ចង្វាក់បេះដូង💞

1K 43 0
                                    


''នៅមានមុខមកសើចទៀតណា ម'ដៃបត់កឡូវ''JuEii យាដៃប្រុងនឹងដាក់ JHope ឱ្យបែកមាត់នៅនឹងកន្លែងតែស្រាប់តែសម្លេងគ្រលរបស់ស្រ្តីវ័យ 40 ឆ្នាំផ្លាយបន្លឺឡើងក្បែរមាត់ទ្វារផ្ទះបាយ
''ចង់វ៉ៃពូផងហ៎នាងល្អិត!?''អ្នកជាម្តាយសើចក្នុងបំពង់កមុននឹងដើរតម្រង់មករកកូនស្រីនឹងប្អូនប្រុសរបស់ខ្លួន
''អាន់ញ៉ុងបងស្រី''Jhope សើចស្ញេញហើយក៏ដើរមកឱ្យដៃបងស្រីរបស់គេ
''មកញ៉ែក្មួយវាដល់ London ផងហែង''ម៉ាក់របស់នាងតូចនិយាយចំៗពេក Jhope ក្តៀនយោបល់វាចាលែងចេញគិតតែពីស្ញេញសឹងតែជ្រុះធ្មេញទាំងក្រាស់ទៅហើយចំណែកនាងតូចវិញក្រហមតាំងពីក្បាលដល់ចុងជើង នាងតូចមិនដឹងធ្វើយ៉ាងម៉េចទើបសមនាងក៏រត់ឡើងទៅបន្ទប់បាត់ចំណែកម៉ាក់នាងនិង Jhope ក៏សើចនឹងចរិកអៀនប្រៀនរបស់នាង
''ធ្វើស្អីក្មួយឯងខ្លះមិញ?''
''អូនអត់ដឹងអីហង''Jhope

