ភាគបញ្ជប់

5.2K 230 23
                                    

ថេយុងគេក៏ប្រញាប់រត់ចេញមកក្រៅផ្ទៃមេឃប្រែជាអាបអួល ពពកក្លាយទៅជាពណ៏ខ្មៅ មានរន្ទះបាញ់ផូងផាំង ប្រៀបដូចជាជីវិតរបស់ថេយុងពេលនេះអញ្ចឹង។ មិនទាន់បានប៉ុន្មានផងតំណក់ទឹកភ្លៀងក៏ចាប់ផ្តើមធ្លាក់ចុះមកដូចបាក់មេឃ រីឯថេយុងវិញក៏ហៅតាក់សុីទៅផ្ទះដែលជាប់មាត់សមុទ្ររបស់ជីន ព្រោះពេលនេះគឺគ្មានកន្លែងណាដែលអាចទៅបាននោះទេ ។ ថេយុងសម្លឹងមើលទៅក្រៅកញ្ចក់ឡាន គឺគេឃើញតែអនុស្សាវរីយ៏របស់គេជាមួយជុងហ្គុកគឺតែងតែលេចចេញនៅក្នុងខួរក្បាលរបស់គេរហូត គេក៏ប្រញាប់ក្រវីក្បាលដើម្បីបំភ្លេចរឿងទាំងអស់នោះ។

ចំណែកឯជុងហ្គុកវិញគៃគេកំពុងតែដេកអាក្រាតកាយ ជាមួយដានី ជុងហ្គុកគេក៏ប្រឹងក្រោកឡើងទាំងត្របែកធ្ងន់កណ្តុក ចំណែកឯក្បាលរបស់គេដូចទូលភ្នំមួយអញ្ចឹង។ គេក៏សម្លឹងមើលជុំវិញបន្ទប់ក៏ឃើញដានីកំពុងតែដេកជិតគេ ជុងហ្គុកឃើញដូច្នេះគេក៏ប្រញាប់ ងើបឈរពេញកម្ពស់រួចចូលបន្ទប់ទឹកផ្លាស់សម្លៀកបំពាក់ដើម្បីមកនិយាយជាមួយនាងដានីតាមក្រោយ។ ជុងហ្គុកគេសម្លេងមើលទៅកញ្ចក់ហើយបើកទឹកផ្កាឈូក រួចរកនឹករឿងដែលកើតឡើង ព្រោះមិនឃើញថេយុងទេ ប៉ុន្តែឃើញដានីដេកជាមួយគេ ។
«នាងឆាប់ចេញពីបន្ទប់ខ្ញុំ» ជុងហ្គុកគេនិយាយមកដោយកំហឹងព្រោះគេដឹងថានាងដានី ដាក់ថ្នាំសម្រើបចូលទៅក្នុងកែវភ្នែកនោះ។

«ហេតុអីបានជាបងធ្វើបែបនិង អម្បាញ់មិញនេះយើងសប្បាយសឹងអី» នាងដានីដើរមកជិតជុងហ្គុកប៉ុន្តែត្រូវជុងហ្គុកច្រានចេញធ្វើអោយនាងដួលអុកគូតពេញមួយទំហឹង។

«បើនាងមិនចេញទេ យើងនិងហៅសន្តិសុខ អោយមកអូសក្បាលរបស់នាងដូចឆ្កែហើយណា៎ នាងគួរតែចេញតាមសម្រួលទៅ» ជុងហ្គុកគេក្តាប់ដៃយ៉ាងណែន អោយតែឃើញមុខដានី គេដឹងថាថេយុងប្រាកដជាស្អប់គេហើយ ព្រោះគេបានស្រែកដាក់ថេយុងនោះ។

«ខ្ញុំចេញក៏បាន» ដានីនាងក៏យកកាបូបរបស់នាងហើយក៏ដើរចេញ។

«ថេយុងអូននៅទីណា?» ជុងហ្គុកស្រែកដើររកថេយុងប៉ុន្តែមិនបានឃើញថេយុងតបមករកគេនោះទេ។ ជុងហ្គុកឃើញដូច្នេះក៏ដើររកថេយុង ដោយមិនចាំយូរ ហើយគេក៏យកឡានរបស់របស់គេបើកសម្តៅទៅហាងរបស់ជីមីន ព្រោះជីមីនជាមិត្តភ័ក្តិរបស់ថេយុងប្រកាដជាដឹងថាថេយុងនៅទីណា។

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Donde viven las historias. Descúbrelo ahora