ភាគទី7:សង្គ្រាមពាក្យសម្ដី

715 60 0
                                    

Morning~

ពេលព្រឹកនេះរាងតូចរូតរះធ្វើម្ហូបដើម្បីយកទៅអោយJungkook មិនមែនបានន័យថាគេស្រឡាញ់អ្នកកំលោះនោះទេ គ្រាន់តែយកចិត្តទុកដាក់ Take care ធ្វើដូចជាស្រឡាញ់គេមែនទែន ដើម្បីអោយJungkookជឿគេនិងស្រឡាញ់គេកាន់តែងប់!រាងតូចច្រឡឹងគ្រងដោយអៀមចុងភៅឈរនៅជិតចង្ក្រានបាយ ខណៈដែលដៃកំពុងតែធ្វើការយ៉ាងសកម្ម។ ភ្លាមនោះសម្លេងបើកទ្វារបានបន្លឺឡើង Taeហាក់មិនខ្វល់ខ្វាយព្រោះតែបានដឹងមុនទៅហើយថាអ្នកណានោះ គ្មានអ្នកណាក្រៅពី-

«បងTaeធ្វើអីហ្នឹង?»Chieun បន្លឺសួរអ្នកជាបងទាំងដែលឃើញនៅនិងភ្នែកស្រាប់ មុននិងដើរទៅជិតTaeសម្លឹងមើលទៅការធ្វើការម្ហូប

«ធ្វើម្ហូប ឃ្លានឫនៅ?»Tae

«ឃ្លាន តែចង់ជួយបងរៀបចំម្ហូបជាមួយគ្នា»Chieun

«ចឹងជួយរៀបចានដាក់លើតុបាយហើយដើរទៅយកភេសជ្ជៈក្នុងទូរទឹកកកផឹកទៅ យកអាណាក៏បានដែរ»មាត់និយាយជាមួយប្អូនស្រីតែភ្នែកមិនងាករេទៅណាក្រៅពីការធ្វើម្ហូបនោះទេ អាចនិយាយបានថាមនុស្សដូចជាKim Taehyungចូលចិត្តធ្វើអ្វីមួយអោយចេញលទ្ធផលមកគឺPerfectទើបគេព្រម បើចេញមកមិនល្អទេគេសុខចិត្តមិនធ្វើតែម្ដង។Chieun ងក់ក្បាលតិចៗបែបយល់ស្របមុននឹងធ្វើអ្វីតាមការប្រាប់របស់Tae។ប្រហែលជាមួយសន្ទុះក្រោយមកការធ្វើម្ហូបត្រូវបានបញ្ចប់ Taeដួសម្ហូបដាក់ចានអោយនាងតូចឯមួយចំណែកទៀតដាក់ប្រអប់អាហារបានយ៉ាងត្រឹមត្រូវ។

«Chieunហា៎!បងមិនបានញាុំអាហារពេលព្រឹកជាមួយនោះទេ បងមានការប្រញាប់ទៅសិនហើយ»បញ្ចប់ប្រយោគមិនទាន់Taeក៏រហ័សដើរចេញទៅបាត់រកតែChieunសួរមិនទាន់ តែក៏មិនបន្ទោសគេក៏មិនកើតព្រោះChieun ជាមនុស្សពូកែសួរណាស់ បើបានសួរហើយជីកឫសគុលតែម្ដង ចឹងខ្ជឹលនិយាយអោយប្រាប់ណាស់!

«Aww!ញាុំម្នាក់ឯងក៏បាន»Chieun ពេបមាត់តិចៗហាក់លួងលោមខ្លួនឯងអោយស្ងប់ចិត្តមុននិងញុកបាយចូលមាត់មួយស្លាបព្រា!

Hwang's group

សម្លេងឡានបញ្ឈប់នៅពីមុខក្រុមហ៊ុនត្រកូល Hwangមាឌល្អិតចុះចេញពីលើឡានមុននិងហុចសោរអោយទៅសន្តិសុខយកឡានទៅទុកអោយ ឯខ្លួនក៏ដើរចូលទៅក្នុងក្រុមហ៊ុនខណៈដែលរាងកាយបិទបាំងជិតឈឹង មនុស្សដូចគេមិនងាយអោយធ្វេសប្រហែសត្រឹមរឿងប៉ុណ្ណឹងនោះទេ ចូរចាំថាបើរឿងនេះបែកការណ៍គេក៏អាចប្រើលុយមកបិទមាត់ដូចគ្នា!

BAD GUY(Slow Update)Where stories live. Discover now