   Jungkook មកដល់ក្នុងផ្ទះភ្លាមក៏ប្រាស់ខ្លួនដេកលើសាឡុងហើយប្រវាដៃដោះក្រវ៉ាត់កចេញហើយប្រឡេះឡេវអាវ2គ្រាប់ រួចមូលដៃអាវ 3 បត់ នាងតូចញញឹមបន្តិចមុននឹងដើរមកដាក់ខ្លួនអង្គុយក្បែររាងក្រាស់ដែលកំពុងតែបិទភ្នែកសម្ងំគេងយ៉ាងស្ងៀមស្ងាត់ នាងតូចឱនមុខទៅសម្លឹងផ្ទៃមុខសរលោងគ្មានមុនស្រស់សង្ហារឥតខ្ចោះរបស់មនុស្សប្រុសជាទីស្រឡាញ់មុននឹងឱនទៅផ្តិតបបូរមាត់តូចលើបបូរមាត់ក្រាស់ថ្នមៗ Jungkook បើកភ្នែកហើយទាញកសខ្ចីរបស់នាងមកកាន់តែជិតហើយក៏រុលអណ្តាតក្តៅៗរបស់គេចូលទៅក្នុងក្រអូមមាត់របស់នាង ប្រអប់ដៃធំចាប់ទាញរាងតូចឱ្យផ្តេកផ្តួលទៅលើរាងកាយមាំមួន ហើយស្រវាឱបចង្កេះ នាងជាប់ 5 នាទីក្រោយការថើបក៏បានបញ្ចប់រាងក្រាស់សម្លឹងមើលមុខរាងតូចដោយកែវភ្នែកស្រទន់ រាងតូចព្រិចភ្នែកញាប់ស្មេរពេលត្រូវរាងក្រាស់សម្លឹងមិនដាក់ភ្នែកបែបនេះ ថ្ពាល់របស់នាងតូចចាប់ផ្តើមក្រហមព្រឺងៗដូចជាផ្លែប៉េស នាងញញឹមតិចៗហើយក៏រើខ្លួនចេញពីការឱបរឹតរបស់រាងក្រាស់តឬមិនបានសម្រេចសោះព្រោះគេឱបនាងខ្លាំងៗសឹងតែដកដង្ហើមមិនចង់ចេញ
''បងកុំមើលអូនចឹងមើស''រាងតូចលើកប្រអប់ដៃតូចៗទៅខ្ទប់ភ្នែកគេទាំងសងខាង នាងក៏មិនយល់ដែរស្រឡាញ់គ្នាយូរហើយតែពេលគេមើលនាងចំៗយូរៗបែបនេះនាងនៅតែមានអារម្មណ៍ថាអៀនៗម៉េចមិនដឹងទេពិបាកនិយាយឱ្យត្រូវណាស់
''កុំប្រាប់ណាថាអូនអៀនបង!?''Jungkook
សើចក្នុងដើមកហើយក៏អង្អែលថ្ពាល់ក្រហមព្រឺងៗតិចៗទាំងគ្រឺតក្នាញ់ ស្រីម្នាក់នេះចូលចិត្តធ្វើឱ្យបេះដូងគេលោតញាប់ខុសចង្វាក់គ្រប់ពេលឱ្យតែបានក្បែរនាងម្ល៉េះ
''អូនអត់បានអៀនទេបងកុំចេះតែនិយាយ''Nabi ខាំមាត់ទប់អារម្មណ៍ដែលពុះកញ្រ្ចោលនាងអៀនសឹងតែរត់ចូលលូទៅហើយតែយ៉ាងណាក៏ត្រូវទប់អារម្មណ៍ធ្វើខ្លួនឱ្យធម្មតាមិនត្រូវបញ្ចេញពេកទេនាំគេដឹងចិត្ត
''ក្បាលខូចណាស់អត់ចេះនិយាយការពិតទេ''Jungkook ញីសក់ក្បាលនាងតិចៗទាំងសើចនឹងចរិករបស់នាងតូចដែលមិនចេះថាទទួលស្គាល់ការពិតម្តងណាសោះតាំងពីតាមស្រឡាញ់ដំបូងរហូតបានធ្វើសង្សារបុកល្ហុងរាប់លានដងរហូតជិតការទៀតហើយនាងនៅតែមានះមិនព្រមនិយាយអ្វីចេញពីចិត្តសោះផ្ទុយគ្រប់ពេលតែម្តង
''គេនិយាយកាតពិតហើយតើ''Nabi ពេបមាត់ដាក់គេដូចជាចង់យំម៉េចមិនដឹង Jungkook ក្នាញ់នាងពេកក៏ទាញមុខតូចមកជិតហើយផ្អឹមបបូរមាត់របស់គេលើបបូរមាត់តូចម្តងទៀតគេថើបរាងតូចរហូតដល់នាងទន់ខ្លួនជិតអស់ខ្យល់ដង្ហើមទើបគេព្រមឈប់
''ថើបអាក្រក់ៗចឹងទៀតទៅលើកក្រោយឈប់ឱ្យថើបហើយ''Nabi សម្លក់អ្នកដែលនៅពីក្រោមឡើងថ្មែរបានថើបៗលុះក្ស័យគ្មានអាណិតជិតអ្នកជិតដាច់ខ្យល់ខ្លះទេ
''អូនមិនឱ្យថើបបងរំលោភអូនរួចគ្នាបាត់ហើយ''Jungkook និយាយហើយកឰសើចម្នាក់ឯងខណៈអ្នកម្ខាងទៀតមុខដូចគេយកទៅបាញ់ចោល
''អាងអីរំលោភៗអូននឹងមេជ្រូកហ៎ប្រុសស្នេហ៍»Nabi ខាំបបូរមាត់សម្លក់គេទាំងក្តៅក្រហាយក្នុងចិត្តបើឈ្លោះឈ្នះគេប្រហែលជាភ្លៀងបាក់មេឃហើយ អាងតែនាងជាស្រីទន់ខ្សោយអាងអីរំលោភ ប្រយ័ត្នតែមីស្រីទន់ខ្សោយទ្រាំលែងបានរំលោភវិញនឹងតិចខឹងគេហ្អាក
''មិនមែនមេជ្រូកទេគឺមេឆ្កែ ហាហាហា»Jungkook
''ជន ជាប់គុក...????''Nabi ស្រែកខ្លាំងៗសឹងតែបែកផ្ទះតែក៏ត្រូវស្ងាត់ជ្រាបពេលឮសម្លេងរបស់ប៉ាម៉ាក់របស់នាងបង្ហើរពីក្រោយ
''ស្អីៗវើយ ជិះជាន់គ្នាមើលតែឆ្កែខែកក្តិក!?''Mum Nabi និយាយហើយក៏សើចតិចៗ មុននឹងដឹកដៃប្តីសំណព្វរបស់ខ្លួនចូលទៅអង្គុយសាឡុងទល់មុខ JK&NB  ពួកគេទាំងពីរនាក់ក៏ងើបអង្គុយឱ្យស្រួលបួលហើយសើចស្ញេញដាក់ប៉ាម៉ាក់របស់នាងតូច
''ម៉ាក់មកយូរហើយមែនទេ?''Nabi អេះក្បាលហើយសើចទាំងមិនសូវសម
''មកដល់តាំងពីពេលគេលេងឈុតឆាកឱបថើបគ្នាលើសាឡុងហ៎''Mum Nabi សើចតិចហើយក៏ងសកទៅសម្លឹងលោកប្តីហើយនាំប្តីប្រពន្ធសើចស្ញេញ
''ម៉េចម៉ាក់ប៉ាមិនចូលមក?''Nabi

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now