សូហ្កាដែលត្រូវជាបងប្រុសជីដូនមួយរបស់ជុងហ្គុកបានមករកគេនៅផ្ទះ ព្រោះគេមិនបានមកផ្ទះនេះយូរណាស់ហើយ។«បងមករកអីដែល» គ្រាន់តែសូហ្កាដើរចូលផ្ទះភ្លាមនេះគឺជាពាក្យស្វាគមន៏របស់ជុងហ្គុកតែម្តង
«ហា៎! ប្អូនប្រុស គ្រាន់តែបង មកលេងធ្វើមុខអោយសប្បាយតិចមើល» សូហ្កា
« មកអង្គុយសិនមក បងចង់និយាយអ្វីជាមួយខ្ញុំ» ជុងហ្គុក
«ប្រពន្ធរបស់ឯង នៅឯណា» គ្រាន់តែសូហ្កាសួរសំនួរនេះភ្លាមជុងហ្គុកសម្លឹងមើលមុខគេថ្លែតែម្តង
«រកគេមានការអី» ជុងហ្គុក
«គឺ...គ្មានអីទេ តែឯងកុំធ្វើបាបគេពេកណា៎ មើលទៅគេស្លូតបូតគួរអោយអាណិត»
«បងអស់អីនិយាយហើយមែនទេ ទៅផ្ទះបងវិញទៅ» ជុងហ្គុកចង្អុលទៅទ្វាខាងមុខហើយក៏អោយសូហ្កាចេញ
បន្ទាប់ពីសូហ្កាចេញពីផ្ទះរបស់គេហើយជុងហ្គុកក៏ដើរទៅបន្ទប់មើលថេយុង។ នៅពេលដែលដើរបន្ទប់ក៏ឃើញថេយុងរៀបចំខ្លួនរួចរាល់អស់ហើយ ប៉ុន្តែស្នាមជាំ នៅពេញ ក របស់គេតែម្តង។
«ធ្វើអី អោយខ្ញុំញុំា» ជុងហ្គុកប្រាប់ទៅថេយុងដែលកំពុងតែអង្គុយលើគ្រែ
«ចុះ អ្នកបម្រើ លោកមិនប្រើទៅ ម៉េចបានមកប្រើខ្ញុំ» ថេយុងគេនិយាយប្រកែក
«ខ្ញុំចង់ប្រើលោក យ៉ាងម៉េចលោកហ៊ានប្រកែកនិងខ្ញុំផងហ្អេ៎» ជុងហ្គុកនិយាយហើយក៏យកដៃទៅចាប់ថ្គាមTae ពេញមួយទំហឹង
«លោកលែងខ្ញុំទៅ! ខ្ញុំទៅធ្វើក៏បានដែរ» ថេយុងនិយាយចប់ភ្លាមជុងហ្គុកក៏ប្រលែងដៃរបស់គេដែល
បន្ទាប់មកថេយុងក៏ដើរចេញពីបន្ទប់ដើម្បីទៅធ្វើអាហារអោយសាតានម្នាក់នោះបើមិនអញ្ចឹងស្លាប់មិនខានទេ។
«ហើុយ អោយខ្ញុំធ្វើម្ហូបស្អី បើខ្ញុំមិនចេះធ្វើម្ហូបផងហ្នឹង ហើយម៉ោង8កន្លះហើយ នាំតែខ្ញុំធ្វើហើយម៉ោងជិត១០ » ថេយុងនិយាយផងធ្វើម្ហូបបណ្តើរ រហូតទាល់តែម្ហូបឆ្អិនគេក៏ដួសដាក់ចាន។
«ជុងហ្គុកមកញុំាបាយ» ថេយុងស្រែកហៅជុងហ្គុកពីជាន់ក្រោម មក
VOCÊ ESTÁ LENDO
ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)
Romance(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល