នៅពេលព្រឹកពន្លឺព្រះអាទិត្យបានបញ្ចេញពន្លឺយ៉ាងចិញ្ចែងចិញ្ចាចមកប៉ះនិងផ្ទៃមុខដ៏ស្រស់ស្អាតគ្មានស្នាមសូម្បីតែបន្តិច និងកែវភ្នែកដ៏ស្អាត។
«អូយ!ឈឺ» Taeនិយាយដោយមើលលើស្នាមជាំដែលមាននៅពេញខ្លួនរបស់គេហើយក៏គេដើរចុះពីលើគ្រែដើម្បីយកខោអាវមកស្លៀកពាក់និងចេញទៅខាងក្រៅដើម្បីស្រូបយកអាកាសធាតុ។
មួយសន្ទុះក្រោយមកTaeក៏បានមកដល់ច្រាំងសមុទ្រហើយគេក៏អង្គុយចុះមើលទឹករលក។
«ជីវិតរបស់ខ្ញុំមិនខុសអ្វីពីទឹកសមុទ្រ មានឡើង មានចុះ ជារឿងធម្មតា តាមកាល់វេលា» Taeនិយាយដល់ប្រយោគនេះទឹកភ្នែករបស់គេក៏ចាប់ផ្តើមស្រក់ចុះមកឥតដាច់ពីគ្នាសោះ
«លោកប៉ា បងប្រុស ខ្ញុំនឹកទាំងពីរណាស់»
+SKIP
«សួស្តី ខ្ញុំយកឡាតេមួយ»
«បាទ! ចាំបន្តិច »
Jiminនិយាយប្តាប់បុរសម្នាក់នោះហើយគេងាកមកមើលឃើញបុរសដែលនៅនិងមុខគេនោះគឺ ជាមនុស្សដែលបានស្នាមថើបដំបូងរបស់គេ។
«ហើយ លោក» Jiminស្រែកស្ទើរតែបែកហាងទៅហើយនៅពេលដែលឃើញគេម្នាក់នោះ
«គឺ ខ្ញុំចង់នាំលោកទៅញុំាបាយ ដែលខ្ញុំបានសន្យាកាលពីលើកមុន ដែលលោកបានជួយខ្ញុំ» Sugaនិយាយរបៀបអៀនខ្មាស់ទៅJimin
«នេះលោកហ៊ានមករកខ្ញុំដល់ហាងទៀត នៅក្នុងផ្សារទំនើបលោកដឹងទេខ្ញុំលក់មុខប៉ុណ្ណាទៅ» Jiminប្រាប់ទៅគេដោយយកដៃបិតមុខ
«អោយខ្ញុំសុំទោសផង ចាំខ្ញុំនាំលោកទៅហាងដែលថ្លៃបំផុតនៅស៊េអូល» Suga
«អឹម.....» Jiminងក់ក្បាលយល់ព្រមហើយក៏ដោះអៀមដែលជាប់និងខ្លួនដាក់នៅលើតុក៏ទៅឡើងឡានរបស់Suga
មួយសន្ទុះក្រោយមកឡានក៏បានមកដល់នៅហាងដែលលំដាប់លេខ១នៅក្នុងទីក្រុងស៊េអូល ហើយពួកគេក៏ដើរចូលទៅខាងក្នុងហាង។
«Jimin ចង់ញុំាអីដែរ» SugaសួរទៅJiminដែលអង្គុយដូចជាដើមឈើ
«ខ្ញុំញុំា........» គ្រាន់តែSugaហុចមីនុយអោយភ្លាមJiminប្រញាប់យក កម្មង់ម្ហូបយ៉ាងច្រើនតែម្តង។
STAI LEGGENDO
ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)
Storie d'amore(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល
