Episode:4/1លានដុល្លា

845 67 4
                                    

#2 Day a go

ធ្មេញបើកៗរយៈពេល2ថ្ងៃក៏កន្លងផុតទៅយ៉ាងរលូន ពិធីសម្ភោធរឿងពេជ្រឫក៏ការដាក់ដេញថ្លៃគ្រឿងពេជ្រនៃគ្រួសារត្រកូលMinក៏ឈានចូលមកដល់ គ្រប់យ៉ាងត្រូវបានរៀបចំទុកយ៉ាងល្អិតល្អន់ មិនអោយចន្លោះត្រង់ណាឡើយ។ រីឯកំលោះតូចKim Taehyungតារ៉ាល្បីលំដាប់ប្រទេសក៏ហ្វឹកហាត់ដើរម៉ូតយ៉ាងស្ទាត់ជំនាញ គ្មានកន្លែងណាដែលKim Taehyungធ្វើមិនបាននោះទេ!

ម៉ោង6ជាម៉ោងដែលភ្ញៀវគ្រប់រូបអញ្ជើញមកជាបណ្ដើរៗ នៅមុខខ្លោងទ្វារមានអ្នកកាសែតជាច្រើនចាំផ្តិតយករូបភាពលោកជំទាវ ឯកឧត្តមផ្សេងៗមិនអោយបាត់សូម្បីតែមួយប៉ុស្តិ៍។ខណៈពេលនោះក៏មានកំលោះសង្ហារឈរនៅមុខខ្លោងទ្វារនៃផ្លូវចូលទាំងញញឹមស្រស់ដោយមានកូនចៅចំណិតឫក៏អាចហៅបានថាអនាគតសង្សារ!ភ្ញៀវមកកាន់តែច្រើនសម្លេងចចេចចាចក៏បន្លឺឡើងក៏កាន់តែខ្លាំងដូចគ្នា មនុស្សប្រុសស្រីមើលទៅមានការសប្បាយរីករាយជាមួយពិធីមួយនេះដល់ហើយ!ស្របពេលនេះផងដែរឡានទំនើបBMWពណ៌ខ្មៅដ៏ទំនើបហើយក៏ជាស៊េរីចុងក្រោយបង្អោះផងដែរ មកឈប់ចតពីមុខខ្លោងទ្វារ ភ្លាមៗអ្នកកាសែតជាច្រើនក៏ប្រញាប់ប្រញាល់រត់ទៅគ្រប់ៗគ្នា។សម្លេងទ្វារបើកបង្ហាញអោយឃើញបុរសសង្ហារមុខមាត់មានមន្តស្នេហ៍ទាក់ទាញទាំងបុរសនិងនារីអោយចង់ប្រគល់ខ្លួនអោយគេគ្រប់ៗគ្នា ម្នាក់នោះជាមនុស្សតែម្នាក់ដែលសត្រូវរបស់Taeនោះអី?Jungkook ឈានជើងចុះមកភ្លាមធ្វើអោយអ្នកកាសែតជាច្រើនគាំងមិនស្ទើរឯនារីៗដែលមិនទាន់ចូលទៅក្នុងនោះសឹងតែទន់ជង្គង់ព្រោះតែភាពស្រស់សង្ហាររបស់គេនេះ!នាយប្រញាប់ជ្រែកចូលទៅជិតមិត្តសម្លាញ់ដោយមានកូនចៅប៉ុន្មាននាក់ទប់ស្កាត់អ្នកកាសែតមកអោយមកជិត។

«សួរស្ដី!សម្លាញ់»Jungkookចាប់ដៃYoongi បំបុកស្មារគ្នាបន្តិចមុននិងប្រលែងចេញវិញដោយម្នាក់ៗរក្សាស្នាមញញឹមជាប់

«ឯងនេះអោយតែមកពេលណា ស្រីៗផ្អើលរហូតហ្នឹង»Yoongiសម្លឹងមើលឆ្វេងស្ដាំហាក់អស់សំណើចតិចតួច តែវាក៏សាុំទៅហើយកាលនៅរៀនជាហ្នឹងទៀតហ៎

«វាជាទម្លាប់ទៅហើយ យើងចូលទៅក្នុងហើយណា»Jungkook

«ហឹម...»នាយគ្រហឹមដើមករតិចៗលើកដៃទៅទះស្មាអ្នកកំលោះស្រាលៗ។Jungkook ញញឹមដាក់Yoongiងក់ក្បាលដាក់Jimin ទើបរហ័សដើរចូលទៅខាងក្នុងបាត់។

BAD GUY(Slow Update)Where stories live. Discover now