Episode:3/ខ្ញុំហត់!

1K 86 0
                                    

#Night
ពេលចេញពីមើលការថតរួចកំលោះសង្ហារJeon Jungkookក៏ត្រឡប់មកភូមិគ្រឹះរបស់គេវិញ។
«Wow!ឆ្ងុយខ្លាំងណាស់ បានអ្វីញាុំទៅម៉ែដោះ?»Jungkookបន្លឺសួរម៉ែដោះដែលខ្លួនស្រឡាញ់ស្មើរជីវិតមុននិងឈរឱបគាត់ពីក្រោយ
«សុទ្ធតែជាម្ហូបដែលអ្នកប្រុសចូលចិត្តទាំងអស់ ឆាប់ទៅងូតទឹកទៅនិងអាលបានញាុំបាយ»
«បាទ...សឺត»អ្នកកំលោះលោមុខទៅថើបថ្ពាល់ម៉ែដោះមួយខ្សឺតមុននិងប្រញាប់ប្រញាលឡើងទៅខាងលើនិងអាលចុះមកក្រោមវិញញាុំអាហារពេលល្ងាចជុំគ្រួសារ។រំលងផុតទៅប្រមាណជាជិត20នាទីអ្នកកំលោះក៏ចុះមកវិញដោយស្លៀកសម្លៀកបំពាក់គេងយប់រួចជាស្រេច នាយដើរចូលមកអង្គុយនៅតុអាហារដែលមានមនុស្សមកគ្រប់គ្នាអស់ទៅហើយ។
«តោះ ចាប់ផ្ដើមញាុំទៅ»Mr.hwang បន្លឺឡើងដោយសម្លេងស្រាលស្រទន់ ឯពួកគេកាលបើឮហើយក៏ញាុំតាមសម្ដីគាត់
«Jung...ការងារកូនយ៉ាងម៉េចទៅហើយ?»
«រលូនល្អណាស់លោកប៉ាមិនបាច់បារម្មណ៍ទេ»
«លោកប៉ាសួរតែវា ខ្ញុំវិញមិនដែលនោះទេ»Jiseokបន្លឺឡើងតិចៗតែន័យអន់ចិត្តគេជាកូនទី2នៃត្រកូលHwangដែលមានប្រពន្ធរួចហើយ នាងមានឈ្មោះថាMin sirikaតែចរិកវិញខ្មើតសាហាវ ឆ្នាស់ឆ្នើម នាងជាសត្រូវនិងTaeព្រោះតែនាងគិតថាTaeជាអ្នកតោងប្ដីនាងសុី តែគិតខុសហើយប្ដីនាងទេដែលជាអ្នកទៅញ៉ែTaeមុននោះ។
«អោយប៉ាសួរឯង?ហើយឯងបានធ្វើស្អីខ្លះ?» Mr.hwangងាកមុខមកប្រសព្វនិងកូនរបស់គាត់Jiseokនេះណាជាមនុស្សច្រឡឺម ច្រឡើសបើស គ្មានចេះស្អីនោះទេ ហើយបើអាកូនពៅគាត់វិញមួយថ្ងៃៗដើរតែញ៉ែស្រី ចូលក្លឹប ម្នាក់ៗគ្មានអ្នកណាបានការជាងJungkookទេ តែអ្វីដែលសំខាន់Jungkookមិនមែនជាកូនបង្កើតគាត់នោះទេ!
«តែកូនក៏ជាអគ្គនាយករងដែរតាស៎ ពេញចិត្តណាស់តែអាកូនសំណព្វប៉ាហ្នឹង!»Jiseok
«ប៉ាស្រឡាញ់កូនស្មើរៗគ្នាគ្មានលំអៀងនរណាម្នាក់នោះទេ តែបើម្នាក់នោះដើរតាមគន្លងធម៌ដែលប៉ាបានណែនាំប្រៀនប្រដៅប៉ានិងកាន់តែស្រឡាញ់គេខ្លាំងឡើង»Mr.hwang
«ចឹងប៉ាចង់ថាខ្ញុំជាកូនអកត្តញូហេស?»Jiseok
«ក៏តាមដែរឯងគិត»Mr.hwang
«ខ្ញុំឆ្អែតហើយ»Jiseokងើបឈរពេញកម្ពស់ដើរចេញទៅទាំងកំហឹងដោយមិនភ្លេចងាកមុខទៅសម្លក់Jungkook
