យប់ឡើង*
ភូមិគ្រឹះត្រកូលxiao*តឹបៗ....
សម្រឹបជើងថ្នមៗរបស់មនុស្សម្នាក់កំពុងតែបោះជំហ៊ានចូលផ្ទះរបស់ខ្លួនដោយទឹកមុខសោះកក្រោះ អំឡុងពេលដែរដើរសុខៗមិនទាន់បានទាំងឈានជើងឡើងទៅបន្ទប់ផងបែរជាមានសម្លេងមាំក្រាស់របស់ឪពុកខ្លួនបន្លឺឡើងចេញពីសាឡុង
"សប្បាយចិត្តនៅ?ត្រកូលwangយល់ព្រមផ្ដាច់ពាក្យហើយ!"លោកម្ចាស់xiao
"....."xiao zhan
"សមចិត្តឯងហើយ!"និយាយរួចគាត់ក៏ក្រោកឈរបម្រុងនឹងចាកចេញពីភូមិគ្រឹះមិនទាន់បានចេញផុតផងក៏ត្រូវxiao zhanស្រែកកាត់
"ខ្ញុំ...មិនព្រម!!!!!!"xiao zhan
"ឯងនិយាយស្អី????នេះមិនទាន់សមចិត្តឯងទៀតមែនទេ???យ៉ាងណាក៏យើងត្រូវតែឲ្យផ្ដាច់ពាក្យដែរ!"លោកម្ចាស់xiao
"អត់ទេ!ខ្ញុំមិនព្រមផ្ដាច់ពាក្យទេ!"xiao zhan
"ក្រែងនេះជាអីដែលឯងទន្ទឹុមរង់ចាំឬ????ឯងធ្វើបាបកូនប្រុសម្នាក់ដែលមិនដឹងអីទាំងដែលឪពុកម្ដាយគេថ្នមគេស្រឡាញ់គេសឹងតែស្លាប់!សំណាងហើយដែលឪពុកម្ដាយគេមិនស្អប់ឯងមិនសម្លាប់ឯងនោះ!"លោកម្ចាស់xiaoចាប់ផ្ដើមតឹងសសៃរកដាក់កូនប្រុសរបស់ខ្លួនទាំងដែលវាជាលើកទី1
"......"រាងស្ដើងអស់អ្វីនឹងវាចារបានត្រឹមឈរស្ងៀមសម្លឹងមើលមុខឪពុករបស់ខ្លួនដែលសម្លក់មកកាន់ខ្លួន ទឹកភ្នែកមួយតំណក់ក៏ហូរកាត់ផែនថ្ពាល់របស់គេ លើកទី1ហើយដែលគាត់ហ៊ានតឹងសសៃរកដាក់គេដោយសារតែអ្នកដទៃបែបនេះ
"ខ្ញុំ.....មិនព្រមគឺមិនព្រម!!!!"គេដកដង្ហើមប្រឹងធ្វើធម្មតា ស្រដីប៉ុន្មានម៉ាត់ចុងក្រោយរួចxiao zhanក៏រត់ឡើងទៅលើបន្ទប់បាត់មិនអាចឲ្យអ្នកជាឪពុកឃាត់ទាន់
"ចង្រៃយ៎...!!!!!!'លោកម្ចាស់xiaoដកដង្ហើមធំ ដរាបណាមិនទាន់ទទួលការយល់ព្រមពីភាគគីទាំងសងខាងគាត់មិនអាចផ្ដាច់ពាក្យងាយៗបាននោះទេ
ពេលទៅដល់បន្ទាប់រាងតូចមានតែរត់ឡើងទៅលើពូកក្ដោបភួយជាប់លួចពួនយំក្នុងភួួួយអន់ចិត្តនឹងឪពុករបស់ខ្លួន តាំងពីតូចមកគាត់មិនដែលស្រែកដាក់គេនោះទេ តែពេលនេះដោយសារមនុស្សមិនជាប់សាច់ឈាមម្នាក់បែរជាហ៊ានស្រែកដាក់គេបែបនេះទៅវិញ អ្នកណាមិនអន់ចិត្តនោះ?
ស្អែកឡើង*
ក្នុងថ្នាក់*"Zhan!!"រាងក្រាស់ស្រែកហៅអ្នកដែលកំពុងអង្គុយភ្លឹកមើលទៅក្រៅបង្អួចមិនដឹងអារម្មណ៍ហោះហើរទៅដល់ណា
"Xiao zhan!!!!!!"ដោយគ្មានការឆ្លើយតបទើបjiangchengសង្កត់សម្លេងលើសដើមធ្វើឲ្យរាងតូចដែលកំពុងភ្លឹកក៏ត្រូវភ្ញាក់ស្មារតីឡើងវិញ
"អូនគិតអី?"jiangcheng
"..."xiao zhanមិនមាត់ក្រវីក្បាលជំនួសចម្លើយបញ្ជាក់ថាមិនបានគិតអី
"ប្រាកដ?"jiangcheng
"អឹមប្រាកដ...!"xiao zhan
"ចេញពីនេះទៅមើលyiboបន្តិចទៅ!"ពាក្យរបស់រាងស្ដើងបន្ទរពីក្រោយអាចធ្វើឲ្យអ្នកដែលបានស្ដាប់ត្រូវភាំងបន្តិច ក្រែងម្សិលមិញគេដេញដូចឆ្កែសោះ
"សម្រេចថាទៅហើយណា!បងជូនអូនទៅបន្តិចទៅ!"xiao zhan
"O...okey!"ស្របនឹងសម្ដីយល់ព្រមរបស់នាយ កណ្ដឹងម៉ោងចូលរៀនបន្លឺឡើងទ្រីងៗទើបពួកគេទៅតុរាងៗខ្លួននិងចាប់ផ្ដើមរៀន
Skip....
ធ្មិចបើកៗម៉ោងចេញទៅផ្ទះក៏បានមកដល់ jiangchengនិងxiao zhanគ្រាន់តែចេញពីសាលាភ្លាមក៏សំដៅទៅរកមន្ទីរពេទ្យភ្លាមតែម្ដង
ក្រាក....
ទ្វាររបើកតាមកម្លាំងដៃរបស់រាងស្ដើងមួយទំហឹងបើកឡើងបង្ហាញឲ្យឃើញអ្នកកម្លោះរូបសង្ហារគ្រោងឈុតអ្នកជំងឺកំពុងតែអង្គុយនៅលើគ្រែអ្នកជំងឺតែម្នាក់ឯង
"ខ្ញុំប្រាប់លោក!!!!បើមានអ្នកណាមកនិយាយរឿងផ្ដាច់ពាក្យ លោកដាច់ខាតត្រូវតែមិនយល់ព្រមនោះទេ!"មកដល់មិនទាន់បានអង្គុយស្រួលបួលផងរាងស្ដើងក៏រត់ទៅរករាងក្រាស់និយាយដាក់គេមាំងៗធ្វើឲ្យអ្នកនៅលើគ្រែភាំងមិនស្ទើរ
"????"yibo/jiangcheng
"ខ្ញុំមិនយល់ព្រមនូវការផ្ដាច់ពាក្យមួយនេះនោះទេ!ទុកពេលឲ្យខ្ញុំរៀនឲ្យបានចប់សិនទៅ ខ្ញុំត្រូវការពេលពិចារណា!ព្រោះខ្ញុំ...."xiao zhanនិយាយមិនទាន់ផុតពីមាត់ផងបែរជាត្រូវអ្នកក្បែរខ្លួននិយាយកាត់
"និយាយបែបនេះ...."jiangchengស្រាក់ដៃxiao zhanជាប់ ឃើញបែបនេះរាងស្ដើងក្រលែកទៅក្រោយមើលរាងក្រាស់ទាំងចម្ងល់ ឯyiboវិញក៏ដូចគ្នា
"អូនទុកបងជាអី????"នាយសួរឡើងយ៉ាងទន់ភ្លន់ បើស្ដាប់ឲ្យច្បាស់ទើបដឹងច្បាស់ថានាយកំពុងតែអន់ចិត្តនឹងរាងស្ដើងខ្លាំងប៉ុណ្ណា
សូមរង់ចាំភាគបន្ត....
![](https://img.wattpad.com/cover/232795940-288-k635053.jpg)
YOU ARE READING
🔥ទាសករស្នេហ៍🔥
Romanceពីមនុស្សប្រុសដែលស្ងៀមស្ងាត់ប្រែជាមនុស្សប្រុសដែលល្ងង់ចាញ់បោកស្នេហាឆ្កួតឡប់នឹងវាបាត់បង់នូវភាពជាខ្លួនឯងប្រែក្លាយជាតួអាក្រក់💔