ចង្វាក់បេះដូង💕

1.8K 70 0
                                    

«អេចាំបងផង»JK ស្រែកហៅនាងតូចដែល
រត់ឡើងលើបន្ទប់របស់នាងនៅជាន់លើ

''ក្រាក....''រាងតូចបើកទ្វារបន្ទប់ហើយក៏
ដើរចូលដោយមានរាងក្រាស់ដើរពីក្រោយ

«អឹស...»គ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមរាង
ក្រាស់ក៏លាន់មាត់ឮសូរតែអឹស ក្នុងបន្ទប់នាងសុទ្ធតែរូបថតរបស់ Jeongguk បិតឡើងពេញៗ ជញ្ជាំងមានទាំងធំទាំងតូច រូប
ថតដាក់ស្រែព្យួរមានភ្លើង តុក្កតាធំៗ រូបបញ្ឍតូចធំ អាល់ប៊ុមគ្រប់ version អាមីបំ
ពេញបន្ទប់ពោរពេញទៅដោយពណ៌ផ្កា
ឈូក បើលើពូកវិញទាំងខ្នើយឱប ខ្នើយកើយសុទ្ធតែរ៉ូប Jeongguk មិនលើក
លែងសូម្បីកម្រាលពូក និងភួយ គេឃើញ
ហើយចង់វិលមុខម្តងៗ នេះនាងចំណាយលុយរាប់រយរាប់ពាន់លើរបស់អស់នឹងមែន
ទេ!?ចង់ប្រាប់ថាសាហាវ

«អឹស ស្អី?»នាងតូចលើកចិញ្ចើមសួរគេ
គ្រាន់តែដើរមកដល់ក្នុងបន្ទប់នាងសោះធ្វើ
ដូចភ្ញាក់ផ្អើលហួស

«អត់អីទេ បងឃ្លានហើយអូនទៅធ្វើអីឱ្យ
បងញាំបន្តិចមកណា បងងូតទឹកសិន»JK
ដើរមកឱបចង្កេះនាងតូចហើយឱនទៅថើប
ថ្ពាល់របស់នាងបន្តិច

«ចុះបងអត់ទៅយកខោអាវទេ?»Nabi ញញឹមហើយឱបកគេ

«ចាំស្អែកក៏បានដែរខ្ចីឈុតគេងប៉ាអូនស្លៀក
សិនណា»JK

«អូខេ ចឹងអូនទៅធ្វើម្ហូបឱ្យបងញាំសិនណា
ហើយបងងូតទឹកទៅម៉ោង 6 ហើយ»Nabi
និយាយចប់កីលែងដៃពីក៏គេហើយដើរចុះ
ទៅកហរោមតម្រង់បន្ទប់ទេកដើម្បីធ្វើអាហារពេលល្ងាចញាំពីរនាក់អ្នកកម្លោះ
គ្រាន់តែនាងតូចចេញទៅផុត អ្នកកម្លោះក៏
រត់ទៅបិទទ្វារបន្ទប់រួចចាក់គន្លឹះជាប់ អ្នក
កម្លោះញ៉ោចញញឹមចុងមាត់

«អា Guk ស៊យធំហើយហែង»JK សើច
ក្នុងដើមកតិចៗ ហើយរត់មកបករូប Jeongguk ទាំងធំទាំងតូច ប្រមូលគ្រប់យ៉ាង
មិនថា អាល់ប៊ុម អាមីបំ តុក្កតា សៀវភៅ ប្រលោមលោកនិយាយរួមឱ្យតែរបស់ទើស
ទាល់គឺប្រមូលទៅទុកក្នុងបន្ទប់ទល់មុខនឹងអស់ គេដូរកម្រាលពូក ស្រោមខ្នើយ ស្អាត
បាត អស់ត្រឹមតែរយះពេល 20 នាទី ។ រាង
សង្ហារបែកញើសជោគខ្លួន គេបើកទូយក
កន្សែងពណ៌សមកពាក់នឹងកហើយដើរសម្តៅបន្ទប់ទឹក ដើម្បីសម្អាតខ្លួន

'ចង្វាក់បេះដូង'(Heartbeat)Where stories live. Discover now