ចង្វាក់បេះដូង💕

1.1K 43 1
                                    

«ត្រកូលបង ឈ្មោះសម្លាញ់ ចឹងហៅខ្ញុំ
ថាបងសម្លាញ់ទៅ»Namjoon
«វាមិនដែលម៉ែអាណាឈ្មោះបងសម្លាញ់
ទេហ្អា អត់ជឿអាលីង»Duna ពេបមាត់
សម្លក់ Namjoon ឡើងថ្មែរតាំងពីកើតមក
នាងមិនដែលឃើញម៉ែឪណាដាក់ឈ្មោះ
ឱ្យកូនចឹងទេ បើគេឈ្មោះចឹងមែនមានតែ
ម៉ែឪគេភ្លាវ ខុសគេហើយ
«គាត់និយាយលេងទេ តាមពិតគាត់ឈ្មោះ
Kim Namjoon ហៅក្រៅស្តេចបំផ្លាញ»
JK និយាយហើយសើចខ្លាំងៗ ខុសពីអ្នក
ម្ខាងទៀតដែលមុខស្អុយប៉ែ
«អរ និយាយចេងឯណា Nabi? ខ្ញុំចង់
និយាយជាមួយគាត់»Duna ញញឹមយ៉ាងស្រស់ទៅកាន់ JK
«នាងនៅផ្ទះបាយ ទៅរកនាងទៅ»JK
ញញឹមតបវិញ Duna ក៏ក្រោកឈរហើយ
ដើរតម្រង់ទៅផ្ទះបាយ
«បង Joon បងឯងចាប់អារម្មណ៍ Duna
មែនហឹស?»JK ក៏ខិតខ្លួនទៅខ្សឹបដាក់
ត្រចៀករបស់ Namjoon
«យើងនឹងហ៎ចាប់អារម្មណ៍នាងក្មេងមាត់
ស្អុយ ហ៊ាសំបោកខ្លិកខ្លាក់តាមផ្លូវនឹងមែន?
Namjoon  ចង្អុលមុខខ្លួនឯងហើយសើច
ទាំងមិនសូវសម
«បើចាប់អារម្មណ៍ក៏ថាទៅទាន់គេ single
ណាប្រាប់ឱ្យហើយ»JK
«យើងថាមិនចាប់អារម្មណ៍មិនហើយកុំ
តាប៉ែដាក់ដូងពេក»Najoon រុញក្បាល
JK មួយដៃតិចៗ ទាំងគ្រឺតក្នាញ់គេនេះចូល
ចិត្តនិយាយត្រង់ៗណាស់អត់ទុកមុខឱ្យប្រុស
ស្អាតអីសោះ ><
«okay ស្រេចតែបងទៅតែឮថានាងសម្បូរ
ស្នេហ៍ណាស់ប្រុសៗចោមរោមពេញសាលាទៀតផង»JK ប្រុងនឹងងើបចេញតែ
Namjoon ចាប់ដៃជាប់
«ហែងថាម៉េចមិញ?»Namjoon
«អត់មានអីផង»JK😁
«អាគុក»Namjoon សង្កត់សម្លេងដាក់
JK រួចគេក៏អង្គុយចុះវិញ
«ដូចដែលបានឮនឹងណា»JK សើចស្ញេញ
ដាក់ Namjoon
«អើ ....គឺយើងចាប់អារម្មណ៍នាង»NJ
និយាយទាំងមុខក្រហមតិចៗ
«មុខក្រហមហើយហាហា...ប្រុសសោះអៀនរកខ្យល់អី?»JK សើចខ្លាំងៗគេមិននឹកស្មានថាកូនប្រុសដើមទ្រូង5ហាត់ IQ 148 ប៉ះអីខ្ទេចនឹងដូចជាគេចេះអៀនចឹងដែរ
សោះ
«អៀនខ្វាច់ឯងស្អីមុខយើងក្រហមមកពីស្រវឹងតើ»Namjoon
«ស្រវឹងទឹកតែមែន hyung»JK មិនភ្លេច
ផ្ចាញ់ផ្ចាលបងប្រុសឡើយ តាំងពីមកដល់
គេផឹកទឹកតែអស់តែមួយកែវទេស្រាបន្តិច
