Epidsode 31

1.2K 38 0
                                    

#ចង្វាក់បេះដូង💕 ភាគទី31

«បានសុីចឹងសើចហ្អាស...»Nabi
«គ្មានអាណាបានសុីហើយយំដូចអូនទេ»គេសើចនឹងនាងតូចដែលភ្នែកក្រហមរលីងរលោងដោយសារញាំម្ទេស
«មើលចុះផ្អែមណាស់ណ៎ សុីស្វាយដូចសុីស្ករស»Nabi សម្លក់អ្នកដែលអង្គុយលើពូកញាំស្វាយឡើងហ៊ាទឹកមាត់ ញុកយកៗធ្វើដូចមិនដែលបានញាំស្វាយសោះ ម្រាមដៃតូចក៏អង្អែលក្បាលគេតិចៗដោយភ្ជាប់ជាមួយនឹងស្នាមញញឹមយ៉ាងស្រទន់ដាក់មនុស្សប្រុសជាទីស្រឡាញ់
«ផ្អែមមែនទៅ»Jungkook ពេបមាត់ដូចកូនក្មេងដាក់នាងរួមជាមួយនឹងកែវភ្នែកសម្លក់សម្លឹងដូចជាងង៉ក់ដាក់នាងអីបែបនេះ។ Nabi សើចតិចៗនៅនឹងដើមកហើយក៏ងើយក្បាលទៅថើបថ្ពាល់គេមួយខ្សឺត ទុកជាការលួងលោម តាមការពិតនាងមិនដឹងថានាងទៅខុសស្អីមកពីណាទើបគេ ងរ នឹងនាងគ្រប់ពេលបែបនេះទេ តែនាងក៏យល់ព្រោះគេចាញ់កូនជំនួសនាង អាការៈប្លែកៗកើតឡើងចំពោះគេគឺវាធម្មតាទេ។
«មោះបានហើយគេងទៅយប់ហើយណា»Nabi អង្អែលក្បាលគេថ្នមៗមុនទាញចានអំបិលនិងស្វាយពីដៃរបស់គេយកទៅទុក បើឱ្យគេញាំយូរជាងនេះច្បាស់ណាស់ថារាគពិបាករត់ចុះឡើងមួយយប់មិន
បានដេកពួនទេ។
«តែបងញាំមិនទាន់ឆ្អែតទេ Nabi»Jungkook និយាយទៅកាន់នាងតូចទាំងមុខស្អុយប៉ែគេញាំបានតែបន្តិចក៏ដកយកទៅវិញបាត់មិនយល់អារម្មណ៍
អ្នកឃ្លានអីបន្តិចសោះម៉ងហ៎
«បានហើយបើបងឈឺទៅគិតយ៉ាងម៉េច?»Nabi ក្តាប់មាត់សម្លក់គេទាំងគ្រឺតក្នាញ់រឹងក្បាលនោះរឹង
«តែ...»Jungkook
«កុំរឹង»Nabi សម្លុតគេបន្តិចមុននឹងរុញទ្រូងគេឱ្យគេងហើយនាងក៏ឡើងទៅគេងឱបគេដូចគ្នា
«អូនហ្អា»Jungkook
«ចាស?»Nabi ក៏ងើយក្បាលសម្លឹងរាងក្រាស់ដែលបើកភ្នែកមើលនាងម៉ក់ៗគេចាញ់កូនជំនួសនាងសោះញិញ៉ក់សម្បើមណាស់។
«កូនយើងគួរដាក់ឈ្មោះអី?»Jungkook អង្អែលក្បាលនាងតូចថ្នមៗគេនិយាយដោយសម្លេងស្រទន់បំផុតប្រអប់ដៃតូចក៏លើកអង្អែលពោះរបស់នាងតូចដែលមានតំណក់ឈាមដ៏មានតម្លៃរបស់គេក្នុងនោះ
«cooky យ៉ាងម៉េចដែរឈ្មោះនឹង cute ទេ?»
Nabi ស្ញេញដាក់រាងក្រាស់នាងអង្អែលថ្ពាល់គេតិចៗ
«បងថាបើស្រីដាក់ឈ្មោះ កាពិ បើកូនប្រុសដាក់
ឈ្មោះអាអង្រែ ម៉េចដែរពីរោះទេ?»Jungkook
«ឈ្មោះស្អីបងឯងនឹង? កាពិ? អង្រែ? ឡប់ៗ»Nabi
«អាវម៉ែឪវាចូលចិត្តសុីបុកល្ហុងចឹងកូនគួរតែដាក់ឈ្មោះចឹងហើយ ចាំយើងយកកូន4 នាក់ល្អទេ? កាពិ អង្រែ អាត្បាល់ មីល្ហុង អួយគ្រប់គ្រឿង ហាហា»JK សើចខ្លាំងៗសឹងតែបែកបន្ទប់ នាងតូចខាំមាត់សម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែក ខ្វះឈ្មោះដាក់ឱ្យកូនមែន? បានជាដាក់ឈ្មោះស្អីមិនដឹងអាក្រក់ស្តាប់ណាស់។
«ចាំជាតិក្រោយចាំដាក់ជាតិនឹងឆាចោលទៅអាឈ្មោះល្បល់យ៎ស្អីនឹងហ៎» Nabi
«ok សន្យាហើយណាថាជាតិក្រោយដាក់ឈ្មោះកូនយើងបែបនេះ ok? ចាំមើលបងតាមធ្វើប្តីអូនគ្រប់ជាតិ»Jungkook និយាយហើយក៏សៀចក្នុងបំពង់ ក មុននឹងឱនទៅរកបបូរមាត់តូចច្រមិចហើយថើបវាបន្តិចយ៉ាងផ្អែមល្ហែម។
«អត់ឱ្យគេប្តូររសជាតិខ្លះទេហ្អី?»Nabi និយាយក្នុងន័យលេងសើចតែអ្នកដែលស្តាប់មិនបានលេងសើចទេ ឱ្យតែធ្វើបុណ្យម្តងៗគេបន់ផ្សងឱ្យបានធ្វើប្តីនាងគ្រប់ជាតិតែនាងបែជាចងលប្តូររសជាតិ សាំ -,- ត្រូវគេកំពុងតែចាញ់កូនជំនួសនាងផងបានដៃ ងរបណ្តោយ លួងទៀតទៅមីក្អូន ^.^ នាយក៏ដកដៃមិនឱ្យនាងកើយហើយក៏គេងបែរខ្នងដាក់នាងតូច Nabi ដកដង្ហើមធំនាងតឹងទ្រូងជាងមើលរឿងឥណ្ឌាទៀតអាងអីតិចចិត្តៗអត់មានប៉ែតខ្លះសោះចិត្តលុះក្ស័យ-,-
«ងរទៀតហើយយើងហ្នឹង!»Nabi និយាយតិចៗនៅក្បែរត្រចៀករបស់គេតែគេធ្វើជាមិនឮហើយក៏បិទភ្នែកគេងធ្វើមិនដឹង។
«បងហ្អាអូនខ្ជិលលួងណាស់»Nabi និយាយដោយអស់កម្លាំងនេះនាងពរពោះឬក៏គេជាអ្នកពរពោះឱ្យប្រាកដទៅនៀក៎?
«មិនបាច់លួងទេគេងទៅ» Jungkook
«អត់ឱបហ្អេស?»Nabi កេះដៃគេតិចៗហើយក៏និយាយប្រយោគនេះឡើងរាល់ដងបើអត់បានឱបនាងកុំសង្ឃឹមថាគេគេងលក់តែថ្ងៃនេះចម្លែកណាស់ ងរចឹងទៅគួរឱ្យស្រឡាញ់ម្យ៉ាងដែរតាស៎
«អត់»Jungkook
«ចឹងក៏បាន» Nabi និយាយដោយសម្លេងក្សេវៗ ហើយក៏ងើបចេញពីពូករួចក៏ដើរសម្តៅទៅលើសាឡុងហើយដាក់ខ្លួនគេងនៅលើនោះ។ Jungkook ខាំ
មាត់គ្រឺតក្នាញ់នឹងនាងជាខ្លាំងពូកែណាស់អាដើរតួកំសត់នឹង។
«ឡើងមកគេងលើគ្រែវិញ»Jungkook ដើរទៅឈរច្រត់ចង្កេះនៅចំពោះមុខសាឡុងដែលនាងតូចកំពុងតែគេងពីលើ
«អាយ...»Nabi ស្រែកចាចពេលដែលដៃធំលើកត្រកងនាងឡើងហើយដើរតម្រង់គ្រែរបស់ពួកគេ
«បងដាក់អូនចុះ...អត់ឱបគេផងឱ្យគេគេងលើគ្រែធ្វើអី?»Nabi ពេបមាត់រលីងរលោងដាក់រាងក្រាស់ផុតពីគេឥឡូវដល់វេននាងម្តងគូគេនេះចាញ់កូនចម្លែកជាង អេលានទៅទៀត :'(
«អូនចង់គេងលើសាឡុងឱ្យកូនបងបត់កក្នុងពោះម៉ែ វាមែន?»Jungkook ដាក់នាងលើពូកហើយទាញភួយមកដណ្តប់ឱ្យនាង
«និយាយសម្តីអាក្រក់ៗណាស់»Nabi ក្តាប់ភួយយ៉ាងណែនហើយសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកជាឪពុកគេយ៉ាងម៉េចនេះ ទើបតែដឹងថាកូននៅក្នុងពោះបាន 2/3 ម៉ោងសោះនិយាយស្តីអាក្រក់ៗដាក់កូនមុន វាក្រៅចេញមកទៀត:((
«បានហើយគេងទៅ»Jungkook ញីក្បាលនាងតិចៗហើយក៏ប្រាស់ខ្លួនគេងក្បែរនាងមុននឹងទាញរាងតូចមកឱបដៃម្ចាងត្រកងក្បាលរបស់នាងម្ខាងទៀតឱបពោះរបស់នាងស្រាលៗ នាងតូចញញឹមហើយក៏បិទភ្នែកសម្ងំគេងទាំងមានក្តីសុខខ្លាំងបំផុត។ នាងមិននឹកស្មានសោះថាមានថ្ងៃនេះ JK មានអាយុប្អូននាងដល់ទៅ1ឆ្នាំកាលស្គាល់គ្នាដំបូងៗនាងជេម៉ែគេរាល់
ថ្ងៃវាយគេរាល់ថ្ងៃតែគេមុខក្រាស់ណាស់នៅតែតាមបេះបួយញ៉ែញ៉ងនាងមិនឈប់ បើនាងវិញគ្មានចិត្ត
អីឱ្យគេសូម្បីតែបន្តិចព្រោះរវល់តែចាំក្មេងប្រុសដែលនាងលួចស្រឡាញ់តាំងពីក្មេង>< អ្នកណាទៅដឹងថាវាចៃដន្យយ៉ាងនឹង? ក្មេងម្នាក់នោះគឺជា JK នេះឯង ពួកគេឆ្លងកាត់រឿងល្អៗកប្លែងៗចម្លែកៗដែលគូស្នេហ៍គេកម្រធ្វើជាមួយគ្នាជាច្រើន មានអាវាយអាធាក់ជិះពីលើច្របាច់ក កេះច្រមុះទាញត្រចៀកហែកមាត់ បោចសក់ គេលួចលុបរូបថត លុបវីដេអូ រើរុះបន្ទប់ដែលមានតាំងរបស់ដែលនាងស្រឡាញ់ លួចយកលេខទូរស័ព្ទ លួច follow instagram ប៉ារបស់នាងតូចជេផងដេញផងក៏មានតែគេនៅតែមនះក្បាល
រឹងលួចមកជួបនាងរហូត នាងដេញគេកាន់តែផ្គើនឡើងលើសដើម ប្រុសមុខក្រាស់តែនាងស្រឡាញ់គេខ្លាំងណាស់-,-

________

ទម្រាំបានថ្ងៃនេះអាគុកវាចង់សុះសាច់អស់ហើយមានទាំងវ៉ៃទាំងធាក់ទាំងដាល់ ជិះលើច្របាច់ក ខ្វះភ្នែក ហែកថ្ពាល់ រុកច្រមុះហែកមាត់ ជេម៉ែជេឪដល់ជីតាជីតួត ឳគេគំរាមបាញ់ក្បាលក៏មានគិតទៅវាមុខក្រាស់សម្បើមណាស់ អាស៎ច្រឡំវាតស៊ូខ្លាំងណាស់>.<

_Lavender_

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now