+បន្ត៚
ក្រោយពីលើកបីTaeចេញពីបន្ទប់ទឹកហើយ Jiseokក៏ជូនTaeទៅឡានរបស់គេព្រោះនៅក្នុងឡានរបស់គេមានប្រអប់ថ្នាំសម្រាប់លាបរបួសអោយមាឌល្អិត!ដៃមាំក្រាស់កំពុងតែផ្ដិតសំឡីនិងទឹកអាល់កុលយកមកដាក់លើរបួសថ្នមៗដើម្បីអោយមនុស្សម្នាក់នេះគ្មានសម្រែកស្រែកថាឈឺនោះឡើយខណៈដែលទឹកមុខយកចិត្តទុកដាក់ក្រៃលែងចំពោះអាល្អិតដែលនៅចំពោះមុខខ្លួន កាយវិការទន់ភ្លន់សមជាសុភាពបុរសតែធាតុពិតត្រឹមជាPlay boy ម្នាក់ដែលសោកសៅព្រោះតែត្រូវឪពុកម្ដាយបង្ខំអោយយកប្រពន្ធតាំងពីអាយុ21ឆ្នាំ។គិតទៅវ័យប៉ុណ្ណឹង កំលោះយុវវ័យដូចជាគេប្រាកដជាត្រូវការសប្បាយអោយបានច្រើនហើយដើរលេងជាមួយមិត្តភក្តិបនភឿនប្រកដដោយទឹកមុខរីករាយឥតក្រៃលែងមិនខាន តែក្ដីស្រម៉ៃរបស់គេត្រូវបានរលាយបាត់ដោយសារតែMin sirikaម្នាក់គត់!
«អូយ..តិចៗ»Tae បន្លឺឡើងតិចៗប្រឹងយកដៃទៅទប់កន្លែងដែលមានរបួសហាក់ធ្វើជាឈឺទាំងដែលអ្នកកំលោះថ្នមបំផុតហើយគ្រាន់តែគេចង់ដឹងថាបុរសម្នាក់នេះហ៊ានប្រកែកនិងគេឫអត់? តែការគិតផ្ទុយស្រឡះនាយបែរជាសុំទោសមាឌល្អិតអោយញាប់មាត់ មុននិងយកបង់មកបិទលើមុខរបួសជាហេតុធ្វើអោយTaeញញឹមសមចិត្ត ក្នុងខ្លួនក៏មិនគិតថាគេងប់ងុលនិងគេដល់ថ្នាក់ហ្នឹង ប្រពន្ធស្របច្បាប់តែងតែប្រើពាក្យសម្ដីអសុរសដាក់ តែគេវិញសូម្បីតែស្រមោចក៏មិនអោយវារលើផង ហុិស...បើសិនជាអ្នកខាងក្រៅមើលមកគិតថាគេជាប្រពន្ធសមជាងនាងSirikaនោះផង
«សុំទោសផងណាដែលធ្វើអោយTaeឈឺ» Jiseokចាប់កាន់ដៃមកអង្អែលថ្នមៗហាក់ចង់លួងលោមមាឌល្អិតដោយសារតែសម្ដីផ្អែមរបស់គេប្រើក្រសែរភ្នែកស្រទន់ដែលតែងតែសម្លឹងមកមាឌល្អិតបែបនេះជាញឹកញាប់ តែនៅតែធ្វើអោយTaeគ្មានអារម្មណ៍ចម្លែកដូចកាលនៅជាមួយនិងJungkookឡើយ ខុសគ្នាដាច់ស្រឡះតែម្ដង!ទោះបីជាJiseokនេះចំណាយលុយមកអោយគេច្រើនយ៉ាងណាក៏ដោយក៏នៅតែមិនបានផលទេ លុយដែលJiseok អោយមកTaeនោះកំលោះតូចតែងតែយកទៅបរិច្ចាកអោយជនក្រីក្រឫមណ្ឌលកុមារកំព្រាដោយលាក់ជាការសម្ងាត់ទៀត គេម៉េចនិងហ៊ានចាយលុយក្នុងត្រកូលដែលធ្វើអោយគ្រួសារគេរលត់ទៅ?

YOU ARE READING
BAD GUY(Slow Update)
Fanfictionអ្នកពិតជាខុសធ្ងន់ណាស់ដែលហ៊ានលះបង់ក្ដីស្រឡាញ់ដ៏ធំធេងមកកាន់មនុស្សអាក្រក់ដូចជាខ្ញុំ!