Morning~~
កំលោះតូចKim Taehyung គ្រងដោយសម្លៀកបំពាក់ម៉ាកGucci ពាក់វ៉ែនតាពណ៌ខ្មៅ ដើរបង្ហាញរាងចូលទៅក្នុងក្រុមហ៊ុនម្ចាស់ Brand Gucciដែលជាសត្រូវខ្លួនតាំងពីយូរយារណាស់មកហើយ។រាងតូចដើរទាំងញញឹមព្រោះថា...ខ្លួនកំពុងតែចូលទៅជិតនិងមនុស្សដែលមាននាមថាជាសត្រូវខ្លួន។+Jk's Office
{តុក..តុក..}
«មានការអី»Jk
"លោកKim Taehyungមកហើយចាហ្វាយ"
«អោយគេចូលមក»Jk
"បាទចាហ្វាយ...លោកអាចចូលបានហើយ" Fram និយាយប្រាប់រាងតូចរួចទើបនាយដើរចូលទៅក្នុង តែក៏ត្រូវទាក់ចិត្តបន្តិចព្រោះថា នាយកក្រុមហ៊ុនBrand Gucci ជាម្នាក់ដែលសម្លឹងមើលមកខ្លួនម្សិលមិញនិងហេស? ចំជាចង្រៃមែន!!បើដឹងថាចឹងខ្លួនមិនរត់គេចបែបនេះនោះទេ ត្រីរៀបសុីនុយទៅហើយបែរជាលើកសន្ទូចឡើងទៅវិញ
«សួរស្ដីលោកKim Taehyung សូមអញ្ជើញអង្គុយបាទ!»CEOវ័យក្មេងសម្លេងពិរោះលើកដៃអញ្ជើញតារ៉ាលំដាប់ប្រទេសអោយមកអង្គុយលើសាឡុងខណៈដែលខ្លួនក៏កំពុងតែអង្គុយគងអន្ទាក់ខ្លាតាមទម្លាប់
«បាទ!អរគុណ»Tae ញញឹមស្រស់ឈានជើងសន្សឹមៗកាយវិការសិិចសុីបូករួមទាំងត្រកៀកងរខ្ទើតទៀត បង្កើនកម្ដៅលើមុខអ្នកកម្លោះភ្លាមៗ
«និយាយចឹងលោកហៅខ្ញុំមកមានការអីមែនទេ?»កំលោះតូចញញឹមពោលពាក្យសួរមាឌក្រាស់ដោះវែនតាមកតុលើតុ
«ប្រាកដជាមានហើយទើបខ្ញុំអញ្ជើញលោកមកបែបនេះ!ម្សិលមិញលោកដូចជាគេចពីមុខរបស់ខ្ញុំខ្លាំងណាស់ ខ្លាចខ្ញុំ?»Jungkook លើកចិញ្ចើមម្ខាងសួររាងតូចដោយសម្ដីផ្អែមត្រជាក់ កាយវិការTaeនេះណាផ្លាស់ប្ដូរលឿនណាស់ ឫមួយក៏គិតអ្វីលើកម្លោះសង្ហារម្នាក់នេះ?
«ក៏មកពីខ្ញុំមិនស្គាល់លោក ខ្ញុំមិនចូលចិត្តមនុស្សណាដែលមើលមុខខ្ញុំចំៗនោះទេ?»Tae ច្រត់ដៃនិងតុថ្លាដូចកញ្ចក់លោមុខទៅអោយកាន់តែជិតនិងCEOសង្ហារ
«ចុះឥឡូវស្គាល់ហើយ ខ្លាចទៀតទេ?»Jk មិនណយខិតមុខទៅជិតនិងTaeដែរ ថែមទាំងឆ្លៀតថើបថ្ពាល់Taeមួយខ្សឺតទេ ហៃយ៉ា!ជួបទើបតែបាន2ដងទេ CEOម្នាក់នេះដូចជាដៃដល់ពេកហើយ គូសត្រូវរបស់Taeមិនអន់នោះទេ?
