ភាគទី15

1K 81 31
                                    

"ល..លោកកំពុងលេងសើចអីនឹង???នេះមិនមែនជាពេលលេងសើចទេណា...wang yibo!"xiao zhanសឹងមិនជឿនឹងភ្នែករបស់ខ្លួន

"ពាក្យនេះខ្ញុំគួរតែជាអ្នកនិយាយទើបត្រូវ!អ្នកទាំង2ជាអ្នកណា???មកពីណាហេតុអីក៏ត្រូវមករវល់នឹងខ្ញុំបែបនេះ???"yibo

"គ្រូពេទ្យមិនបាននិយាយថាឯងគ្រោះថ្នាក់រហូតដល់បាត់ការចងចាំបែបនេះនោះទេ!"jiangcheng

"ខ្ញុំមិនដឹងថាអ្នកទាំង2កំពុងតែនិយាយអ្វីនោះទេ!"yibo

"ឆាប់ទៅហៅគ្រូពេទ្យមក!"រាងស្ដើងនិយាយបែបនេះទើបរាងក្រាស់ចាកចេញដើម្បីទៅហៅគ្រូពេទ្យ

ក្រាក...

គ្រាន់តែនាយចេញផុត អ្នកស្រីwangនិងអ្នកស្រីxiaoក៏មកដល់ទីនោះដូចគ្នា

"ម៉ាក់!!!"នាយញញឹមនិងហៅឈ្មោះអ្នកដែលមាននាមជាម្ដាយ

"កូនដឹងខ្លួនហើយ!មានមិនស្រួលត្រង់ណាដែរទេ??"អ្នកស្រីwangដើរទៅស្ទាបថ្ងាស់រាងក្រាស់

"ខ្ញុំមិនអីនោះទេ..."yiboនិយាយមិនទាន់ផុតពីមាត់គ្រូពេទ្យក៏មកដល់

គ្រូពេទ្យបានដេញឲ្យអ្នកទាំង4ចេញពីបន្ទប់ទុកឲ្យខ្លួនពិនិត្យyiboនៅក្នុងបន្ទប់តែ2នាក់

បន្តិចក្រោយមកទើបគាត់ចេញមកវិញដើរមកខាងក្រៅឯគ្រប់គ្នាក៏ចាប់ផ្ដើមសួរ

"ការប៉ះទង្គិចត្រង់ចំណុចក្បាលរាងធ្ងន់គួរសមទើបគេអាចនឹងស្រពិចស្រពិលក្នុងការចងចាំបែបនេះ អាចនិយាយបានថាគឺបាត់បង់ការចងចាំ30%មិនអាចចងចាំរឿងដែលកើតឡើងនាពេលថ្មីៗនេះនោះទេ!បើសិនជាព្យាយាមរំឮកម្ដងបន្តិចៗគេអាចចងចាំឡើងវិញតែខ្ញុំមិនដឹងថាថ្ងៃណានោះទេ អាស្រ័យលើអ្នកជំងឺថាតើគេរឹងមាំប៉ុណ្ណា!"

"អរគុណលោកគ្រូពេទ្យហើយ!"អ្នកស្រីxiao

"បាទមិនអីទេវាជាតួនាទីរបស់ខ្ញុំ!"ថារួចគាត់ក៏ចាកចេញពីទីនោះ អ្នកទាំង4ក៏ចូលទៅខាងក្នុងបន្ទប់ដែលរាងសង្ហារសម្រាក

"ម៉ាក់!"yibo

"មិនអីទេ!ឲ្យតែកូនអស់អីគឺល្អហើយ!"អ្នកស្រីwangអង្អែលក្បាលកូនប្រុសរបស់ខ្លួនថ្នមៗ

"ពួកគេជាអ្នកណា?"yibo

"នេះជាxiao zhan,jiang cheng,និងម៉ាក់របស់xiao zhan!"អ្នកស្រីwang

"អរ....ខ្ញុំចង់សម្រាក!ដេញពួកគេចេញទៅ!"រាងក្រាស់និយាយទាំងកែវភ្នែកមិនខ្ចីសម្លឹងមើលពួកគេទាំង2 ទង្វើរមួយនេះជាហេតុកាន់តែធ្វើឲ្យjiangzhanចម្លែកចិត្តកាន់តែខ្លាំង

"តែ..."អ្នកស្រីwangចង់ប្រកែកព្រោះពេលដែលនាយមិនទាន់ដឹងខ្លួនគឺបានពួកគេទាំង2នឹងហើយជាអ្នកមើលថែ

"ខ្ញុំមិនចង់និយាយជាលើកទី2នោះទេ!ខ្ញុំមានអារម្មណ៍ថាធុញខ្លាំងណាស់នៅពេលដែលឃើញមុខពួកគេបែបនេះ!"សម្ដីមិនខ្លាចចិត្តនរណាក៏បន្លឺឡើងចេញពីមាត់របស់នាយទាំងប្រើកែវភ្នែកមុតសម្លឹងទៅកាន់ពួកគេ

"មិចក៏កូននិយាយបែបនេះ???"អ្នកស្រីwangចម្លែកចិត្តជាខ្លាំងដែលកូនប្រុសរបស់ខ្លួនស្រាប់តែមានចរឹកបែបនេះ

"ម៉ាក់!!!!!!!!!"yiboសង្កត់សម្លេងកាន់តែខ្លាំង

"ឆើស!!កុំគិតថាលោកអស្ចារ្យស្អីនោះ!!ខ្ញុំក៏ខ្ពើមជាន់ទីនេះទៀតដែរ!!!!"រាងតូចស្រែកតបទៅកាន់រាងក្រាស់រួចចាប់កាន់ដៃjiangchengចេញពីទីនោះដោយមិនភ្លេចងាកមកសម្លក់នាយទាំងកំហឹង

ក្រោយពេលដែលពួកគេចេញផុតទើបម៉ាក់របស់xiao zhanនិយាយ

"មីងទៅយកអាហារឲ្យក្មួយ!"អ្នកស្រីxiao

"មិនអីនោះទេអ្នកមីង!អ្នកមីងអាចសម្រាកបានព្រោះមើលទៅអ្នកមីងរាងហត់ហត់!"រាងក្រាស់ប្ដូរឥរិយាបថមកញញឹមដាក់គាត់យ៉ាងស្រទន់និងតបតទៅវិញទាំងសម្លេងធម្មតាខុសពីអំបិញមិញ

Skip...
Jiangzhan part..

"Xiao zhan!!!កុំដើរលឿនពេកចាំបងផង!"jiangchengនិយាយស្របពេលដែលត្រូវអ្នកម្ខាងទៀតអូសដៃមិនមើលផ្លូវ

ពេលនោះរាងតូចក៏បង្អាក់ដំណើរធ្វើឲ្យរាងក្រាស់មិនបានប្រយ័ត្នក៏បុកនឹងខ្នងរបស់គេ

"គេប្រែប្រួលហើយ!!!"xiao zhanខាំមាត់និយាយទាំងចង់អួលដើមក

"គេអាចនឹងឆាេវឆាបន្តិចព្រោះអ្នកជំងឺតែងតែបែបនេះនៅពេលដែលដឹងខ្លួនដំបូង!បន្តិចទៀតគេនឹងធម្មតាវិញហើយ!"jiangcheng

"មិនអាចនោះទេ!!!"កម្លោះតូចរត់ចេញពីទីនោះទាំងថ្ពាល់ចាប់ផ្ដើមមានតំណក់ទឹកថ្លាហូរកាត់ផែនថ្ពាល់មួយតំណក់ស្រក់ចុះមកក្រោម ពាក្យថា"ធុញ"មួយម៉ាត់ដែលឮចេញពីមាត់របស់yiboគឺចាក់ចំកណ្ដាលដើមទ្រូងគេតែម្ដង

សូមរង់ចាំភាគបន្ត....

🔥ទាសករស្នេហ៍🔥Where stories live. Discover now