នៅក្នុងវិហារមួយនៅក្នុងទីក្រុងស៊េអូលនៃប្រទេសកូរ៉េ កំពុងតែមានកូនកំលោះមួយគូរដែលស្រលាញ់ភេទដូចគ្នាកំពុងតែរៀប ចំសច្ចាប្រណិធាន។
«តើលោក ជុនជុងហ្គុក តើព្រមទទួលគីម ថេយុង ធ្វើជាភរិយារបស់លោកឫទេ»
«ខ្ញុំ ព្រមទទួល គីម ថេយុង ធ្វើជាភរិយារបស់ខ្ញុំ ទោះមាន ឫ ក្រ រស់ ឫស្លាប់ ក៏ខ្ញុំនៅតែកាន់ដៃគ្នារហូត» នៅពេលដែលជុងហ្គុក និយាយហើយធ្វើអោយភ្ញៀវដែលចូលរួមកម្មវិធីទះដៃយ៉ាងខ្លាំ ប៉ុន្តែពួកគេមិនដឹងថា តើនេះជាពាក្យដែលនិយាយចេញពីចិត្ត ឫក៏ការកុហកនោះទេ។
«ចុះ គីម ថេយុង ព្រមទទួលលោកជុងហ្គុកធ្វើជាស្វាមីដែលឫទេ»
«ខ្ញុំ......ព្រម...ទទួលលោកជុងហ្គុកធ្វើជាស្វាមីរបស់ខ្ញុំ ទោះមាន ឫក្រ រស់ ឫស្លាប់ ក៏ខ្ញុំនៅតែកាន់ដៃគ្នារហូត» ថេយុង និយាយទាក់ៗ ដែលធ្វើអោយជុងហ្គុក ជាកូនកំលោះចង់សម្លាប់គេទាំងរស់ទៅហើយ ប៉ុន្តែធ្វើមិនបាននោះទេ គឺបានតែច្របាច់ក៏ដៃថេយុង ស្ទើរតែបាក់ទៅហើយ។
នៅពេលដែលកម្មវិធីបានបញ្ចប់ជុងហ្គុកមកជួបមិត្តស្រីចាស់ របស់គេដែលឈ្មោះជូនៅខាងក្រៅ។
«បងដាច់ចិត្ត រៀបការចោលខ្ញុំហើយមែនទេ». ជូដែលត្រូវជាមិត្តស្រីនិយាយហើយក៏មកកៀកដៃជុងហ្គុកឡើងស្អិតតែម្តង។
«កុំនិយាយបែបនេះអី ជូអ្នកណាដើរទៅចោលបងមុនបានហើយ បងមិននិយាយច្រើនជាមួយអូនទៀតទេ» ជុងហ្គុកនិយាយរួចក៏ប្រលេះដៃនាងចេញពីរគេរួចក៏ដើរចេញទៅ ដែលទុកអោយជូធ្វើមុខស្អុយក្តាប់ដៃនិងលោតទ្រាំជើង។
«បើខ្ញុំមិនបានបង គេក៏ត្រូវមិនបានបងដូចគ្នា» ជូនាងនិយាយជាមួយស្នាមញញឹមដែលលាក់ភាពពិសពុល។
បន្ទាប់ពីកម្មវិធីបានបញ្ចប់ថេយុងក៏ប្រញាប់ផ្លាស់សម្លៀកបំពាក់ ហើយក៏ហៅតាក់សុីដើម្បីទៅហាងកាហ្វេមិត្តរបស់គេ ព្រោះជុងហ្គុកប្រាប់ថេយុងថាមិនអោយហៅអ្នកណាទេសូម្បីតែមិត្តភ័ក្តិរបស់គេក៏មិនបានចូលរួមមង្គលការរបស់គេដែរ។
មូលហេតុដែលថេយុងត្រូវជិះតាក់សុីនោះគឺមិនមែនមកពីគេ គ្មានឡាននោះទេ ដោយសារតែគេមិនចង់អោយអង្គរក្សដើរតាមខ្លួនគេនោះរហូតទេ។
YOU ARE READING
ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)
Romance(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល