ភាគ១៦

2.5K 126 0
                                        

ថ្ងៃនេះគឺជាថ្ងៃដែលថេយុងគេបានចេញពីមន្ទីរពេទ្យ ព្រោះគ្រូពេទ្យបានពិនិត្យអាការះរបស់គេរួចរាល់ រួចគ្រូពេទ្យក៏សម្រេចចិត្តអោយគេចេញពីពេទ្យតែម្តងទៅ។

«ថេយុង បងភ្លេចប្រាប់អូន ម្សិលមិញនៅពេលដែលអូនសន្លប់ជីមីនគេក៏បានមករកអូនដែល ប៉ុន្តែនៅពេលដែលគេឃើញអូននៅក្នុងសភាពបែបនេះ ទើបគេយំរហូតដល់សន្លប់» ជុងហ្គុកនិយាយពីហេតុការម្សិលមិញមកប្រាប់ថេយុង រួចគេជួយទៅគ្រាថេយុង ព្រោះគេមិនទាន់ជាស្រួលបួលនោះទេ។

«អូនចង់ទៅជួបគេ!» ថេយុងគ្រាន់តែឮថាជីមីនមិត្តរបស់គេបានសន្លប់គេក៏ប្រញាប់ចង់ជួបតែម្តង ព្រោះគេមិននឹកស្មានថាជីមីនយំរហូតទាល់តែសន្លប់បែបនេះឡើយ។

«អូនប្រយ័ត្នផង» ជុងហ្គុកស្រែកប្រាប់អោយថេយុងប្រយ័ត្នព្រោះគេដើរលឿន មិនគិតថាខ្លួនមិនទាន់ជាស្រួលបួលនោះទេ។

«ជីមីន ឯងយ៉ាងម៉េចហើយ» ថេយុគេបើកទ្វារួចក៏ប្រញាប់ទៅអង្គុយនៅជិតមិត្តសម្លាញ់របស់ខ្លួន។

«យើងលែងអីហើយ» ជីមីនិយាយសម្លេងខ្សាវៗមិនសូវឮ រួចគេក៏ប្រឹងក្រោកអង្គុយ ដើម្បីបាននិយាយជាមួយនិងថេយុង។

«អឹម! ពេលឯងលែងអីអញ្ចឹងល្អហើយ» ថេយុង នៅតែញញឹមដាក់មិត្ត រួចក៏ប្រញាប់ក្រោកព្រោះជុងហ្គុកគេប្រញាប់ ទើបគេមិនសូវបាននិយាយជាមួយជីមីនបានយូរ។

«យើងទៅសិនហើយណា៎» ថេយុងក្រវីដៃដាក់មិត្តរួចក៏ប្រញាប់ដើរចេញទៅ។

នៅពេលដែលជុងហ្គុលនិងថេយុងកំពុងតែនៅតាមផ្លូវ ចំណែកឯឦេឃកំពុងភ្លៀងខ្លាំង គេក៏ឃើញស្រីម្នាក់ឈរក្រោមកដំណក់ទឹកភ្លៀង ដោយអោបដៃព្រោះរងា។

«បង មើលទៅអាណិតគេម្នាក់នោះណាស់» ថេយុងអាណិតស្រីម្នាក់នោះណាស់។

«អឹម...បងក៏ដូចគ្នាដែល យើងជួយគេទៅល្អទេ» ជុងហ្គុក គេក៏មិនដាច់ចិត្តបើកហួសដែល ព្រោះនេះក៏មនុស្សដូចគ្នាដែល។

«អឹម..បងបើកទៅមុខទៅ» ថេយុងប្រាប់អោយជុងហ្គុក បើកទៅខាងមុខព្រោះដើម្បីបាននៅចិត្តស្រីម្នាក់នោះ។

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Место, где живут истории. Откройте их для себя