ក្រោយពេលដែលសម្របសម្រួលគ្នារួចរាល់ហើយអ្នកទាំងពីរក៏រហ័សត្រឡប់មកវិញនិងអាលញាុំអាហារពេលល្ងាចជុំគ្នា ណាមួយTaeនេះក៏ចង់ណែនាំប្អូនស្រីរបស់គេអោយទៅអ្នកកំលោះបានស្គាល់ដែរ!
«បងTae»នាងតូចChieunប្រញាប់ប្រញាលរត់មករកអ្នកជាបងទាំងត្រហេបត្រហបខណៈពេលដែលកំលោះតូចកំពុងតែតោងដៃJungkookជាប់ដូចខ្លាចបាត់ទៅណាយ៉ាងអីចឹង!
«មានការអីហេស?»Taeញញឹមញញែមសម្លឹងមើលទៅមុខប្អូនស្រីបណ្ដូលចិត្ត តែនាងបែរជាសម្លឹងមុខTaeនិងJungkookឆ្លាស់គ្នាហាក់ចង់សួរថាតើម្នាក់នេះជានរណា?មុខមាត់ស្អាតបាតបែបនេះតិចលោសង្សារគាត់ទៅ? មិនអាចទេបើសង្សារមែនTaeច្បាស់ជាប្រាប់គេបាត់ទៅហើយ><
«អរ..ម្នាក់នេះសង្សារបងឈ្មោះJeon Jungkook»Taeដឹងស្ថានការណ៍មុនទើបរហ័សណែនាំJungkookអោយនាងតូចស្គាល់ ឯChieunមិនមាត់ច្រើនបានត្រឹមងក់ក្បាលតិចៗព្រោះគេគ្មានសិទ្ធតវ៉ាច្រើនឡើយ រឿងគូរជីវិតទុកអោយបងរបស់គេរើសដោយខ្លួនឯងចុះ តែប្រសិនបើម្នាក់នេះហ៊ានធ្វើអោយបងគេស្រក់ទឹកភ្នែកតែមួយតំណក់ច្បាស់ណាស់កំលោះមាឌឌាំងម្នាក់នេះរស់មិនទាន់ថ្ងៃស្អែកទេ!
«សួរស្ដី!Jungkook hyung ខ្ញុំឈ្មោះHan ChieunហៅChieunចុះ មើលថែបងខ្ញុំអោយល្អណាមិនចឹងទេបងប្រាកដជាស្គាល់ខ្ញុំមិនខាន» នាងតូចរូបស្រស់ញញឹមពព្រាយហាក់ចូលចិត្តនិងJungkookខ្លាំងណាស់ តែក្រោយមកស្រាប់តែមុខម៉ូវនិងប្រើសម្ដីគ្រោតគ្រាតបែបគម្រាមគំហែងវិញ នាងច្មក់ម្នាក់នេះពិតជាមានមហិច្ឆតាធំមែន មិនចម្លែកទេដែលTaeស្រឡាញ់នាងខ្លាំងនោះ
ក្រោយពីសន្ទនាគ្នារួចរាល់ក្រោយមកពួកគេទាំង3ក៏ដើរទៅតុអាហារដើម្បីញាុំអាហារជុំគ្នាជារបៀបគ្រួសារតូចមួយមើលទៅដូចជាមានសុភមង្គលដល់ថ្នាក់កំលោះតិចសឹងតែភ្លេចថាខ្លួនមានគំនុំនិងត្រកូលនេះផងដែរ!
...........
រាងកាយហាប់ណែនដែលជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់រូបកំពុងតែអង្គុយលើពូករងចាំសំណព្វចិត្តចេញពីបន្ទប់ទឹកខណៈដែលនាយមានត្រឹមកន្សែងដែលបិទបាំងត្រឹមផ្នែកខាងក្រោម។បន្តិចក្រោយមកទ្វារបន្ទប់ទឹកក៏របើកឡើងបើកបង្ហាញជើងស្រឡូនស្អាតដែលមនុស្សស្រីមួយចំនួនប្រដូចមិនបាន។ដំណើរល្វត់ល្វន់គ្រងដោយអាវសាមុីពណ៌សរមើលធ្លុះដល់សាច់ខាងក្នុងទាំងដែលពេលនេះអាល្អិតមិនបានស្លៀកខោក្នុងឡើយ។ស្របពេលនោះផងដែល Jungkookអង្គុយទាំងភ្លឹកសម្លឹងមើលទៅរាងរូវPerfectដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ខណៈដែលអារម្មណ៍ពុះកញ្ជ្រោលភ្លាមៗ នេះគ្រាន់តែគេបញ្ចេញកាយវិការសុិចសុីប៉ុណ្ណឹងសោះខ្លួនឡើងបះក្រញាងទៅហើយចុះទម្រាំតែបានសុីក្មេងម្នាក់នេះទៀត ហុឺយយយ!គេមិនហ៊ានស្រម៉ៃថាវាស្រួលយ៉ាងម៉េចនោះទេ?
YOU ARE READING
BAD GUY(Slow Update)
Fanfictionអ្នកពិតជាខុសធ្ងន់ណាស់ដែលហ៊ានលះបង់ក្ដីស្រឡាញ់ដ៏ធំធេងមកកាន់មនុស្សអាក្រក់ដូចជាខ្ញុំ!