«គ្រឺង គ្រឺង» សម្លេងទូរស័ព្ទរបស់Jungkookបានរោទ៏ឡើងនៅពេលដែលគេកំពុងគេង ទើបធ្វើអោយគេប្រញាប់ក្រោកឡើងមកមើលថាអ្នកណាដែលខលមកគេ។
«អាឡូ! Jungkook»
«មានការអីមែនទេ បងSuga»
«គឺ ម៉ាក់របស់ឯងមានជំងឺ មហារីកសួតតំណាក់កាលចុងក្រោយ គាត់ចង់និយាយពាក្យខ្លះដើម្បីផ្តែផ្តាំទៅឯង ហើយឯង កុំភ្លេចនាំTaehyungមកផង» Sugaនិយាយរាងស្ទាក់ស្ទើរបន្តិចព្រោះវាលឿនពេកហើយសម្រាប់គេ«ខ្ញុំនិងទៅឥឡូវនេះ» Jungkookនិយាយចប់ក៏ផ្តាច់ទូរស័ព្ទ ហើយគេក៏ប្រញាប់ទៅប្តូរសម្លៀកបំពាក់។
នៅពេលដែលគេបានផ្លាស់សម្លៀកបំពាក់រួចរាល់អស់ហើយគេក៏ចុះមកក្រោមដើម្បីហៅTaehyung ស្មើរនេះទៅហើយគេមិនទាន់ក្រោកមកទៀត ឃើញដូចនេះJungkookមានតែវិធីមួយយ៉ាងគត់ដែលអាចធ្វើអោយTaehyungភ្ញាក់បាន។
«អា៎...» Taehyungស្រែកនៅពេលដែលJungkookបានយកកែវទឹកជះទៅលើមុខរបស់គេ
«ហើយលោក កើតអីនិង បានជាយកទឹកមកជះមុខរបស់ខ្ញុំ» TaehyungសួរទៅJungkookព្រោះគេកំពុងតែបានគេងលក់ស្រួលផង។
«ខ្ញុំគ្មានអីត្រូវនិយាយ ឆាប់មកប្រញាប់» Jungkookគេមិនចាំបាច់បកស្រាយអ្វីគេគ្រាន់តែប្រាប់ថាប្រយ័ត្ន។
«អូយ៎» Taehyungស្រែកនៅពេលដែលគេរៀបនិងឈរហើយស្រាប់តែច្រវាក់ដែលមានបន្លានោះបានរិតជើងរបស់គេ ទើបធ្វើអោយគេដួល។
«....» jungkookឃើញដូចនេះគេក៏ប្រញាប់យកសោរចេញពិហោប៉ៅមកចាក់ច្រវាក់នោះចេញពីTaehyung។
នៅពេលដែលគេចាក់បានហើយគេទាញដៃរបស់Taehyungពេញមួយទំហឹងទៅតាមកម្លាំងដៃរបស់គេដែលមាន ព្រោះគេប្រញាប់ខ្លាំងណាស់។
១៥នាទីក្រោយមកឡានក៏បានឈប់នៅមន្ទីរពេទ្យដ៏ធំមួយនៅក្នុងទីក្រុងស៊េអូល។ Jungkookប្រញាប់បើកទ្វារួចរត់យ៉ាងលឿន ទុកអោយTaehyungដែលដើរប៉ាក់ប៉ើកៗ ដំបូងជើងរបស់គេមិនឈឺខ្លាំងដូចឥឡូវនេះទេ ដោយសារតែJungkookទាញគេមួយទំហឹងធ្វើអោយជើងរបស់គេក៏ក្រលាចទើបឈឺកាន់តែខ្លាំងឡើង។
Jungkookគេក៏ប្រញាប់បើកទ្វាចូលមើលម៉ាក់របស់គេដែលកំពុងតែគេងលើគ្រែ ទើបធ្វើអោយទឹកភ្នែករបស់គេហូរមកកាន់តែខ្លាំង។
ČTEŠ
ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)
Romance(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល