ចង្វាក់បេះដូង💕

1.4K 49 0
                                    

«គួរឱ្យស្រឡាញ់»ទឹកមុខប្រុសព្រានរបស់អ្នក
កម្លោះ Jimin ក៏បញ្ចេញមកលើផ្ទៃមុខដែលបង្កប់
ស្នាមញញឹមខូចខិល គេបោះជំហានមួយៗទៅរក
នាងតូច Mina ហើយក៏ចាប់កញ្ឆក់រាងកាយតូចមក
ផ្អិបនឹងរាងកាយគេយ៉ាងស្និតស្នាល ចំណែកMina
វិញក៏ញញឹមចុងមាត់ដូចជាមានលាក់លាមនូវរឿង
អ្វីម្យ៉ាង។ រាងសង្ហារឃើញនាងមិនរើបែបនេះក៏
បានចិត្ត គិតថានាងបើកភ្លើងខៀវ ហើយក៏ឱនមុខ
តិចៗទៅរកបបូរមាត់តូចសុីដែលប្រលាក់ដោយ
ក្រែមក្រហមចែស
«អាក្មីន ឯងធ្វើស្អីកូនក្រមុំគេវើយ»Jhope ស្រែកឆោឡោពេលដែលឃើញ Jimin ឱប
ចង្កេះ Mina ហើយឱនមុខតិចៗប្រុងនឹងថើបបបូរ
មាត់របស់ Mina ។ ឮសម្លេងស្រែករបស់ Jhope
Jimin ក៏ជ្រួញចិញ្ចើមហើយងាកទៅសម្លក់មុខ
របស់ Jhope ឱ្យថ្មែរដោយសារតែ Jhope មក
កាត់ចង្វាក់ទើបធ្វើឱ្យគេបរាជ័យក្នុងការប្លន់ស្នាម
ថើបរបស់នាងតូច Mina ។ ឆ្លៀតពេល Jimin
ភ្លេចខ្លួននាងក៏លើកជង្គង់អុកប្អូនប្រុសរបស់អ្នក
កម្លោះមួយទំហឹង អាចឱ្យគេអួលច្រាលទឹកភ្នែកបានហើយក៏រត់ត្រុយទៅឱបដៃរបស់ Jhope ជាប់ហើយលានអណ្តាតដាក់អ្នកដែលឈរឱបប្អូន
ប្រុសទាំងកែវភ្នែករលីងរលោង
«ហាហាហា គិតថាខ្ញុំភ្លើឱ្យលោកមកប្លន់ស្នាម
ថើបដំបូងរបស់ខ្ញុំហ៎»Mina សើចខ្លាំងៗលើគំនរ
ទុក្ខរបស់កម្លោះសង្ហារ Jimin
«Wu Mina នាងឃោរឃៅដាក់អាអូនតូចខ្ញុំណាស់»Jimin ឈរឱ្យស្រួលបួលហើយចង្អុល
មុខ Mina
«អាណាប្រើឱ្យឯងចង់ប្លន់ស្នាមថើបគ្នាដំបូង
របស់នាងធ្វើស្អី»Jhope ស្រែកឱ្យ Jimin វិញទាំងសើចនៅដើមក
«ex រាប់ផ្លូននៅមាន First kiss ឱ្យប្លន់ដែរ?»
