ចង្វាក់បេះដូង💕

1.9K 71 3
                                    

''ង៉ោង''
   ម៉ូតូធំបានឈប់នៅពីមុខប៉ុស្តិពូលីសដែលធំជាងគេនៅ seoul អ្នកកម្លោះដោះមួក
សុវិត្ថភាពចេញពីក្បាល ហើយចុះពីលើម៉ូតូ
នៅឡើយតែនាងតូចដែលអង្គុយម៉ក់ៗធ្វើ
ភ្នែកភ្លឹសៗដាក់រាងសង្ហារ នាងអត់នឹងឆ្ងល់មិនបានតើគេមកប៉ុស្តិប៉ូលីសធ្វើអី ក្រែងប៉ា
របស់នាងប្រាប់ថា Ok ហើយមិនចឹង? ឬក៏
គេចង់ដើរមកចូលគុកខ្លួនឯង? គេកើតឆ្កួតមែនទេ?

«នៅអង្គុយដល់ណាទៀតម៉េចមិនចុះមក?»
Jungkook សើចក្នុងដើមកនឹងចរិកកូនក្មេង
របស់នាង គេយកដៃទៅដោះមួកសុវត្ថិភាព
ចេញពីក្បាលរបស់នាងហើយចាប់ក្រសោ~
ប ចង្កេះតូចហើយលើករាងតូចចុះពីលើម៉ូតូ

«មកប៉ុស្តិប៉ូលីសធ្វើអី?»Nabi សម្លឹងមើល
មុខអ្នកកម្លោះភ្លឹសៗ

«មកញ៉ែស្រីៗនៅក្នុងគុក»Jungkook ញញឹមខិលហើយក៏ដើរចូលក្នុងមុននាង
នាងតូចគ្រាន់តែឮគេថាគេមកញ៉ែស្រីក្នុងគុកភ្លាមក្តៅឆេវតែម្តងខ្វះណាស់ហ្អីស្រីឱ្យញ៉ែ?បានជាមកញ៉ែស្រីក្នុងគុកនឹង? ចុះនាង
ឈរនៅនឹងមុខនឹងម៉េចមិនញ៉ែ? ឬមួយនាង
ស្អាតមិនដល់ស្រីៗក្នុងគុក??

«អេ! អាល្អិត...ចាំផង»Nabi ស្រែកហៅអ្នក
កម្លោះពីក្រោយខ្នង គ្រាន់តែឮពាក្យថាអា~
ល្អិតភ្លាម រាងក្រាស់ក្តៅមុខឆេវនាងឈរទៅ
បានត្រឹមខ្លៀកគេទេ ហើយនឹងឃើញយ៉ាង
ម៉េចបានជាហៅគេថាអាល្អិត?

«ហៅអ្នកណាអាល្អិត?»Jungkook ងាកមក
សម្លក់នាងឲថ្មែរ គេធំប៉ុណ្ណឹងដែរហៅគេអា
ល្អិត អាសូរតែគេកាតុញដូច Jimin ទៅមិន
ថាទេ >.<

«គឺហៅឯងនឹងហើយ យ៉ាងម៉េច?»Nabi
និយាយទាំងមិនមើលមុខរាងក្រាស់ តែនាង
បែរជាទៅមើលធុងសំរាមនៅជិតជើងរបស់
គេទៅវិញ

«និយាយជាមួយបងមើលមុខបងកុំមើលធុង
សំរាម»Jungkook ដើរទៅទាញរាងតូចមក
ក្រោបជាប់

«ធុងសំរាមស្អាតគេមើលហើយថីខឹង?»នាង
តូចនៅតែមើលទៅធុងសំរាមហើយមិន
ព្រមសម្លឹងមើលមុខរបស់អ្នកដែលកំពុងក្រសោបរាងកាយរបស់នាហសោះ

«មិនខឹងតែប្រច័ណ្ឌ»Jungkook និយាយរួច
ក៏ចាប់ទាញមុខនាងមកប្រសព្វភ្នែកនឹងគេ
តែនាងរេភ្នែកទៅមើលកូនឆ្កែដែលអង្គុយ
ជិតឡានទៅវិញ

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now