ភាគទី3

1.5K 65 2
                                    

ភាគទី3

ស្អែកឡើង

ភូមិគ្រឹះត្រកូលxiao

រាងតូចចុះពីលើជណ្ដើរដើរចេញពីបន្ទប់ទាំងទឹកមុខស្លក់ គេគេងបានតែ5ម៉ោងទេ!!

អ្នកស្រីxiao៖កូនកើតអីនឹង??
xiao zhanក្រវីក្បាលតិចៗរួចប្រញាប់ទៅសាលាព្រោះម៉ោងគណិតម៉ោងដំបូង

^ក្នុងថ្នាក់^

^អំឡុងពេលប្រលង^

សិស្សជាច្រើននាំគ្នាប្រលងដោយយកចិត្តទុកដាក់ ខុសអីតែរាងស្ដើងដែលអង្គុយធ្វើមុខភ្លឹះៗ

នេះគេអត់ចេះស្អីសោះ!!!វិញ្ញាសាខុសពីអ្វីដែលគេធ្លាប់រៀន ពេលរៀនលំហាត់ដូចអត់ពិបាកដល់ថ្នាក់នឹងទេ!ហើយមិចក៏ពេលប្រលងលំហាត់វ៉ល់ជាងខ្សែរភ្លើង
ទៀតចឹង??

yiboងើយមុខឡើងសម្លឹងមើលទៅxiao zhanដែលអង្គុយនៅតុម្ខាងទៀតជួរជាមួយគេ

រាងក្រាស់ហែកកូនក្រដាសរួចកត់ចម្លើយដាក់ក្នុងនោះហើយបោះឲ្យxiao zhan
xiao zhan៖????
រាងតូចក៏បើកក្រដាសមើលរួចងាកទៅសម្លឹងមើលមុខyibo
yiboធ្វើមិនខ្វល់គេឱនចុះមើលក្រដាសប្រលងខ្លួនឯងធ្វើដូចគ្មានអ្វីកើតឡើង
ក្នុងពេលនោះគ្រូគណិតក៏បានឃើញxiao zhanលឹបលទើបគាត់ដើរទៅរករាងស្ដើង

ព្រូស.....

ដោយព្យាយាមការពារxiao zhanមិនឲ្យគ្រូចាប់បាន yiboក៏លូកដៃចូលទៅក្នុងថតុទាញសៀវភៅពុម្ពគណិតដែលនាយភ្លេចទុកក្នុងកាតាបទាញធ្លាក់ចុះទៅដីបង្វែរអារម្មណ៍គ្រូគណិតឲ្យងាកទៅមើលនាយវិញ

all៖????!!!!!!
គ្រប់គ្នាងាកសម្លឹងមើលទៅyiboទាំងចម្ងល់ ឯសិស្សខ្លះដែលលួចបើកចាក់ក៏ឈប់មួយភ្លេតសិន

គ្រូគណិត៖មិចក៏ឯងហ៊ានយកសៀវភៅពុម្ពចេញមកក្រៅ???ឯងលួចមើល???
yibo៖បាទ....
គ្រូគណិត៖ចេញភ្លាម!!!មិនបាច់ប្រលងទេ!!យើងនឹងឲ្យឯងធ្លាក់នូវមុខវិជ្ជាមួយនេះ!

ខ្វោក.......

គាត់ចាប់ហែកក្រដាសប្រលងyiboទាំងកំហឹង
រាងក្រាស់ក៏ក្រោកចេញទៅមិននិយាយស្ដីមួយម៉ាត់ធ្វើឲ្យអ្នកផ្សេងទៀតនៅតែសម្លឹងមើលផែខ្នងដែលដើរចេញទៅ

គ្រូគណិត៖មើលស្អី???សល់ពេល20នាទីទៀងប្រលងឲ្យរហ័សហើយទៅ!!!

សិស្សទាំងអស់ក៏បង្វែរអារម្មណ៍ផ្ដោតលើការប្រលងរួមទាំងxiao zhan

🔥ទាសករស្នេហ៍🔥Where stories live. Discover now