Epidsode 5

2K 75 1
                                    

«អាជេអឹម អាប'កាច់ អាល្បលយ៎ អាងាប់មិនទាន់គេ អាមុខដូងអាចម៍គោឡានកិន
អា..អា..»គ្រាន់តែអ្នកកម្លោះដកមាត់ចេញ
ពីការថើបភ្លាមនាងតូច Nabi រ៉េបគេយកតែ
ម្តង ក្តៅចិត្តខ្លាំងណាស់គ្រាន់តែកេងចំណេញលើនាងមិនដឹងជាប៉ុន្មានដងទៅ
ហើយទេ ជាពិសេសនោះនៅក្នុងផ្ទះនាង
ហើយនៅហ៊ានបំពានទៀត អាក្រក់ពិតមែន

«អាអីគេ??»Jungkook នៅតែឱបចង្កេះនាងជាប់មិនលែងហើយថែមទាំងញញឹម
ឌឺដងផ្លែផ្កាឱ្យនាងទៀត

«អាចង្រៃ»Nabi កំហកដាក់គេមួយទំហឹង
នាងតូចកាន់តែច្រាលឈាមទៅហើយគេ
ម្នាក់នេះពិបាកនិយាយគ្នាណាស់ហើយមុខ
ក្រាស់ទៀតផងនាងជេឡើងហត់ហើយ
នៅអត់ឈឺទៀត យ៉ាប់ >.<

«បាទ អូនសម្លាញ់»អ្នកកម្លោះឆ្លើយតបនឹង
ពាក្យជេរបស់នាងយ៉ាងពីរោះពិសាផ្អែម
ត្រជាក់បំផុត ផ្អែមរហូតនាងចង់ច្រឈាម

«និយាយ Zin ខ្ញុំជេលោកឡើងហត់ហើយ» Nabi ឈប់វាយហើយក៏ឈប់ជេ
តែបែរជាប្តូរទឹកមុខទៅជាចង់យំវិញ ឃើញ
នាងបែបនេះគេក៏ប្រលែងនាងឱ្យងើបអង្គុយ
ស្រួលបួល ហើយក៏សើចយកតែម្តង

«សើចស្អី??»Nabi សម្លុតអ្នកកម្លោះហើយ
សម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកធ្លាក់ដល់ដី

«ជេឡើងបានពានហើយទើបនឹកឃើញ
ហត់ huh??» Jungkook និយាយបណ្តើរ
ញីសក់ក្បាលនាងបណ្តើរ

«មឹស ខ្ទេចសក់គេអស់ហើយ»នាងតូចវៀសដៃគេចេញពីក្បាលរបស់នាង

«ខ្ទេចសក់ចឹងលេងថ្ពាល់វិញ»រាងសង្ហារក៏
ចាប់ទាញថ្ពាល់នាងខ្លាំងៗ គេគ្រឺតនាងខ្លាំង
មែនទែនអាយុបងគេទៀតតែកុំមើលមុខក្មេងទី 10 សុំខ្មាស cute ម៉ែឳអា Cute ហើយលោក

«អួយ...ឈឺ..»នាងចាប់ទាញដៃគេចេញពី
ថ្ពាល់តែយ៉ាងណាក៏នៅតែមិនបានសម្រេច
នាងក៏ចាប់ទាញថ្ពាល់គេវិញដូចគ្នាហើយ
ខ្លាំងជាងគេទៀតផង

«អត់លែងហ្អេស នេះនែ៎...ហាហាហា..»

«លែង...លែង...អូយឈឺ»Jungkook ស្រែកខ្លាំងៗគេលេងនាងតិចៗទេតែនាង
មិនត្រឹមតែទាញទេខ្ញៅទៀតផង

«លែងថ្ពាល់ខ្ញុំសិនទៅ»Nabi

«Emm Ok»អ្នកកម្លោះក៏ប្រលែងដៃចេញពី
ថ្ពាល់របស់នាងតែស្គាល់ Jang Nabi តិច
ពេកហើយបើមិនបានសងសឹកនាងនឹងដេក
មិនលក់ទេយប់នេះ នាងក៏ផ្តួល Jungkook
ទៅលើសាឡុងហើយឡើងជិះពីលើពោះ
របស់គេហើយច្របាច់កគេតែម្តង

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now