«ថ្ពាល់ខ្ញុំមិនមែនជាសាធារណៈអោយលោកថើបបានតាមចិត្តទេណា គោរពសិទ្ធខ្ញុំផង»Tae ឱបដៃចូលគ្នាប្ដូរមកជាផ្អែកខ្នងនិងសាឡុងសម្លឹងមុខគេដោយកាយវិការខឹងខ្លាំង ទោះបីជាគេចង់ចូលទៅជិតអ្នកកំលោះនេះមែន តែក៏មិនបានន័យថាអោយគេលូកលាន់តាមចិត្តនោះដែរ ធ្វើនេះព្រោះតែគុំនំទេ រឿងខ្លួនប្រាណគ្មានសិទ្ធមកពាក់ព័ន្ធ
«ក៏មកធ្វើជាមនុស្សរបស់ខ្ញុំទៅ»Jk
«ហៅខ្ញុំមកថ្ងៃនេះមានត្រឹមតែរឿងប៉ុណ្ណឹងទេហេស»Tae
«មួយទៀត ហៅឯងមកនេះព្រោះតែចង់អោយឯង ចូលក្នុងបេះដូងរបស់យើង»នាយលើកដៃចង្អុលទ្រូងខាងឆ្វេងរបស់គេ ពង្រាយមន្តស្នេហ៍អោយនារីៗលង់ តែសម្រាប់រាងតូចគិតខុសហើយ បេះដូងរបស់Taeនេះគឺសាងមកពីថ្មមិនងាយនិងបើកចិត្តសម្រាប់អ្នកណានោះទេ!បើថាលេងសើចមាន តែបើយកជាការនោះប្រហែលជាគ្មានទេមើលទៅ''
«មនុស្សដូចជាលោកJeon មកញ៉ែក្មេងដូចជាខ្ញុំចឹងហេស មិនខ្លាចអ្នកកាសែតគេនិយាយទេហេស»Tae
«ទៅខ្លាចអីរឿងប៉ុណ្ណឹងខ្ញុំចេះចាត់ចែងហើយ អោយតែឯងចូលមកក្នុងជីវិតរបស់យើងមកក៏គ្រប់គ្រាន់ហើយ»Jk
«លោកមិនគិតថាលឿនពេកទេហេស យើងទើបតែស្គាល់គ្នាទេ»Tae
«នេះគេហៅថាស្នេហារន្ទះបាញ់ទើបត្រូវ គ្រាន់តែឃើញភ្លាមក៏ស្រឡាញ់ភ្លែតតែម្ដង»Jk
«ហុិស...លោកប្រសព្វកំប្លែងខ្លាំងណាស់»Tae
«ឥឡូវសម្រេចថាឯងព្រមទេ?»Jk
«ខ្ញុំសុំគិតមើលសិន ព្រោះថាមានមនុស្សជាច្រើនតាមស្រឡាញ់ខ្ញុំដូចគ្នា»Tae
«អោយតែមនុស្សដែលJeon Jungkook ចាប់ចិត្តហើយ អ្នកដែលហ៊ានតែរារាំងប្រាកដជាស្លាប់អត់ដីកប់មិនខាន»Jk
«ចឹងខ្ញុំសុំលាលោកJeonសិនហើយ មានការប្រញាប់»Tae
«បាទសូមអញ្ជើញជួបគ្នាល្ងាចនេះ»Jk លើកដៃបាយៗរាងតូចទាំងញញឹម ទទួលស្គាល់ថាអាម្នាក់នេះស្អាតគ្រប់ជ្រុងជ្រោយតែម្ដង បែបនេះមិនស្រឡាញ់គឺមិនកើតនោះទេ ជាពិសេសក្លិនខ្លួនក្រអូបជាងស្រីដាច់ ញៀនជាងថ្នាំញៀនទៀត ប្រសិនបើអាល្អិតនេះចេះថ្នាក់ថ្នមនោះ។
_________________________

YOU ARE READING
BAD GUY(Slow Update)
Fanfictionអ្នកពិតជាខុសធ្ងន់ណាស់ដែលហ៊ានលះបង់ក្ដីស្រឡាញ់ដ៏ធំធេងមកកាន់មនុស្សអាក្រក់ដូចជាខ្ញុំ!