«បងJiseokប្រុងទៅណា?»Sirika
«កុំចេះ!»Jiseokនិយាយរួចក៏ប្រញាប់ប្រញាលទាញសោឡានដើរចេញទៅខាងក្រៅមិនដឹងថាទៅណាអោយប្រាកដទេ
«ហុឺយ....»Sirikaទន្ទ្រាំជើងមិនសុខចិត្តមុននិងដើរឡើងទៅលើបន្ទប់បាត់
«បងក៏ចឹងដែរ ម៉េចក៏ទៅស្ដីអោយកូនទៅវិញ» Mrs.hwang
«កូនអូនជាអ្នកខុស ប្រុងអោយបងថាយ៉ាងម៉េច?»Mr.hwang
«ប៉ាម៉ាក់ឈប់ទៅ ខ្ញុំធុញខ្លាំងណាស់ ម៉ោងញាុំបាយបែរជាឈ្លោះគ្នាទៅវិញ»Riyun ងើបឈរស្រែកអោយឪពុកម្ដាយខ្លួនខ្លាំងៗមុននិងដើរចេញទៅបាត់ទាំងគំហឹង
«ទៅស្រឡាញ់អាកូនសំណព្វបងហ្នឹងទៅ»Mrs.Hwangនិយាយរួចក៏ដើរទៅបន្ទប់របស់គាត់ឯMr.hwangបានត្រឹមគ្រវីក្បាលហួសចិត្តមុននិងដើរទៅដែរ។រាល់ថ្ងៃនេះគ្រួសារគាត់មិនដែលមានក្ដីសុខម្ដងណាឡើយ។អ្នកគ្រប់គ្នាសុទ្ធតែមិនចូលចិត្តJungkookទាំងអស់អត់តែលោកHwang ម៉ែដោះនិងRiyunតែប៉ុណ្ណោះ។
«ហុឺយ...»Jungkookយកដៃឈ្លីសក់ខ្លួនខ្លាំងៗស្មុគចិត្តជាខ្លាំង មករស់នៅក្នុងផ្ទះនេះប្រៀបដូចជានៅនរកច្បាស់ណាស់។Jungkook ឈានជើងដើរទៅខាងមុខផ្ទះដែលមានអាងហែលទឹកមុននិងអង្គុយលើមាតអាងសន្ដូកជើងចូលទៅក្នុងទឹកទាំងអារម្មណ៍ពិបាកពណ៌នា គេហត់ ហត់ខ្លាំងណាស់ ហត់និងពាក្យសម្ដីមើលងាយមើលថោករបស់អ្នកផ្ទះនេះ។បែបនេះហើយទើបខ្លួនចេះតែទៅគេងនៅខុនដូរជាញឹកញាប់។
«អ្នកប្រុស»ម៉ែដោះចូលមកជិតនិងអ្នកកំលោះមុននិងអង្គុយជិតនាយ។ឯJungkookក៏សសៀលចូលទៅដេកលើភ្លៅរបស់គាត់ដើម្បីកាត់បន្ថយការស្ត្រេសបានខ្លះ!?
«កុំគិតច្រើនអីណា ម៉ែដោះនៅក្បែរអ្នកប្រុសជានិច្ច»ម៉ែដោះលើកដៃទៅអង្អែលសក់ក្បាលនាយស្រាលៗ
«ខ្ញុំពិតជាហត់ណាស់»Jungkookបិទភ្នែកសម្រួលអារម្មណ៍ខណៈនាពេលនេះនាយចង់តែយំអោយបែកមេឃទេតែវាមិនអាច!កូនប្រុសមិនត្រូវយំច្រើននោះទេ នេះហើយជាជីវិតពិតរបស់គេ ទទួលស្គាល់ថាពេលនៅជាមួយនិងTaeខ្លួនមានអារម្មណ៍ថារំភើប សប្បាយ ចិត្តញាប់ញ័រចង់តែញោះអាល្អិតម្នាក់នោះ ចង់បានគេមកឱបក្រសោបក្នុងដៃ
«បើហត់ខ្លាំងអ្នកប្រុសក៏សម្រាកខ្លះទៅ»ម៉ែដោះលើកដៃទៅអង្អែលសក់ក្បាលនាយស្រាលៗ គាត់ស្រឡាញ់Jungkookខ្លាំងណាស់!ខ្លាំងអាចចាត់ទុកនាយស្មើរនិងកូនប្រុសបង្កើតរបស់គាត់។

BAD GUY(Slow Update)Where stories live. Discover now