សម្លេងចចេចចាចលាន់ឮអោយទ្រហឹងពេញខាងមុខខុនដូរHigh wayដែលជាខុនដូរសម្រាប់ពួកតារ៉ាៗខណៈដែលដៃម្នាក់ៗមានសុទ្ធតែកាមេរ៉ានិងប្រដាប់សម្រាប់ស្រូបសម្លេងដែលនិយាយអោយស្រួលគឺពួកអ្នកកាសែត។គ្រប់គ្នាសុទ្ធតែចង់មកសាកសួរព័ត៌មានពីតារ៉ាល្បីលំដាប់ប្រទេសថែមទាំងមានសម្រស់ស្រស់ស្អាតប្រៀបដូចជាទេពអប្សរគឺគ្មានអ្នកណាក្រៅពីកម្លោះសង្ហារKim Taehyung នោះអី!!ក្រោយពីគេនិងJiseokចែកផ្លូវគ្នាចេញពីក្នុងឡាននោះរួចមក លុះស្អែកឡើងក៏មានDispatchផ្តិតយករូបភាពTaeនិងJiseok ថាលួចលាក់មានទំនាក់ទំនងស្នេហានិងគ្នា ទើបថ្ងៃនេះTaeសុំអោយបងBiiផ្អាកថតសិនត្រូវដោះស្រាយជាមួយពួកអ្នកកាសែត តែអ្នកពិសេសនោះគឺJungkook គេក៏មិនដឹងដូចគ្នាថាហេតុអ្វីពេលដែលមានរឿងបែបនេះ ខ្លួនបែរជានឹកឃើញJungkookមុនគេទៅវិញ?ខ្លាចគេខឹងនិងខ្លួន ខ្លាចគេអន់ចិត្តនិងខ្លួន ខ្លាចគ្រប់យ៉ាងអោយតែពាក់ព័ន្ធនិងអ្នកកំលោះ!
ដំណើរល្វត់ល្វន់សមជាតារ៉ាបង្ហាញម៉ូតចេញមកពីជណ្ដើរយន្តប្រអប់ព្រមជាមួយនិងChieun ជំនួយការរបស់ខ្លួនផ្ទាល់។ទឹកមុខមាំក៏បង្ហាញឡើងលើផ្ទៃមុខតូចច្រឡឹងហាក់បង្ហាញថាគេធុញដែលត្រូវអ្នកកាសែតអស់នោះចាប់សួរ។ភ្លាមៗអ្នកកាសែតជាច្រើនប្រញាប់ប្រញាលរត់ត្របាញ់ជើងគ្នាសម្ដៅទៅកាន់រាងតូច ស្របពេលនោះផងដែរTaeរហ័សលើកវែនតាពណ៌ខ្មៅមកពាក់ជៀសវាងពន្លឺចេញមកពីកាមេរ៉ាអស់នោះ ឯChieunក៏រត់មកឈរពីមុខTaeទប់ស្កាត់អ្នកកាសែតកុំអោយមកជិតនិងបងរបស់ខ្លួនពេក។
<លោកKim Taeyungចា៎ តើពិតដែរទេ?ដែលគេនិយាយថាលោកមានទំនាក់ទំនងស្នេហាជាមួយនិងលោកHwang jiseok ដែលលោកHwang Jiseokមានប្រពន្ធរួចមកហើយ?>
<មែនហើយៗ ពិតមែនទេ?>
«អ្នកទាំងគ្នាគិតថាមនុស្សដូចជាខ្ញុំទៅទាក់ប្ដីគេហេស?មែនពេលនោះខ្ញុំនិងលោកJiseokនៅក្នុងឡានជាមួយគ្នាព្រោះតែគាត់បានជួយខ្ញុំគេចពីឡានដែលវិសនិងបើកបុកខ្ញុំធ្វើអោយមានរបួសក្បាល ហើយនេះក៏ជាភស្តុតាងដូចគ្នា»Taeបន្លឺឡើងចំៗទាំងលើកយករបួសដែលនៅលើក្បាលមកបង្ហាញរឿងកំបុិកំប៉ុកបែបនេះគេមិនពិបាកក្នុងការឆ្លើយដោះសារឡើយ តែអ្វីដែលធ្វើអោយគេម៉ួរម៉ៅក្ដៅក្រហាយនោះគឺពួកអ្នកកាសែតអស់នោះច្រើនហើយរញ៉េរញ៉ៃណាមួយហប់ទៀតទើបគេត្រូវបង្ហាញទឹកមុខស្អុយប៉ែរមួយរំពេច។កាលបើម្ចាស់សាមុីខ្លួនគេបកស្រាយចំៗហើយក៏មានភស្តុតាងនៅនិងភ្នែកស្រាប់ទៅហើយ ទើបអ្នកកាសែតអស់ពាក្យនិយាយតបតលែងកើត ទឹកមុខពួកគេចាប់ផ្ដើមភ័យមួយរំពេចពេលដែលឃើញទឹកមុខរបស់Taeមិនញញឹមបែបនេះ! Chieunឃើញស្ថានការណ៍រាងធូរស្រាលជាងមុនទើបនាងតូចប្រញាប់ប្រញាលសុំផ្លូវពួកគេដើរទៅកាន់ឡានតែម្ដង។

YOU ARE READING
BAD GUY(Slow Update)
Fanfictionអ្នកពិតជាខុសធ្ងន់ណាស់ដែលហ៊ានលះបង់ក្ដីស្រឡាញ់ដ៏ធំធេងមកកាន់មនុស្សអាក្រក់ដូចជាខ្ញុំ!