកគេក៏គេងលក់អស់
ទៅ៕
៚ព្រឹកថ្ងៃថ្មី៚
JK&NB ប្រញាប់រូតរះងើបពីព្រលឹមដើម្បី
រៀបចំខ្លួននឹងរំឮកមេរៀនឡើងវិញខ្លះៗ
មុននឹងចូលប្រឡង
«បងហើយឬនៅ JK?»Nabi
«ហើយៗតោះ»JK និយាយចប់ក៏ ដឹក
ដៃរាងតូចតម្រង់ទៅកាន់ Lamborghini
ពណ៌ខ្មៅរបស់គេដែលកំពុងតែបញ្ឈរចោលនៅខាងមុខផ្ទះព្រោះម្ចាស់វា
ភាគច្រើនជិះម៉ូតូ
«ស៊ូៗណាសំណព្វចិត្ត»Nabi ញញឹមហើយជំទើតជើងអង្អែលក្បាលគេតិចៗ
«អូនដូចគ្នាបងទៅហើយណា»JK ញញឹម
ហើយក៏ផ្តល់ស្នាមថើបលើបបូរមាត់តូច
ស្រាលៗមុននឹង ដើរចូលទៅបន្ទប់ប្រឡង
របស់ខ្លួន៕
~~~~~
អស់រយះពេលជាច្រើនម៉ោងការប្រឡងក៏
បានបញ្ចប់សិស្សទាំងអស់ក៏នាំគ្នាចេញពី
បន្ទប់ប្រឡងរៀងៗខ្លួនដោយឡែកបាត់តែ
JKម្នាក់គត់នាងតូចខំឈរចាំគេឡើងកន្លះ
ម៉ោងហើយតែនៅតែមិនឃើញស្រមោលគេចេញពីបន្ទប់ប្រឡងសោះគេធ្វើលំហាត់អស់ទេ?គេធ្វើចេញទេ?នាងបារម្មណ៍សឹង
តែស្លាប់ទៅហើយ
«surprise!!!»JK Mina & Duna ស្រែក
ពាក្យនេះព្រមគ្នាដោយមាន JK ជាអ្នកកាន់
នំ cake ដែលឆ្លាក់ឈ្មោះថា
''HBD Babii របស់បង'' នាងតូចឈរធ្មឹង
ដូចមនុស្សគ្មានវិញ្ញាណថ្ងៃនេះជាខួប
កំណើតរបស់នាង?ម៉េចនាងអត់ដឹងអីសោះ
ចឹង??
«មើលអីទៀតមីកាតឿបួងសួងហើយផ្លុំ
ទានទៅ»Mina ញញឹមយ៉ាងស្រស់ទៅ
កាន់នាងតូចនាងដឹងច្បាស់ណាថា Nabi
ប្រាកដជាភ្លេចខួបកំណើតខ្លួនឯង
ទៀតហើយ
«ត្រូវហើយឆាប់ឡើងរលាយទានអស់ហើយ»Duna
នាងតូចញញឹមហើយលើកដៃបួងសួងមុន
នឹងភ្លុំទាន ហើយដួស cake បញ្ចុក JK
គ្រាន់តែមួយម៉ាត់ដំបូង JK ក៏ហុច cake
ឱ្យ Duna ហើយក៏រត់ទៅបន្ទប់ទេកបាត់
«អ៊ួក...អ៊ួក..»JK ក្អួតយកៗសឹងតែខ្សោះ
អស់ពីខ្លួន បាយដែលញាំព្រឹកម៉េចក៏ចេញ
មកអស់ពីពោះរលីងគ្មានសល់
«បងយ៉ាងម៉េចហើយ?»នាងតូចហុចទឹក
ឱ្យគេ គេទទួលវាហើយលើកផឹកមុនហើយ
បង្ហាញកែវភ្នែកនឿយហត់ឱ្យនាងឃើញ
«បងកើតអូនបានក្អួតចឹង?»Nabi  អង្អែល
ខ្នងគេតិចៗ
«បងអត់កើតអីទេ..ទៀតហើយអ៊ួក...»JK
ឱនទៅក្អួតម្តងទៀតហើយលុបលាងមុខ
មាត់គេយកទឹកមកខ្ពល់មាត់ដោយទឹកមុខ
ស្លេកស្លាំង
«ទៅរួចទេ?មោះអូនជួយ»Nabi ក៏គ្រាហ៍
JK ចេញពីបន្ទប់ទឹក ដោយមាន Mina&
Duna ដើរតាមពីក្រោយ
«ធូរខ្លះទេ?»នាងតូចឱ្យ JK អង្គុយលើកៅ
អីមុខសួននៅសាលារៀនដើម្បីឱ្យគេស្រូប
យកខ្យល់អាកាសបរិសុទ្ធខ្លះៗ
«ធូរខ្លះហើយ»JK ញញឹមស្រស់ដាក់នាង
«អើគឺថាយើងសុំទៅផ្ទះមុនហើយណា
Jimin គាត់មកយក»Mina ញញឹមហើយប្រុសនឹងដើរចេញទៅតែ Nabi ស្រែកឃាត់
«មីដូនជី! Jimin មកយក? នេះកុំប្រាប់ណា
ថាឯងទាក់ទងគាត់?»Nabi
«អើហើយថីមីនេះអញទៅសិនហើយគាត់
ញាត់អញបាញ់ rules បាយបាយ»Mina
និយាយរួចក៏រត់ទៅបាត់
«កាន់សីលៗសុខៗមានប្រុសបាត់»Nabi
គ្រវីក្បាលទាំងញញឹមមិនឈប់នាងសប្បាយ
ចិត្តណាស់ដែល មិត្តសម្លាញ់របស់នាងមិន
បានទៅបួសដូចមាត់
«ចឹងខ្ញុំសុំទៅដែរហើយណា»Duna
«ទៅណាដែរ?»Nabi
«ទៅមើលកុន»Duna
«ម្នាក់ឯង?»Nabi
«ជីវិត single ម្នាក់ឯងតាំងពីដើមហើយ
គ្មានអាណាមើលឃើញទេ ទៅសិនហើយ
ណា»Duna ញញឹមហើយក៏ដើរចេញទៅ
«ចេះទៅមើលកុនម្នាក់ឯងកើតដែរណ៎»
Nabi និយាយចប់ក៏ដាក់គូទអង្គុយក្បែរ JK
«បងតេទៅណា?»Nabi ឃើញ JK កំពុង
លើកទូរស័ព្ទមកចុចដូចជាចង់ទាក់ទងទៅ
នរណាម្នាក់ចឹង
«Namjoon hyung  នោះអីឱ្យគាត់ទៅ
រោងកុនលេង 2/3 ម៉ោង»JK ញញឹមហើយក៏និយាយទូរស័ព្ទជាមួយនឹង NJ
«អាឡូបង Joon»JK
«អើ មានការអីអាបឿន?»NJ
«បងចាប់អារម្មណ៍ទៅមើលកុនអត់?»JK
«ឯងចង់បបួលយើងទៅមើលឯង sweet?
»Namjoon
«អត់ទៅក៏អត់ទៅ សំខាន់ញុំអត់បានទៅទេគឺ Duna អ្នកទៅតើ»JK
«បាយៗ»NJ
«អេៗ ឈប់សិនសម្រេចថាទៅទេ?»JK
«មិនទៅឆ្កួតសុទ្ធ»NJ
ទឺតៗ....
«គាត់ទៅទេ?»Nabi
«មុខលោកបងមាន់បើមិនទៅមានតែដី
រលំភ្នំរលាយហើយ»JK
«អរ តែថាថីបាននៅសុខៗបងក្អួតបែបនេះ?
»Nabi អង្អែលថ្ពាល់គេតិចៗ
«គឺបងមិនដឹងទេ ដឹងត្រឹមថា cake នោះ
រសជាតិពិបាកលេបណាស់ក្លិនអាក្រក់ទៀត
ដាក់ចូលមាត់មានអារម្មណ៍ថាចង់តែច្រចេញ
មកវិញទាំងអស់»JK ធ្វើមុខជូរហើយខិតទៅចិត្តនាងហើយលើករាងតូចមកដាក់លើភ្លៅ
«ចុះពេលនេះអស់អីនៅ?»Nabi
«នៅទេ»JK
«បងកើតអីទៀតមែនទេ!?»Nabi
«អាយ....ជុបៗៗៗៗៗៗៗៗៗៗៗ»JK ចាប់
មុខរាងតូចជាប់ហើយថើបផ្ទៃមុខនាងគ្រប់
កន្លែងមិនដឹងជាប៉ុន្មានខ្សឺតទេឡើងរាងតូច
ទន់កល្អូក
«បែបនេះធូរបន្តិច»JK សើចស្ញេញដាក់
នាងតូចហើយយកចង្ការទៅដាក់លើស្មា
របស់នាងហើយបិទភ្នែកសំងំ ខណៈអ្នក
ម្ខាងទៀតត្រូវគេថើបឡើងស្លេកមុខស្លេក
មាត់ដូចគូទមាន់៕

To be continue 💕

ថើបបានធូរប្រុសគុកហ៎🌚❤️

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now