ជុងហ្គុកគេក៏ប្រញាប់បីថេយុងចេញពីកម្មវិធី ដោយប្រញាប់បំផុត ព្រោះឈាមរបស់ថេយុងហូរចេញមកកាន់តែច្រើនធ្វើអោយគេភ័យខ្លាំងណាស់ ព្រោះខ្លាចថាថេយុងកើតអ្វីធ្ងន់ធ្ងរ។
គ្រាន់តែដើរចុះមកក្រោមភ្លាមជុងហ្គុកគេក៏ប្រញាប់បើកឡាន ដោយល្បឿនលឿនបំផុត ហើយគេបារម្ភពីថេយុង គេបើកឡានដោយមិនភ្លេចងាកមើលក្រោយឡើយ គីម ថេយុង គឺជាចំណែកមួយនៃជីវិតរបស់គេទោះពេលនេះគេមិនអាចធ្វើអីបានក៏ដោយ។
មួយសន្ទុះក្រោយមកកគេក៏បានមកដល់មន្ទីរពេទ្យ រួចក៏ប្រញាប់បីថេយុង ចុះពីលើឡានហើយសំដៅចូលទៅក្នុងមន្ទីរពេទ្យដោយមានគ្រូពេទ្យយកគ្រែរុញសម្រាប់អ្នកជំងឺរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
«ថេយុងអូនកុំកើតអីណា» ជុងហ្គុកគេចាប់ដៃថឹយុងជាប់ហើយទឹកភ្នែករបស់គេក៏ចាប់ផ្តើមហូរស្រក់ចុះមកឥតឈប់
«សុំទោសលោកមិនអាចចូលបាននោះទេ» គ្រូពេទ្យស្រីម្នាក់ចេញមកហាមគេ ព្រោះនេះគឺជាច្បាប់របស់មន្ទីរពេទ្យគ្រប់កន្លែងដែលធ្វើដូចនេះ។ជុងហ្គុកគេអង្គុយរងចាំនៅខាងដោយមិនហ៊ានទៅណានោះទេ គេយកដៃច្បូតមុខហើយដើរចុះដើរឡើង ព្រោះគេនៅមិនស្ងៀមនោះទេ។
3ម៉ោងក្រោយមកក៏មានគ្រូពេទ្យម្នាក់ដើរចេញមក ហើយប្រាប់ពីស្ថានភាពរបស់ថេយុង។
«លោកគ្រូពេទ្យ ប្រពន្ធខ្ញុំគេយ៉ាងម៉េចហើយ» ជុងហ្គុកសួរទៅគ្រូពេទ្យ ដោយទឹកមុខស្លេកស្លាំង ព្រោះគេភ័យខ្លាចថាខ្លាចមានអ្វីមិនល្អកើតទៅលើថេយុង។
«អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ សំណាងហើយដែលលោកគេជួយគេទាន់ បើអស់ភារិច្ចខ្ញុំសុំទៅសិនហើយ» គ្រូពេទ្យម្នាក់នោះនិយាយចប់ហើយក៏ដើរចេញទៅរួមទាំងគ្រូពេទ្យផ្សេងទៀត។
«ថេយុងអូនដឹងទេ បងបារម្ភពីអូនណាស់» ជុងហ្គុកនិយាយហើយមើលទៅថេយុងដែលកំពុងតែគេងលក់ ពាក់បំពុងអុកសុីសែន
«បងនៅក្បែរអូនរហូត បងមិនអោយអូនទៅណាចោលបងនោះទេ» ជុងហ្គុកគេនិយាយរៀបរាប់ទាំងទឹកភ្នែក នៅពេលដែលគេឃើញសភាពថេយុងបែបនេះ ចិត្តរបស់គេខ្លោចផ្សាឈឺចាប់ បើសិនជាអាចគេចង់ក្លាយជាអ្នកជំងឺដែលកំពុងតែគេងមិនដឹងខ្យល់នេះ។
VOUS LISEZ
ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)
Roman d'amour(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល