ភាគទី4

1.4K 81 7
                                    

ភាគទី4

ព្រឹកថ្ងៃថ្មី

សិស្សទាំងអស់ដែលរៀននៅក្នុងថ្នាក់បានជុំគ្នានៅសាលាដោយមានសម្ភារៈត្រៀមទុកសម្រាប់តម្រូវការចាំបាច់នៅទីនោះ

yibo៖xiao zhan...
xiao zhan៖មានការអី???
yibo៖មានយក...
jiangcheng៖zhan!ឯងមានយកទឹកមកទេ??
មិនទាន់ទាំងហើបមាត់និយាយផងក៏ត្រូវអ្នកម្ខាងទៀតដែលរត់មករកពួកគេនិយាយកាត់សម្ដីរាងក្រាស់
xiao zhan៖អឺស....ខ្ញុំភ្លេច!
jiangcheng៖ឃើញទេ??ភ្លេចរហូត!យ៉ាប់ណាស់!សំណាងបងយកមក!ណេះ..
នាយក៏ហុចដបទឹកធំមួយដែលខ្លួនត្រៀមទុកឲ្យទៅរាងស្ដើង xiao zhanក៏ព្រមទទួល
xiao zhan៖ត្រូវហើយ!លោកមានការអីឬ?
yiboក្រវីក្បាលតិចៗប្រឹងលាក់ដបទឹកទៅខាងក្រោយខ្នង អ្នកស្រីxiaoទើបតែតេមកប្រាប់ថាxiao zhanភ្លេចយកទៅទើបyiboដាក់មកតាម.....តែមានគេយកមកឲ្យជំនួសហើយ!
bella៖តោះឡើងឡាន!!

...............................

អ្នកទាំងអស់គ្នាត្រូវចំណាយពេលជាង4ម៉ោងទម្រាំទៅដល់ក្នុងព្រៃ

ទេសភាពនៅទីនោះស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធសាកសមនឹងរស់នៅជាពិសេសគឺថតរូបតែម្ដង

bella៖អ្នកទាំងអស់គ្នា...នៅសល់ប្រហែលជា40ម៉ែត្រទៀតពួកយើងនឹងទៅដល់សណ្ឋាគារដែលនៅលើភ្នំហើយ!កុំដើរបែកគ្នាឲ្យសោះណា៎.....
all៖បាទ/ចាស៎!

សិស្សទាំងអស់ក៏ដើរតាមអ្នកគ្រូbellaពីក្រោយ
សម្រាប់អ្នកដែលពាក់ខោវែងពាក់ស្បែកជើងប៉ាត់តាអីនឹងគឺមិនថ្វីភ័យខ្លាចពិបាកក្នុងការដើរហើរនៅទីនោះទេ!តែសម្រាប់កញ្ញាហាច់ប្រចាំសាលាមួយក្រុមអាស៎...សិស្សស្រីស្អាតប្រចាំសាលាមួយក្រុមវិញគឺពិបាកជាងម៉ែប្រើឲ្យទៅទិញប្រហុកទៀត!នៅមិននៅទៅពាក់ស្បែកជើងកែងស្លៀកខ្លីមើលតែទៅឡើងឆាកប្រកួតជេរទេ...គឺឡើងឆាកបង្ហាញម៉ូត..ស្រួលមិនស្រួលជាងឡើងឆាកទៀតក៏ថាបាន!

^ក្នុងបន្ទប់^ ^បន្ទប់មួយគេងគ្នា2នាក់^

jiangcheng៖ទេសភាពនៅទីនេះយ៉ាងមិចដែរ?
yibo៖គ្រាន់បើ....
jiangcheng៖មិចក៏ចរឹកឯងមិនសូវនិយាយស្ដីបែបនេះ?ពេលម្ដងៗគឺសោះកក្រោះណាស់...
yibo៖ទៅសួរម៉ែយើងដែលបង្កើតយើងមកមានចរឹកបែបនេះទៅ!
jiangchengស្ងាត់មាត់ដូចគេដេរ អស់និយាយ....គ្មានវាចារនឹងតប!
yibo៖កុំស្និតនឹងxiao zhanពេកអី!
jiangcheng៖ហេតុអី?
yibo៖របស់មានម្ចាស់!!!

🔥ទាសករស្នេហ៍🔥Where stories live. Discover now