ក៏មិនទាន់ស្គាល់ក្លិនដែរឱ្យស្រវឹងយ៉ាងម៉េច
កើតទៅនៀក
«អញឈប់និយាយរកហែងហើយ»NJ
«ក្បាលកញ្ចាស់ហើយប្តូរ style ទៅ hyung »JK
«ហឹស...»NJ បញ្ចេញសម្លេងហឹសនៅ
នឹងដើមកហើយក៏ដើរទៅបន្ទប់ទឹកបាត់
៚Nabi scene៚
«ឯងបានឮគាត់និយាយទេ?»Nabi
សើចតិចៗពេលដែលឃើញមុខរបស់ Duna ក្រហមព្រឺងៗ
«ខ្ញុំឮតាស៎»Duna ញញឹមអឹមអៀននាង
មិនដែលនឹកស្មានសោះថាមនុស្សប្រុស
ដែលនាងបានយំហើយហ៊ាសំបោរប្រឡាក់
អាវរបស់គេនោះចាប់អារម្មណ៍លើនាង
សោះ នាងគិតថាប្រហែលជាគេខឹងស្អប់
នាង តែផ្ទុយទៅវិញគេបែរជាស្រឡាញ់
នាងដូចដែលនាងពេញចិត្តគេ គិតទៅ
និស្ស័យណាស់-,-
«ហើយឯងគិតម៉េច?»Nabi
«អត់គិតម៉េចទេបើគេ សុំធ្វើសង្សារខ្ញុំok
ភ្លាម»Duna សើចតិចៗទាំងដែលក្នុងចិត្ត
រំភើបសឹងតែហោះឆ្លងភពលេងទៅហើយ
«ទៅសារភាពមុនទៅចាំគាត់សារភាពយូរ
ណាស់ និយាយរួមបុិនឹងគាត់គិតគូរវែងឆ្ងាយ
ណាស់»Nabi និយាយបែបនេះព្រោះនាង
ស្គាល់ Namjoon គេជាមនុស្សប្រើខួរ
ក្បាលទម្រាំតែគិតចេញបានថាមកសារភាព
នឹងប្រហែលជាត្រូវចាំកន្លះជាតិទៀតក៏មិន
ដឹង@_@
«អត់កើតទេបងអើយញុំជាស្រី»Duna
គ្រវីក្បាលញាប់ស្អេកដាច់ខាតនាងមិនព្រម
ទៅសារភាពប្រាប់ប្រុសមុនឡើយចាំ10
ឆ្នាំទៀតក៏សុខចិត្តដែរកុំឱ្យតែឱ្យនាងទៅ
សារភាពប្រាប់គេមុន
«ស្រីស្រួយស្អី ស្នេហាគេមិនប្រកាន់ដូច
ឯងទេ បើខាងណាដឹងខ្លួនថាស្រឡាញ់គេក៏
ឆាប់ទៅសារភាពទៅប្រយ័ត្ន tmr in a relationship បាតវើយ»Nabi
«បងឯងនិយាយស្រួលហើយ»Duna
«មានអីត្រូវពិបាកគ្រាន់តែនិយាយហ៎»NB
«បង bi ឈ្នះអស់មារសត្រូវ»Duna
«តែបងឈប់ខឹងខ្ញុំរឿងកាលពីថ្ងៃមុនផង
ទៅណា»Duna ប្រុងលើកដៃសំពះនាង
តូចតែនាងចាប់ដៃជាប់
«មិនបាច់ដល់ម្លឹងទេបងលើកលែងឱ្យឯង
យូរហើយ»Nabi
«អរគុណបងណាស់»Duna
«មិនអីទេណា»Nabi
«ឆ្អិនអស់នៅក្រមុំៗ»Namjoon ដើរមក
ដល់ក៏បោះពាក្យលេបខាយទៅកាន់ស្រីៗទាំង2
«ឆ្អិនហើយតោះបងជួយលើកទៅដាក់លើ
តុបន្តិចទៅ»Nabi
«ចឹងតោះ»NJ&JK ក៏ជួយលើកអាហារ
ទៅដាក់លើតុកន្លែងញាំអាហារ
៚dinner time៚
«និយាយចឹងខានស្អែកដល់ពេលប្រឡង
