ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ចំណែកឯTaehyungវិញក៏បានធូរប្រសើរហើយ ទើបគ្រូពេទ្យអោយគេសម្រាកទៅផ្ទះ។
«តោះយើងទៅផ្ទះ» Jungkook
«អឹម...» Taeនិយាយហើយក៏ទៅផ្លាស់សម្លៀកបំពាក់។បន្ទាប់ពីTaeចេញពីបន្ទប់ទឹកដើម្បីផ្លាស់សម្លៀកបំពាក់ហើយគេក៏ជួបនិងមនុស្សម្នាក់ដែលគេស្រលាញ់ប្រៀបដូចជាបងប្រុសបង្កើត មកបង្ហាញអោយគេឃើញមុខម្តងទៀត។
«បងJin» Taeហៅឈ្មោះគេតិចៗប៉ុន្តែអាចឮរវាងគេនិងJin
«Taeអូនកើតអ្វីនិង ហេតុអីបានជាមកពេទ្យ អូនឈឺអ្វីមែនទេ» Jinពិតជាខ្វល់ខ្វាយនិងTaeខ្លាំងណាស់ប៉ុន្តែគេមិនមើលអ្នកដែលនៅជិតនិងទេ សម្លឹងមើលឡើងចង់ជ្រុះភ្នែកទៅហើយ។
«ខ្ញុំគ្មានកើតអីធ្ងន់ធ្ងរនោះទេ គ្រាន់តែឈីក្បាល និងក្តៅខ្លួនទេ »
«ប៉ុន្តែអូនត្រូវតែ....» និយាយមកដល់ត្រឹមនេះស្រាប់តែមានអ្នកកាត់មកចង្វាក់
«សាសង គ្នាអស់ចិត្តឫនៅ បើអស់ហើយតោះយើងទៅ» Jungkookនិយាយចប់ក៏ទាញដៃTaeតាមកម្លាំងរបស់ខ្លួន
នៅតាមផ្លូវគ្មានអ្នកណានិយាយអ្វីសោះប្រៀបដូចជាចោរលួសេះ Taeគេគិតតែសម្លឹងមើលមុខរបស់Jungkookមិនឈប់សោះ ព្រោះគេខ្លាចថានៅពេលដែលគេត្រលប់ទៅផ្ទះវិញទារុណកម្មវិញដែលគេទទួលបានទៀត។
«នៅមន្ទីរពេទ្យ ដូចជាស្និតស្នាលជាមួយអាម្នាក់នោះដល់ហើយណ៎» Jungkookនិយាយហើយក៏ចាប់ច្របាច់ថ្គាមរបស់Taeពេញមួយទំហឹង។
«លោកលែងដៃរបស់លោកទៅ» Taeប្រាប់អោយJungkookលែងដៃចេញពីថ្គាមរបស់គេបើមិនដូច្នោះទេមាត់របស់គេនិងខ្ទេចជាមិនខានទេ។
«បងJinគាត់គ្រាន់តែជាបងប្រុសរបស់ខ្ញុំប៉ុណ្ណោះ ពួកយើងមិនមែនជាអីនិងគ្នានោះទេ» Taeប្រកែកព្រោះគេនិងJinគ្រាន់តែជាអ្នកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ។
«ហុឹ...បងប្រុសប៉ុន្តែម៉េចក៏អាម្នាក់នោះខ្វល់ខ្វាយនិងឯងច្រើនម្ល៉េះ»Jungkookនិយាយហើយក៏ច្រាន់Taeអោយបុកនិងជញ្ជាំងពេញមួយទំហឹង
BINABASA MO ANG
ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)
Romance(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល