Epidsode 6

1.9K 75 1
                                    

«ចុះប៉ាអត់ទៅក្លិបហ្អេស?»Jungkook
ញញឹមខិលមុននឹងដើរទៅអង្គុយលើជិតប៉ា
របស់គេ

«មាត់ឱ្យចេះមានគម្របខ្លាះបានទេអាកូនពូជ
Huh??»Dad Jk ញីសក់ក្បាលគេខ្លាំងៗ

«ប៉ាហ៎...កូនសួរមែនទែនហ្អា»Jk

«មែនទែនមែនតួយស្អីតែម៉ែឯងមកទាន់ងាប់
យើងណេះ»Dad Jk សម្លក់កូនប្រុសមហា
មនុស្សរបស់គាត់គេនេះចូលចិត្តគំរាមគាត់
យកលុយចាយរាលពេលបើសាកមិនឱ្យល៎
មើលគេនឹងអាងទៅប្រាប់ម៉ាក់របស់គេថា
គាត់លួចដើរលេងចូលក្លិបផឹកស្រាមានស្រី
ក្មេងឥឡូវហើយអាកូននេះវាមានកំណើត
សម្បើមណាស់។

«អ្នកណាងាប់បងសម្លាញ់?»Mum Jk ចេញមកពីផ្ទះបាយដោយដៃកាន់កាំបិតតាំង.
តោស្រកួតជាមួយនឹងចានថ្ម មិនមែនគាត់
ល្ងង់ដល់ថ្នាក់មិនដឹងថាប្តីខ្លួនទៅធ្វើស្អីខ្លះរាល់ថ្ងៃនេះទេតែគាត់មិនចង់ឱ្យមានរឿងក្នុង
គ្រួសារ បើគេដឹងខ្មាសគេស្លាប់ហើយប្តីអាយុ 50 ផ្លាយហើយនៅចូលក្លិបផឹកស្រា
ឱបស្រីក្មេងទៀត យ៉ាប់-,-

«អរ...គ្មានអីធំដុំទេអូនសម្លាញ់តាមពិតទៅគឺ
កូនយើងគេប្រាប់បងថាឆ្កែពួកម៉ាកវាងាប់ចឹង
ហើយវាថាវាសុំទៅហែខ្មោចឆ្កែពួកម៉ាកវា
យប់នេះនឹងណាប្រពន្ធសម្លាញ់»Dad Jk
អង្គុយលេបទឹកមាត់ក្អឹកៗញើសក៏ចាប់ផ្តើម
ហូរតាមជើងសក់ស្រក់មកដល់ផ្ទៃមុខអ្នក-
ណាក៏ដឹងថាប្រពន្ធគាត់នេះកាចដល់កម្រិត
ណាជាពិសេសបើដឹងរឿងគាត់ចូលក្លិប
ទៀតគាត់ប្រហែលមិនរស់ទេ><

| ហឹស...អាកញ្ចាស់ស្មានអញមិនដឹងរឿងចូលក្លិបផឹកស្រារាំរែកឱបស្រីក្មេងនឹងមែន
ទេ ហឹស...កុំតែមិនចង់មានរឿងទេកុំអីតាបុិ
ឯងដឹងតែក្ស័យហើយ | Mum Jk គិតក្នុង
ចិត្តមុននឹងបង្ហើបសម្តី

«មិនអីទេកូនទៅចុះ Jungkook តែពេល
នេះមកញាំបាយសិនទៅម្ហូបឆ្អិនអស់ហើយ
បងក៏ចឹងដែរនៅភ្លឹកដល់ណាទៀតម៉េចមិន
ងើបមក»Mum Jk និយាយចប់គ្រប់គ្នាក៏នាំ
គ្នាងើបឈរហើយដើរតម្រង់ទៅតុអាហារ

~អាហារពេលល្ងាច~

«Jungkook ម៉ាក់មានរឿងចង់ប្រាប់កូន?»
Mum Jk ទម្លាក់ស្លាបព្រាបាយចុះសម្លឹងមុខ
កូនប្រុសជាទីស្រឡាញ់

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now