ហើយអ្នកទាំងអស់គ្នាត្រៀមហើយនៅ»
NJ និយាយចប់ក៏ដាក់អាហារចូលមាត់
«ហើយៗបងប្រុស»Nabi
«ចុះឯងអា Kook?»NJ
«មិនហើយក៏ត្រូវតែហើយដែរ»JK
«អរ....»NJ
«អត់សួរខ្ញុំហ្អេស,??»Duna
«នាងមានអីសំខាន់បានជាខ្ញុំចាំបាច់សួរនាំ
ដែរនោះ»Namjoon សើចខ្លាំងៗនៅ
ចំពោះមុខអ្នករាល់គ្នា ចំណែកអ្នកម្ខាងទៀត
កាលដែលឮគេនិយាយបែបនេះក៏រាងស្កក
ចិត្តមិនតិចដែរមាត់ថាចាប់អារម្មណ៍តែនាង
មិនសំខាន់ទៅវិញ
«ចា...»Duna ឆ្លើយមួយម៉ាត់រួមទាំងទឹក
មុខញញឹមអត់ជាតិរបៀបថាដាក់អាជីណូ
ម៉ូតុជ្រុល
«ញាំបាយទៅម្ហូបត្រជាក់អស់ហើយ»NB
និយាយរួចគ្រប់គ្នាក៏ញាំអាហាររួចរាល់ហើយចែកជើងគ្នាទៅផ្ទះរាងខ្លួន ចំណែក
Duna វិញនាងជិះតាក់សុីមកព្រោះឡាន
នាងខូច ហើយពេលនេះម៉ោង 9 យប់ទៅ
ហើយតាក់សុីកម្រនឹងឆ្លងកាត់ម្តុំផ្ទះ NB ណាស់ចឹងហើយទើបនាងត្រូវដើរទៅ
បណ្តើរៗ
«ទីតៗ...»
សម្លេងកំផ្លេឡានបន្លឺឡើងពីរដងដើម្បី
បញ្ជាក់ឱ្យរាងតីចដែលកំពុងតែដើរត្រុកៗ
បានដឹង
«អេ នាងឡើងឡានមកខ្ញុំជូនទៅផ្ទះ»NJ
ចុចកញ្ចក់ឡានទម្លាក់ចុះដើម្បីនិយាយជាមួយនឹងនាង
«អត់អីទេ ខ្ញុំដើរទៅវិញខ្លួនឯងបាន»DN
ងាកទៅសម្លឹងមុខ Namjoon បន្តិច
«ថាឱ្យឡើងមក»Namjoon
«មិនរំខានទេ»Duna
«គ្មានអីត្រូវរំខានទេ»Namjoon ខឹងនាង
មិនឡើងឡានហើយគេក៏ចុះពីលើឡាន
ហើយដើរបណ្តើរនាងទៅផ្ទះ
«លោកឆ្កួតមែនទេមានឡានហើយម៉េច
មិនជិះ?»Duna ងាកក្រោយមកសម្លក់
មុខរាងក្រាស់ដែលឈរញញឹមចេញស្នាម
ថ្ពាល់ខួច
«នាងថាឱ្យខ្លួនឯង!?»Namjoon
«លោកនេះ ឈប់ដើរតាមខ្ញុំទៀត»DN
«ថីដើរអត់បាន!?»Namjoon
«មិនបានជួល»Duna
«តែខ្ញុំស្ម័គ្រចិត្ត»Namjoon
«ខ្ញុំមិនសំខាន់មិនបាច់លះបង់ខ្លាំងពេកក៏
បាន»Duna និយាយរួចក៏បែរខ្នងដាក់គេតែ
ប៉ុណ្ណឹងក៏អាចដឹងបានដែរថានាងកំពុងតែ ង
នឹងគេ
«ចេះ ង អីណា គិតថាខ្ញុំលួង?»Namjoon
«ង អាចម៍ ឆ្កែ»DN

To be continue 💕

គ្មានពីណាគេទៅងអាចម៍ឆ្កែទេ🌚🔥
500 likes 100 shares for the next ep

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now