ក្រោយពីសារភាពស្នេហ៍រាងខ្លួនហើយJungkookក៏ជូនTaeមកខុនដូររបស់គេវិញ។សម្រាប់Jungkookវិញហាក់ទទួលបាននូវសេចក្ដីសុខក្រាស់ក្រៃដែលគេមិនដែលជួបប្រទះកន្លងមក ផ្ទៃមុខពោរពេញទៅដោយស្នាមញញឹមមិនប្ដូរ។នាយចាប់ដៃTaeជាប់ ឯមាឌល្អិតក៏ផ្ដេកក្បាលលើផែនស្មាធំទូលាយរបស់នាយសញ្ចឹងគិតពីពេលអនាគត។
«Jung...»Taeឧទានហៅសព្វមានអ្នកកំលោះស្រាលៗងើយមុខឡើងសម្លឹងមើលJungkook ឥតដាក់
«ហឹម...មានការអីមែនទេ?»Jungkook
«អូនចង់និយាយរឿងមួយប្រាប់បង សង្ឃឹមថាបងនិងយល់ ហើយមិនប្រកាន់ទោសអូសដំណើរអូននោះទេ»Taeងើបចេញពីស្មារបស់នាយសម្លឹងមុខគេដោយប្រើក្រសែរភ្នែកស្រទន់ តែក៏មិនមែនមានន័យថាទន់ចិត្តដូចគ្នាដែរ!
«និយាយមក បងម៉េចនិងប្រកាន់អូនកើតទៅ» Jungkookញញឹមយ៉ាងស្រស់លូកដៃទៅច្បិចចុងច្រមុះTaeស្រាលៗ
«បងក៏ដឹងថាអូនជាតារ៉ា ដូច្នេះហើយបើស្រឡាញ់អូនត្រូវធ្វើតាមលក្ខខណ្ឌ»Tae
«លក្ខខណ្ឌអីទៅ?»នាយជ្រួញចិញ្ចើមចូលគ្នាបណ្ដឹងកម្លាំងដៃកាន់ដៃTaeជាប់ ហាក់បញ្ជាក់ប្រាប់ថាគេខ្លាច ខ្លាចថាTaeនិងមិនបើកជំហរវា គេចង់បានស្នេហាមួយដែលPublic មិនមែនបែបPrivateដែលចេញចូលទៅណាមកណាវាត្រូវលាក់បាំង ត្រូវពាក់មួកជិតឈឹង ខ្លាចអ្នកកាសែតចាប់បាននោះទេ!
«គឺទី1រឿងស្នេហារបស់ពួកយើងលាក់ជាការសម្ងាត់សិន»ឌឹប..!ការគិតរបស់គេពិតជាមិនខុសមែន Jungkookទម្លាក់ទឹកមុខចុះមិនរំពេច ប្រលេងដៃចេញពីTae ប្រៀបដូចជាខ្លួនអន់ចិត្ត បើស្រឡាញ់គ្នាមែន ចាំបាច់អីលាក់បាំង?
«Jung...អូនដឹងថាបងខឹងអូន តែអូនត្រូវតែធ្វើវាសិន ចាំពេលណាសមគួរអូននិងបង្ហាញប្រាប់មហាជនពីរឿងរវាងយើងទាំងពីរ»Tae ខិតចូលទៅជិតនាយ លូកដៃទៅអង្រួនដៃអ្នកកំលោះស្រាលៗបញ្ចេញរឹកពារគួរអោយស្រឡាញ់ឡើងមក នេះជាលើកទី1ហើយដែលខ្លួនបានបញ្ចេញរឹកពារបែបនេះ សូម្បីតែឪពុករបស់គេមិនដែលទាំងបានឃើញវាផង។គេខំដាក់កាយដល់ត្រឹមនេះហើយសង្ឃឹមថាគ្រប់យ៉ាងនិងតាមផែនការទៅចុះ តែទោះបីជាផែនការមួយនេះមិនបានសម្រេច ក៏មិនបានន័យថាគេចាញ់ត្រឹមហ្នឹងដែរ មនុស្សឆ្លាតៗដូចជាគេមិនខ្វះទេរឿងអស់ហ្នឹងនោះ*-*

YOU ARE READING
BAD GUY(Slow Update)
Fanfictionអ្នកពិតជាខុសធ្ងន់ណាស់ដែលហ៊ានលះបង់ក្ដីស្រឡាញ់ដ៏ធំធេងមកកាន់មនុស្សអាក្រក់ដូចជាខ្ញុំ!