ភាគ៤

3.4K 220 11
                                    

នៅក្នុងប៊ូសានដែលធ្វើអោយថេយុង គេបានរស់នៅយ៉ាងសុខស្រួលគ្មានអ្នកមករំខាននិងធ្វើបាបគេទៀតដែរ ប៉ុន្តែគ្រាន់តែមានអារម្មណ៏ថាឯកការបន្តិចប៉ុណ្ណោះ។

«អ្នកមីងស៊ូ ជូនខ្ញុំទៅសួនផ្កាកូលាបនៅខាងក្រោយផ្ទះបន្តិចបានទេ» ថេយុងហៅមីងស៊ូអោយជូនគេទៅសួនផ្កាកូលាបព្រោះនៅប៊ូសានក៏ មានសួនផ្កាដែរប៉ុន្តែជុងហ្គុកបានជួលអោយកម្មករដាំទេ។

«ចា៎! បានលោកប្រុស»

ថេយុងគេបានមកដល់សួនផ្កាកូលាប អារម្មណ៏ដែលធុញថប់ក៏បាត់អស់គ្មានសល់ ព្រោះនៅទីនេះសុទ្ធតែផ្កាកូលាបព័ណ៏លឿងទាំងអស់។

«លោកប្រុស មើលទៅដូចជាចូលចិត្តផ្កាកូលាបពណ៏លឿងដល់ហើយ» មីងស៊ូគាត់សួរទៅថេយុងព្រោះមើលទៅគេចូលចិត្តផ្កាកូលាបណាស់។

«បាទ ពិតមែនហើយខ្ញុំពិតជាចូលចិត្តផ្កាកូលាបណាស់ ជាពិសេសពណ៏លឿងតែម្តង ព្រោះវាងតំណាងឲ្យមិត្តភាព បញ្ជាក់ពីក្តី​បារម្ភរបស់អ្នកជូន បង្ហាញពីការប្រាថ្នាល្អ ត្រូវការឲ្យ​មាន​​សុខភាពល្អ ត្រជាក់ត្រជុំសុខដុមរមនា» ថេយុងនិយាយរៀបរាប់ប្រាប់មីងស៊ូ។

«លោកប្រុស ជុងហ្គុកគាត់ក៏ចូលចិត្តផ្កាកូលាបដែរ» មីងស៊ូនិយាយប្រយោគនេះធ្វើអោយថេយុងអត់សួរមិនបាន

«គេ ចូលចិត្តពណ៏អីដែរ» ថេយុងសួរទៅមីងស៊ូ

«ខ្ញុំចូលចិត្តពណ៏ស» ចម្លើយនេះធ្វើអោយថេយុងភ្ញាក់ផ្អើលមែនទែន ព្រោះមិនមែនមីងស៊ូជាអ្នកឆ្លើយទេនោះគឺជា ជុងហ្គុក

«តើវាមានអត្ថន័យដូចម្តេចទៅ» ជុងហ្គុកសួរទៅកាន់ថេយុហ

«ផ្កា កូលាបពណ៏ស គឺបង្ហាញដល់សេចក្តីស្រឡាញ់ដែល​ស្រស់ស្អាត ល្អបរិសុទ្ធ គួរឲ្យចង់ថ្នាក់ថ្នម ដោយមិនគិតទេថាក្តីស្រឡាញ់ដែលប្រគល់ឲ្យនោះបានការតបស្នងឬអត់» ថេយុងបានឆ្លើយប្រាប់ទៅជុងហ្គុក

«ដឹងច្រើនណាស់ មកនេះ» គ្រាន់តែថេយុងរៀបរាប់ចប់ភ្លាមជុងហ្គុកអូសដៃថេយុងពេញមួយទំហឹងតែម្តង

«លោកចង់នាំខ្ញុំទៅណា៎...» ថេយុង

មកដល់ក្នុងបន្ទប់ជុងហ្គុកច្រានថេយុងពេញមួយទំហឹងធ្វើអោយគេដួលលើគ្រែ។

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Where stories live. Discover now