@ពោល
ខ្ញុំភ្ញាក់តាំងពីព្រឹកព្រោះថាមិនអាចគេងយូរបាននោះទេ ត្រូវធ្វើការងារជាច្រើនសម្រាប់ផ្គត់ផ្គង់ឪពុកដែលពិការជើងទាំងសងខាងព្រោះតែមនុស្សម្នាក់។គំនុំមួយនេះវាគ្មានថ្ងៃរលត់បាត់ចេញពីខួរក្បាលក្មេងខ្ចីដូចជាខ្ញុំនោះទេ។ខ្ញុំងើបចេញពីគ្រែដោយបោះជើងស្រឡូនស្អាតរបស់ខ្ញុំមុននិងងើបដើរទៅទាញកន្សែងចូលបន្ទប់ទឹក។សព្វថ្ងៃនេះណាខ្ញុំជាតារ៉ាបង្ហាញម៉ូតមួយរូបដែលប្រជាប្រិយភាពខ្លាំងណាស់ ក៏ព្រោះតែសម្រស់ដ៏ល្អឥតខ្ចោះរបស់ខ្ញុំនេះឯង។ ដឹងទេតាំងពីខ្ញុំប្រឡូកក្នុងវិស័យសិល្បៈនេះមកខ្ញុំទទួលបានពានរង្វាន់តារ៉ាឆ្នើមជាប់ៗគ្នារយៈពេល3ឆ្នាំហើយ!!មានកំលោះៗនិងនារីមិនតិចអ្នកទេដែលធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សដូចជាខ្ញុំនេះ!ខ្ញុំគ្មានម្ដាយនោះទេ លោកប៉ារបស់ខ្ញុំបានប្រាប់ថាគាត់រត់តាមប្រុសទៅបាត់ហើយ ដោយសារហេតុផលនេះទើបធ្វើអោយខ្ញុំប្រឡូកក្នុងសិល្បៈដើម្បីតាមរកគាត់ ចង់ដឹងថាគាត់មានមុខមាត់យ៉ាងមិចខ្លាំងណាស់។
«ហឹម...»ខ្ញុំផ្អែកក្បាលនិងអាងទឹកក្នុងបន្ទប់ទឹករបស់ខ្ញុំ បិទភ្នែកសម្រួលអារម្មណ៍របស់ខ្លួន ព្រោះថាស្អែកនេះនិងមានការថតស្ពតពាណិជ្ជកម្មហាងល្បីម៉ាកBrand Gucciហើយ!
«Tae!ហា៎ ភ្ញាក់ឫនៅ?»អរ!ខ្ញុំភ្លេចប្រាប់អោយឈឹងទៅថាខ្ញុំមានអ៊ំស្រីម្នាក់ដែលមានឈ្មោះថា Eiyun គាត់តែងតែមើលថែលោកប៉ាខ្ញុំជានិច្ច។ ការពិតទៅខ្ញុំទើបតែឈប់សម្រាកមួយអាទិត្យមកលេងនិងលោកប៉ាដែលនៅDeaguនេះប៉ុណ្ណោះ បច្ចុប្បន្នខ្ញុំគ្រាន់តែរស់នៅខុនដូរ ហាយសូរមួយកន្លែង។
«ខ្ញុំកំពុងងូតទឹក»Tae
«ហឹម..ពេលងូតរួចហើយចុះទៅក្រោមទៅ ប៉ាឯងចង់ជួប»
«បាទ!អ៊ំEiyun»ខ្ញុំបន្លឺឡើងទាំងមិនទាន់បើកភ្នែកនៅឡើយ ព្រោះថាវាល្វើយពេក។ប្រមាណជា20នាទីក្រោយ ខ្ញុំក៏រៀបចំខ្លួនរួចរាល់ ប្រហែលជាថ្ងៃត្រង់ខ្ញុំនិងទៅSeoulវិញ ព្រោះជំនួយការខ្ញុំCallមករាល់ថ្ងៃ។បន្ទាប់មកទើបខ្ញុំដើរចុះទៅខាងក្រោម«លោកប៉ាហៅខ្ញុំមានការអីដែរ»កំលោះតូចល្អិតដាក់ខ្លួនអង្គុយលើសាឡុងមុននិងចោទសួរអ្នកជាឪពុកដែលអង្គុយលើរទេះរុញ
«ប៉ាគ្រាន់តែចង់សួរឯងថា កាលណាបានសងសឹកនិងវា»Mr.Kim
«ប៉ាកុំបារម្មណ៍អី រឿងនេះខ្ញុំចេះចាត់ចែងហើយប៉ាចាំតែសើចសប្បាយពេលដែលពួកវារលាយទៅ»Taeឧទានឡើងព្រមជាមួយនិងស្នាមញញឹមស្រាល
«ប៉ាទុកចិត្តលើកូនហើយណា»Mr.Kim
«បាទលោកប៉ា»Tae
_____________________________
YOU ARE READING
BAD GUY(Slow Update)
Fanfictionអ្នកពិតជាខុសធ្ងន់ណាស់ដែលហ៊ានលះបង់ក្ដីស្រឡាញ់ដ៏ធំធេងមកកាន់មនុស្សអាក្រក់ដូចជាខ្ញុំ!