Episode:5/បងស្រឡាញ់អូន

837 77 4
                                    

MC.Woman:600000$1ដង. 600000$2ដង 600000$-"

<1លានដុល្លា>

អ្នកកំលោះលើកស្លាកលេខបញ្ជាក់ទាំងទឹកមុខមាំសម្រាប់គ្រប់គ្នាតែញញឹមសម្រាប់Taeម្នាក់។ គ្រប់គ្នាហាក់មិនជឿដែលបុរសម្នាក់នេះហ៊ានចំំណាយច្រើនហួសពីការស្មាន ថ្នាក់មិត្តសម្លាញ់របស់គេនៅតែមិនចង់ជឿថាJungkookហ៊ានចំណាយលុយដល់ម្លឹង?គេស្គាល់នាយយូរហើយមិនដែលឃើញJungkookហ៊ានចំណាយច្រើនដល់ថ្នាក់នេះនោះទេ សឹងតែថានេះជាការយល់សប្តិផង!

MC.Woman:1លានដុល្លា?Wow!ច្រើនខ្លាំងណាស់ ចឹងសម្រេចថាគ្មានអ្នកណាលើសពីហ្នឹងនោះទេ ឈុតខ្សែករនៃប្រទេសអារ៉ាប់និងបានទៅលើលោកខាងនោះហើយ"

«ន៎ែ!យល់សប្តិមែនទេ?»Yoongi ងាកមកកេះJungkookតិចៗ សួរបញ្ជាក់គេព្រោះតែគិតថាវាគ្រាន់តែជាសុបិន្តប៉ុណ្ណោះ កន្លងមកអោយតែមានការដាក់ដេញថ្លៃត្បូងពេជ្របែបនេះJungkookមិនដែលសូម្បីតែយកភ្នែកមើលផង ចុះនេះជាស្អី?បើមិនអោយគេឆ្ងល់ក៏មិនកើតដែរ

«អូយ៚»Yoongi លើកដៃអង្អែលក្បាលគេស្រាលៗសម្លឹងមើលទៅមុខអ្នកកំលោះដែលកំពុងតែញញឹមស្រស់។នាយហាក់នឹកឆ្ងល់ថែមមួយកម្រិតទៀត នៅពេលដែលគេសើចប្រៀបដូចជាគ្មានរឿងអីកើតឡើង

«យ៉ាងម៉េច?យល់សប្តិទៀតទេ?»នាយងាកមកញាក់ចិញ្ចើមដាក់Yoongi

«យើងគ្រាន់តែឆ្ងល់ហេតុអ្វីឯងហ៊ានចំណាយច្រើនយ៉ាងនេះ?»

«ទៅពិបាកគិតស្អី មកពីគ្រឿងពេជ្រក៏ស្អាត មនុស្សក៏ស្អាតបើមិនដេញអោយច្រើនម៉េចនិងបានទៅ?»Jimin លើកប្រយោគឡើងកាត់សម្ដីពួកគេទាំងពីរ មែនហើយសូម្បីតែJiminក៏ចាប់អារម្មណ៍និងTaeដែរ គ្រាន់តែមិនមែនក្នុងន័យស្នេហាឡើយ អាចថាជានិស្ស័យអោយស្រឡាញ់ចូលចិត្តក៏ថាបាន

«Jiminពូកែទាយពិតមែន ឯងគួរតែរៀនតាមកូនចៅឯងទៅ»Jungkookគោះស្មារគេតិចៗរបៀបដាស់តឿនមុននិងងើបឈរដើរទៅកាន់ក្រោយឆាកព្រោះមានការនិយាយជាមួយTae ឯត្បូងពេជ្រនិងសាច់ប្រាក់ចាំអោយFram កូនចៅចំណិតគេយកអោយក៏បានដែរ!

«ពូកែទាយបែបនេះ សាកទាយទៅមើលថាពេលណាឯងស្រឡាញ់យើងវិញ?»Yoongi ងាកមុខទៅសម្លឹងមើលJiminដែលឈរនៅម្ខាង ធ្វើមុខច្រឡឺមព្រមទាំងចាប់ដៃតិចៗជាការលួងលោម

BAD GUY(Slow Update)Where stories live. Discover now