ភាគទី2

1.9K 93 4
                                    

ភាគទី2

1អាទិត្យក្រោយមក

បណ្ណាល័យ

xiao zhanត្រូវគ្រូប្រើឲ្យលើកសៀវភៅទៅទុកនៅទីនោះទាំងធ្ងន់ដើរសឹងមិនរួច តែមិនអាចឲ្យសិស្សដទៃមើលងាយថាទន់ខ្សោយលើកប៉ុណ្ណឹងលើកមិនរួចនោះទេ

ឌឹប......
ព្រូស.....

កំពុងតែឡើងជណ្ដើរសុខៗស្រាប់តែរអិលជើងដួលធ្លាក់ចុះមកក្រោមវិញអុកគូទទៅនឹងឥដ្ឋឯសៀវភៅក្រពុបខ្ចាយ

xiao zhan៖អឺយ....ហើយចង្រៃអីក៏ចង្រៃយ៉ាងនេះ????
អំឡុងពេលនោះគេក៏ឃើញyiboដើរចុះមកក្រោម
xiao zhan៖អេ....ជួយលើកខ្ញុំតិចមើស៎!
yibo៖អត់ចង់!!!
xiao zhan៖ហើយជួយទៅថី?អត់ចិត្តម្លេះ?ងាប់ទៅយករឹកទៅតាមមែន?

ដោយអស់ជម្រើសyiboសម្រេចចិត្តយល់ព្រមជួយលើកxiao zhanឡើង
xiao zhanក៏ឈរឲ្យរាងនឹងខ្លួនបន្តិច
yibo៖ពាក្យអរគុណមួយម៉ាត់ក៏អត់????
xiao zhan៖អត់ចង់!
yibo៖អីក៏ទ្រង់ថ្លៃថ្នូរម្លេស???
xiao zhan៖ថីទើស???
yibo៖សមនឹងគេវៃមែនតាស៎!!!តិចបាក់ធ្មេញបានពាក់ម៉ាស!
xiao zhan៖ឆើស!ខ្ពើមខ្លាច!កម្លាំងខ្ញុំខ្លាំងជាងលោកឯងដាច់!!
yibo៖ទៅ...ទៅខ្លាំងក្នុងមឈូសទៅកុំមកខ្លាំងនៅទីនេះ!

ឌឹប.......

ស្រាប់តែពេលនោះxiao zhanក្រលែកទៅឃើញjiangchengគេក៏ដាក់ខ្លួនឲ្យដួលលើដី
jiangchengពេលដែលឃើញហេតុការណ៍មួយនោះក៏ប្រញាប់រត់ទៅរកអ្នកទាំង2

jiangcheng៖មានរឿងអី?
xiao zhan៖ហឹកហឹក....បងcheng!!ខ្ញុំឈឺជើង!
jiangcheng៖ខ្លាំងដែរទេ??ហើយមិចក៏ឯងមិនជួយលើក???
xiao zhan៖គេគ្មានចិត្តទេ!!
jiangchengមិនមាត់ក៏ចាប់លើកអៀវxiao zhanឡើង
yibo៖កុំ....
រាងក្រាស់ត្រូវបើកភ្នែកធំៗពេលដែលឃើញអ្នកដទៃហ៊ានអៀវគូដណ្ដឹងរបស់គេ
xiao zhan៖yiboហា៎!លោកជួយយកសៀវភៅដាក់ក្នុងបណ្ណាល័យផងបានទេ???
jiangcheng៖ជួយគេបន្តិចទៅ!ចាំយើងជាអ្នកនាំគេទៅមន្ទីរពេទ្យ!
រាងក្រាស់ប្រឹងខាំមាត់សង្កត់ចិត្តរួចប្រមូលសៀវភៅយកឡើងទៅលើទាំងថាស្ដីមួយម៉ាត់ក៏គ្មានក៏ព្រោះតែមានអារម្មណ៍ថាអន់ចិត្តនៅពេលដែលឃើញxiao zhanធ្វើបែបនេះដាក់ខ្លួន
រាងតូចសម្លឹងមើលផែខ្នងដែលដើរឡើងទៅលើមិនងាកក្រោយទាំងមានអារម្មណ៍ថាខ្លួនឯងធ្វើខុសតិចៗ តែដើម្បីបាននៅជាមួយjiangcheng គេមិនខ្វល់នោះទេ!

🔥ទាសករស្នេហ៍🔥Where stories live. Discover now