Jimin និយាយហើយក៏សើចតិចៗដូចជាចំអក
ឱ្យនាង
«ខ្ញុំធ្លាប់មានសង្សាររាប់ផ្លូនតែខ្ញុំមិនដែលធ្វើឱ្យខ្លួនប្រាណរបស់ខ្ញុំប្រលាក់ប្រលោសជាមួយ
មនុស្សប្រុសថោកទាបទាំងនោះ នោះទេសូម
យល់ផង កុំគិតថាគេគ្រប់គ្នាអាក្រក់ដូចលោក
នោះអី»Mina និយាយទាំងទឹកភ្នែករលីងរលោង
នាងធ្លាប់មានសង្សារច្រើនតែនាងមិនមែនប្រភេទ
មនុស្សចិត្តងាយឱ្យគេស្រួលៗនោះទេ នេះហើយ
ជាមូលហេតុដែលនាងបែកពីសង្សារព្រោះពួកគេ
ចង់បានតែលុយនិងខ្លួនរបស់នាងប៉ុណ្ណោះ នាង
ស្អប់មនុស្សប្រុស ជាពិសេសមនុស្សប្រុសដូចជា
Jimin ហើយពេលនេះនាងក៏ស្អប់គេដែរ ស្អប់គេ
ដែលមើលងាយនាង មើលនាងតែសម្បកក្រៅ
វាយតម្លៃនាងដោយមិនទាំងបានស្គាល់នាងច្បាស់
«Mina កុំយំអីគេចរិកថោកចឹងតាំងពីដើមហើយ
អូនកុំគិតច្រើនអីតោះទៅញាំអីទៅ»Jhope ប្រុង
នឹងដឹកដៃនាងតូច Mina ទៅញាំអីតែក៏ឈប់ដំណើរពេលបានឮសម្លេងស្រួយស្រែសរបស់ក្មេងស្រីអាយុ 18 ឆ្នាំស្រែកហៅគេពីក្រោយខ្នង
«ពូ Hobi»Jung JuEii ជាក្មេងស្រីអាយុ 18 ឆ្នាំ រៀនចប់ថ្នាក់ទី12នៅទីក្រុង London នាងជាក្មួយ
បង្កើតរបស់ Jhope នាងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ សម្បុរស ភ្នែកតឹង    សក់ខ្លីប្រាស្មាក្រងទីទុយ   ថ្ពាល់ខួច     បបូរមាត់បេះដូងពណ៌
សុីជម្ពូរ មុខV ថ្ពាល់ប៉ោងៗ កម្ពស់ 160Cm នាងជាកូនកាត់កូរ៉េ អង់គ្លេស ដោយប៉ារបស់នាងជាជនជាតិអង់គ្លេសម៉ាក់របស់នាងជាជនជាតិកូរ៉េតែរស់នៅLondon of England ទើបនាងត្រូវទៅនៅ London ជាមួយប៉ាម៉ាក់របស់នាង យូរៗ
ទើបបានមកលេងជាមួយនឹង Jhope ម្តង ហើយនាងមកថ្ងៃនេះគឺចង់មក Surprise លោកពូ Hobi
សំណព្វចិត្តរបស់នាង
«អា Ju»Jhope ភ្ញាក់ព្រឺតពេលដែលងាកទៅ
ឃើញនាងតូចហក់មកឱបកគេយ៉ាងណែនហើយ
ថើបស្លឹកត្រចៀករបស់គេបន្តិចទៀត
«ឯងមកធ្វើអី?»Jhope ទាញរាងកាយតូចចេញ
ហើយក៏បន្លឺឡើងទាំងមុខក្រមៅដាក់រាងតូចដែល
កំពុងសើចស្ញេញដាក់គេ
«JuJu រៀនចប់ហើយទើបចង់មករកពូ»JuEii
ញញឹមហើយប្រុងនឹងឱបគេម្តងទៀតតែគេថយ
ក្រោយមួយជំហាន ដោយទឹកមុខស្មើស្រឹប
«ប៉ាម៉ាក់មកជាមួយទេ?»Jhope ស្រាក់ដៃចូល
ហោប៉ៅហើយសម្លឹងមុខរាងតូចដែលឈររលីង
រលោងចង់យំតែនាងទប់ទឹកភ្នែកជាប់ នាងមាន
អារម្មណ៍ថាខូចចិត្តម៉េចមិនដឹងទេពេលដែលគេ
មិនឱបនាងតបវិញបែបនេះ
«គាត់មិនបានមកជាមួយនោះទេពូ»JuEii ខំប្រឹងញញឹមដាក់គេទាំងអ្នកម្ខាងទៀតជ្រួញចិញ្ចើមដូចជាខឹងសម្បារនឹងនាងខ្លាំងណាស់
«ឯងទៅវិញទៅ»Jhope
«តែ JuJu សុំម៉ាក់មកនៅជាមួយពូហើយហេតុ
អីពូដេញ JuJu ទៅវិញចឹង ហុឹក...ហុឹក...»JuEii
«យើងគ្មានពេលនៅមើលថែក្មេងខូចដូចជាឯង
ទេ Jung JuEii ត្រឡប់ទៅវិញទៅចាំយើងកក់
សំបុត្រយន្តហោះឱ្យឥឡូវនេះ»Jhope
«JuJu មិនខូចទេ ពូមិនចាំបាច់មើលថែ JuJu ក៏
បានដែរ JuJu សន្យា»JuEii នាងនៅតែមានះ
ចង់នៅជាមួយគេទាំងដែលគេមិនចង់ឱ្យនាងនៅ
តាំងពីដើមមក Jhope មិនចូលចិត្តនាងនោះទេ
គេក៏មិនដឹងពីមូលហេតុដែលគេមិនចង់នៅក្បែរ
នាងដែរ គេដឹងត្រឹមថាមិនចូលចិត្តមុខរបស់នាង
មិនចូលចិត្តសម្លេងរបស់នាង មិនចូលចិត្តឈ្មោះ
របស់នាង មិនចូលចិត្តគ្រប់យ៉ាងដែលជានាង*
«ឯងកុំមកមានះនៅទីនេះ ទីនេះមិនមែនជា London ឆាប់ទៅវិញទៅ»Jhope កំហកដាក់
នាងខ្លាំងៗ ចំណែកស្រីតូច JuEii វិញភិតភ័យ
យ៉ាងខ្លាំងធ្វើអ្វីក៏មិនត្រូវបានត្រឹមតែយំហ៊ូនៅ
ចំពោះមុខរបស់គេ
«ពូចិត្តអាក្រក់....ហុឹក...ហុឹក»JuEii ស្រែកដាក់
គេវិញទាំងទឹកភ្នែកជោគថ្ពាល់ Jimin ឃើញនាង
បែបនេះក៏ទ្រាំមើននឹងភ្នែកមិនបានគេក៏រត់មកចាប់
ក្រសោបរាងតូចយ៉ាងណែនហើយអង្អែលសក់
ក្បាលនាងថ្នមៗ
«Ju ហ្អាឈប់យំទៅណា តាមពិតពូ Hobi របស់
ក្មួយចង់ឱ្យក្មួយទៅវិញព្រោះបារម្មណ៍ថាក្មួយនឹក
ផ្ទះហើយឥឡូវគាត់ក៏រវល់បេសកម្មជាច្រើនទៀត
ទើបមិនអាចឱ្យក្មួយនៅ គាត់គ្មានពេលមើលថែ
ក្មួយនឹងណា»Jimin និយាយបណ្តើរសម្លក់មុខ
Jhope បណ្តើរដឹងស្រាប់ហើយថា JuEii មិនរឹង
មាំដូចក្មេងៗដទៃទេ នាងឆាប់យំ ឆាប់អន់ចិត្ត តែ
នៅតែធ្វើឱ្យនាងយំទាល់តែបាន
«អ្នកទាំងអស់គ្នានិយាយគ្នាបន្តចុះខ្ញុំទៅផ្ទះមុន
ហើយ»Mina ញញឹមខ្សោះទាំងទឹកភ្នែកមិនទាន់
ស្ងួតបាត់ពីថ្ពាល់ ពេលនេះនាងអស់អារម្មណ៍ចង់
សប្បាយស្អីទៀតហើយ នាងចង់សម្រាកខ្លះ
«កុំទៅអី Mina»Jhope អង្វរឃាត់នាងកុំឱ្យទៅ
ហើយលើកដៃជូតទឹកភ្នែកឱ្យនាងនៅចំពោះមុខ
នាងតូច JuEii ដែលគេបានធ្វើឱ្យនាងយំយ៉ាង
ខ្លាំងតែគេមិនអើពើនឹងនាងបែរជាទៅជូតទឹកភ្នែក
ឱ្យអ្នកដែលគេមិនបានធ្វើបាបចិត្តទៅវិញ
«ខ្ញុំហត់ហើយ ចង់សម្រាក»Mina ទាញដៃ Jhope ចេញពីថ្ពាល់របស់នាងហើយញញឹមខ្សោះទៅកាន់គេ
«គេងនៅទីនេះសិនហើយណាចាំស្អែកចាំទៅ
វិញទៅនាងទៅវិញម្នាក់ឯងពេលយប់បែបនេះ
ខ្ញុំបារម្មណ៍»Jhope អង្អែលដៃនាងថ្មមៗ
«អា Ju...»Jimin ស្រែកហៅ JuEii ដែលទាញវាលីដ៏ធំរបស់នាងរត់ចេញទៅ
«លោកគួរតែបារម្មណ៍ក្មួយរបស់លោកទើបត្រូវ
នាងជិះយន្តហោះ រាប់ម៉ោងទម្រាំមកដល់តែ
លោកមិនស្វាគមន៍នាងតែបែរជាស្តីឱ្យនាងផាំងៗ
បើខ្ញុំជានាងខ្ញុំនឹងអន់ចិត្ត អាចឈានដល់ស្អប់ក៏
ថាបាន»Mina និយាយចប់ក៏ដើរទៅបាត់
«អា Ju...»Jhope ហៅឈ្មោះនាងតូចតិចៗមុន
នឹងរត់ចេញក្រៅរបងទៅតាមរកនាង
_Party_
«អ្នកទាំងអស់គ្នាគឺ»Mina ប្រុងនឹងនិយាយបន្ត
តែ Jin ក៏កាត់សម្តី
«ពួកយើងបានឃើញអស់ហើយ មិនបាច់រៀប
រាប់ទេ»Jin ញញឹមខ្សោះដាក់នាង
«ចឹងខ្ញុំសុំទៅមុនហើយខ្ញុំមិនសូវស្រួលខ្លួននោះ
ទេសុំទោសផងដែលមិនអាចនៅដល់ចប់»Mina
«ចាំខ្ញុំជូនទៅ»Namjoon ងើបឈរប្រុងនឹងជូន
នាងទៅតែនាងបដិសេដ
«មិនអីទេ!ខ្ញុំទៅខ្លួនឯងលាហើយ»Mina និយាយចប់ក៏ដើរទៅបាត់
«Jungkook ម៉េចក៏បងមិនយកនាងទៅផ្ទះ?»
Nabi សម្លឹងមុខ Jungkook ភ្លឹសៗ
«មិនអីទេនាងប្រហែលជាចង់នៅម្នាក់ឯងហើយ
មើលទៅ»Jungkook គេអាចមើលដឹងថានាង
ខូចចិត្តប៉ុណ្ណាពេលដែល Jimin និយាយមិនល្អ
ដាក់នាង ហើយណាមួយមើលទៅនាងមានអារម្មណ៍ថាខ្លួននាងជាមូលហេតុដែលធ្វើឱ្យ
Jhope ព្រងើយកណ្តើយដាក់ក្មួយស្រីគេបែប
នេះ។
៚Jimin scene៚
«អាជូទៅណាបាត់ហើយ?»Jimin រត់តាមនាងសុខៗតែក៏បាត់ស្រមោលនាងឱ្យឈឹង គេ
ចាប់ផ្តើមភ័យខ្លាចថានាងនឹងមានរឿងគ្រោះថ្នាក់
អីកើតឡើងគេក៏ទាញទូរស័ព្ទ Call ទៅប្រាប់អ្នក
ផ្ទះអោយបានដឹង
«អាឡូ Jungkook»Jimin
«បាទ Hyung»Jungkook
«បាត់ អា Ju ហើយ»Jimin
«ថាម៉េច បាត់អា Ju? ចុះខ្ញុំឃើញបងរត់តាមនាង
ហើយតើ»Jungkook ស្រែកយ៉ាងច្រឡោតធ្វើ
ឱ្យគ្រប់គ្នាដែលអង្គុយចាំស្តាប់ក៏បើកភ្នែកធំៗ
ដោយការភ្ញាក់ផ្អើល
«រត់គឺយើងរត់ហើយតែនៅសុខៗបាត់នាងឱ្យ
ឈឹងឯងឆាប់នាំគ្នារត់តាមនាងទៅ នាងប្រហែល
ជាមិនទាន់ទៅណាឆ្ងាយនោះទេ»Jimin
«បាទ Hyung»Jungkook ដាក់ទូរស័ព្ទចុះភ្លាម
Jin ក៏សួរភ្លែត
«អា Ju បាត់ខ្លួនមែនទេ!?»Jin
«បាទ តែពេលនេះមិនមែនជាពេលពិភាក្សារគ្នា
នោះទេ ជាដំបូងត្រូវតាមរកនាងសិន ម៉ោង9 យប់
ហើយនាងជាស្រីដើរថ្មាលនេះមិនល្អទេ»JK
«ok ចឹងយើងបំបែកគ្នាតាមរកទៅ Kotari អូន
ទៅខាងលិចជាមួយបង Moonie&Tae ទៅទិស
ខាងត្បូង Jin hyung និង Namjoon ទៅខាង
ជើង ហើយ Jungkook និង Nabi ពួកឯងទៅខាងកើតទៅ ហើយអ្នកទាំងអស់គ្នាកុំភ្លេចមើល
តាមសួន និង ម៉ាតផង»Suga និយាយចប់គ្រប់
គ្នាក៏នាំគ្នាបំបែកផ្លូវរកនាងដោយដើរថ្មើជើងព្រោះបើជិះឡានខ្លាចថានឹងជិះហួសនាងក៏ថាបាន
៚Jhope scene៚
«អា Ju ក្មេងឆ្កួតឯងទៅណាបាត់ហើយ»
Jhope តាមរកនាងសឹងតែគ្រប់កន្លែងនៅក្បែរ
ផ្ទះរបស់គេ មេឃងងឹតបែបនេះហើយនាងទៅ
ណាទៅ នាងមិនដែលរស់នៅទីនេះនោះទេនាង
ខានមកទីនេះ 5 ឆ្នាំហើយ អ្នកណាក៏នាងមិនស្គាល់ នាងស្គាល់តែគេនឹងបងមិត្តភក្តិរបស់គេ
6 នាក់ទៀតប៉ុណ្ណោះតែ នាងបែរជារត់ចេញមក
ទាំងយប់ព្រលប់ហើយខ្លួនជាស្រីបែបនេះទៀត
គ្រោះថ្នាក់ខ្លាំងណាស់។ Jhope ដើរសុខៗក៏ឮ
សម្លេងមនុស្សស្រីយៃមខ្សឹបខ្សួលនៅកៀនដើម
ផ្កាមួយគុម្ភធំ
«លោកពូចិត្តអាក្រក់ Ju ខំមកពីឆ្ងាយសុំម៉ាក់មក
ទម្រាំបាន Ju ត្រូវសុំអស់រយៈពេល 1 ឆ្នាំ Juត្រូវ
ប្រឡងឱ្យជាប់និទ្ទេស A+ ពិន្ទុខ្ពស់ជាងគេ ត្រូវ
ធ្វើកិច្ចការផ្ទះរាល់ថ្ងៃ មិនដែលទៅដើរលេងនៅ
ថ្ងៃអាទិត្យទេ គ្រប់យ៉ាងគឺដើម្បីពូ Ju ចង់ជួបពូ
តែពេល Ju មកដល់ពូអត់ឱប Ju អត់នឹក Ju ហើយស្តីឱ្យ Ju ថែមទាំងដេញ Ju ទៅវិញទៀត
ចឹងការខិតខំរបស់ Ju រាប់ឆ្នាំមកនេះវាអត់ន័យ
មែនទេ!? Okay Ju នឹងទៅវិញហើយក៏ឈប់មក
ឱ្យពូ hobi ឃើញមុខ Ju ទៀតដែរ...ហុឹក...ហុឹក
...»JuEii យំផងញាំសូកូឡាដែលនៅក្នុងដៃស្រី
តូចផង នាងឃ្លានសឹងតែដាច់ក្រពះទៅហើយ
ពេលជិះយន្តហោះនាងមិនហ៊ានញាំច្រើននោះទេ
ព្រោះនាងខ្លាចថាឆ្អែតពេកមិនបានញាំបាយជា
មួយពូសំណព្វចិត្តរបស់នាងតែពេលនេះ
«អា Ju»Jhope ដើរមកឈរជិតកន្លែងដែល
នាងតូចអង្គុយគេក៏ហៅឈ្មោះនាងតិចៗ នាងតូច
កាលដែលឮសម្លេងមួយនេះនាងក៏ដឹងច្បាស់ណាស់ថាជាអ្នកណា នាងក៏ប្រញាប់ងើបឈរ
ហើយអូសវ៉ាលីពណ៌ផ្កាឈូកខ្ចីរបស់នាងរត់យ៉ាង
លឿនបំផុតតាមដែលអាចធ្វើបាន
«អា Ju អេឈប់សិន...យើងប្រាប់ឱ្យឯងឈប់
Jung JuEii ....»Jhope រត់តាមនាងតូចតែនាង
រត់លឿនណាស់មិនបន្ថយល្បឿនសម្បីបន្តិច
«ដឹប...»
«អួយ...»រាងកាយតូចក៏ដួលទៅលើផ្លូវបេតុង
បណ្តាលឱ្យឈាមជង្គង់ នឹងរបស់កៀងដៃចេញ
ឈាមមក Jhope ក៏ប្រញាប់រត់ទៅមើលនាង
គេបន្ទន់ជង្គង់ ហើយសម្លឹងមុខនាងតូចមិន
ដាក់ភ្នែក។
«យើងប្រាប់ថាឱ្យឈប់ម៉េចមិនស្តាប់យើង?»
Jhope កំហកដាក់នាងតូច JuEii ខ្លាំងៗ នាងក៏
ហូរទឹកភ្នែកមកយ៉ាងខ្លាំងតែវាមិនឮសម្លេងនោះទេ ឈឺទាំងចិត្ត ឈឺទាំងកាយ គេមិនដែលទុក
នាងជាក្មួយទេមែនទេហេតុអីក៏តែងតែពាក់មុខ
យក្សដាក់នាងបែបនេះ!?
«ពូជាអ្នកដេញ Ju តើ»JuEii និយាយទាំងមិន
ហ៊ានសម្លឹងមុខរបស់គេចំ
«ចុះយើងប្រាប់ឱ្យឈប់ម៉េចមិនឈប់»Jhope
«មកពី Ju មិនចង់ឱ្យពូទើសទាល់ មិនចង់នៅនាំទើសមុខពូ រំខានក្តីសុខរបស់ពូនិងសង្សារពូ»
JuEii និយាយទាំងទឹកភ្នែកមិនឈប់ហូរ
«បើដឹងថាទើសទាលឭចុះប្រកាច់មកតាំងពីដំបូង
ធ្វើស្អីម៉េចមិននៅ London!?»Jhope
«ឥឡូវខ្ញុំទៅវិញហើយពូមិនបាច់ភ័យទេ»JuEii
«អើ ទៅៗ នៅនាំតែចង្រៃយើងទេ»Jhope
«Ok ខ្ញុំឈប់មកជាន់ទីនេះទៀតហើយ»JuEii
និយាយចប់កីប្រឹងងើបឈរអស់កម្ពស់ទាំងឈឺ
របួស ទឹកភ្នែកក៏បណ្តាក់គ្នាហូតមកមិនឈប់ នាង
តូចលើកដៃជូតទឹកភ្នែកមុននឹងបោះប្រយោគទៅ
កាន់អ្នកដែលកំពុងតែក្រោកឈរដូចគ្នា
«អរគុណសម្រាប់ការស្វាគមន៍មួយនេះខ្ញុំអរគុណ
ពូខ្លាំងណាស់ លាហើយ»JuEii និយាយរួចក៏
អូសវ៉ាលីដើរទៅហៅតាក់សុីហើយជិះតម្រង់
ទៅព្រលានយន្តហោះបាត់៕
«Jhope hyung»Jimin និងអ្នករាល់គ្នាបានមក
ដល់កន្លែងតែមួយគឺកន្លែងដែល Jhope ឈរ
មើលឡានតាក់សុីដែលបើកចេញទៅមិនព្រិច
ភ្នែក ទាំងទឹកមុខរាបស្មើ
«hyung រកឃើញអា Ju ទេ?»Jungkook
«ឃើញ»Jhope
«ឯណាអា Ju ម៉េចមិនឃើញនាង!?»Tae
«នាងទៅវិញបាត់ហើយ»Jhope និយាយរួច
ក៏ប្រុងនឹងដើរទៅផ្ទះវិញតែ Jimin ចាប់ដៃគេជាប់
«hyung បានស្តីឱ្យនាងទៀតមែនទេ!? ហ្អាស!?
ម៉េចមិនឆ្លើយ»Jimin ស្រែកកំហកដាក់ Jhope
ខ្លាំងៗ គេខឹងនឹង Jhope ឡើងញ័រសាច់ទៅ
ហើយ ក្មួយខ្លួនឯងមកលេងសោះក៏មិនបានមិន
ស្វាគមន៍ហើយថែមទាំងដេញនាងទៅវិញទៀត
នាងខូចចិត្តប៉ុណ្ណាទៅ!?
«មាត់យើងឯងកុំចេះ»Jhope គ្រវាសដៃ Jimin
ចេញពីដៃរបស់គេ
«តែនាងជាក្មួយបង្កើតរបស់ hyung ណាហេតុ
អីក៏ធ្វើបែបនេះដាក់នាង»Namjoon ស្រែកដាក់
Jhope ខ្លាំងៗធម្មតា Namjoon មិនចេះស្រែក
កំហកអីបែបនេះទេតែលើកនេះគេទ្រាំមិនបានពិត
មែនទើបគេស្រែកបែបនេះ
«ត្រូវហើយបើឯងមិនស្វាគមន៍នាងយើងនឹង
ស្វាគមន៍ហើយយកនាងទៅនៅជាមួយយើង»
Jin ហក់មកក្របួចកអាវរបស់ Jhope គេក៏រុញ
Jin ចេញ
«ល្មមបានហើយ ខ្ញុំហត់ឈប់ចេះដឹងរឿងខ្ញុំបាន
ទេខ្ញុំសុំ»Jhope ស្រែកដាក់អ្នកគ្រប់គ្នាហើយ
ក៏ដើរចេញទៅ
«គាត់នឹងស្តាយក្រោយ»Taehyung
«យើងគិតថាវាមានអារម្មណ៍ខុសបណ្តើរៗ
ហើយ»Suga
«Kook អូនគិតថា Ju គេឈប់មកជាន់ទីនេះ
ទៀតហើយ»Nabi
«តែបងគិតថានាងនឹងមក»JK
«តោះយើងទៅវិញទៅម៉ោង 10 ហើយបាយក៏
មិនទាន់បានញាំដែរទៅញាំបាយសិនចាំបែកផ្លូវ
គ្នាទៅផ្ទះរៀងខ្លួន»Kotari
«បាទ/ចាស»All
៚Jhope scene៚

«លោកពូចិត្តអាក្រក់ Ju ខំមកពីឆ្ងាយសុំម៉ាក់មក
ទម្រាំបាន Ju ត្រូវសុំអស់រយៈពេល 1 ឆ្នាំ Juត្រូវ
ប្រឡងឱ្យជាប់និទ្ទេស A+ ពិន្ទុខ្ពស់ជាងគេ ត្រូវ
ធ្វើកិច្ចការផ្ទះរាល់ថ្ងៃ មិនដែលទៅដើរលេងនៅ
ថ្ងៃអាទិត្យទេ គ្រប់យ៉ាងគឺដើម្បីពូ Ju ចង់ជួបពូ
តែពេល Ju មកដល់ពូអត់ឱប Ju អត់នឹក Ju ហើយស្តីឱ្យ Ju ថែមទាំងដេញ Ju ទៅវិញទៀត
ចឹងការខិតខំរបស់ Ju រាប់ឆ្នាំមកនេះវាអត់ន័យ
មែនទេ!? Okay Ju នឹងទៅវិញហើយក៏ឈប់មក
ឱ្យពូ hobi ឃើញមុខ Ju ទៀតដែរ...ហុឹក...ហុឹក
...»ពាក្យសម្តីគ្រប់ម៉ាត់របស់ JuEii បានហោះ
កាត់ខួរក្បាលរបស់ Jhope មិនឈប់
«យើងសុំទោស»Jhope បន្លឺឡើងក្នុងបំពង់កតិចៗទាំងមានអារម្មណ៍ថាខុសជាខ្លាំង។

To be continue💕


'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now