" Night Times "« ហ៊ើយ!! រួចហើយ » Taehyungទម្លាក់ប៊ិចនិង
ឯកសារចុះពត់ខ្លួនពត់ប្រាណព្រោះគេចុករោយពេញ
ខ្លួនអស់ទៅហើយ ដោយសារតែគេមានឯកសារបន្ទាន់ពីប្លង់និងគម្រោងជាច្រើនត្រូវពិនិត្យមើលទើបមិនហ៊ានដកឃ្លាន ឥឡូវនេះក៏ម៉ោង8យប់ទៅ
ហើយបុគ្គលិកផ្សេងៗចេញពីធ្វើការយូរហើយពេលនេះនៅសល់តែគេនិងJungKookតែពីរនាក់ប៉ុណ្ណោះ
ដែលនៅធ្វើការនៅឡើយ។« តោះទៅផ្ទះទៅ នេះយប់ហើយ»JungKook
ដើរចេញពីតុធ្វើការរបស់គេមកឈរនៅខាងមុខ
រាងតូចទាំងបារម្ភខ្លាចគេហត់ខ្លាំង« តោះ!! » ក្រោយពីរៀបឯកសារទុកវិញឲ្យរៀបរយរួចTaehyungក៏ងើបឡើងរួចបណ្ដើរ
គ្នាទៅចំណតឡានជាមួយJungKook។« Tae!! » JungKook
« ហ្អឹម?? » Taehyung
« មេឃងងឹតណាស់ នៅម្ដុំនេះមនុស្សក៏មិនមានច្រើនដែរយល់ល្អ...ចាំខ្ញុំជូនTaeទៅផ្ទះណា»
JungKookនិយាយរួចងាកមើលឆ្វេងស្ដាំ នៅកន្លែង
ផ្សេងអាចមានមនុស្សច្រើនតែម្ដុំនេះមានសុទ្ធតែ
ក្រុមហ៊ុនប៉ុណ្ណោះម៉ោង8អីស្ងាត់មហាស្ងាត់ហើយ។« ខ្ញុំទៅខ្លួនឯងបាន មិនរំខានBossទេ»Taehyung
តបទៅវិញញញឹមដាក់នាយតិចៗ ក្នុងចិត្តក៏ចម្លែក
និងសព្វនាមដែលនាយហៅគេ ''Tae''អញ្ចឹងហេ៎ស?
រាល់ដងនិយាយតែ ''ឯង''សោះ។« ណាTae! ឲ្យខ្ញុំជូនទៅទៅណា»JungKook
និយាយដដែលៗអង្វររាងតូច នាយមិនចង់បណ្ដោយ
ឲ្យគេទៅតែឯងទេ ម្យ៉ាងទៀតនាយក៏ចង់ទៅស្គាល់
ផ្ទះរបស់Taehyungដែរ បើបានជួបម៉ាក់ប៉ារបស់
គេទៀតរឹតតែល្អ។<< SKIP >>
« Boss!! ដល់ហើយ » Taehyungឈប់ឡានកៀកនិងឡានរបស់រាងក្រាស់រួចបើកកញ្ចក់ស្រែក
ប្រាប់ទៅនាយ។« ដល់ហើយហ៎? » JungKookតបមកវិញរួចងាក
សម្លឹងមើលផ្ទះរបស់Taehyungចុះឡើង។« មែនហើយ! »
« អញ្ចឹងTaeចូលផ្ទះចុះ ខ្ញុំទៅ...វិញហើយណា»
នាយនិយាយទាំងញញឹមតែក្នុងចិត្តកំពុងស្រែកបន់
ឲ្យTaehyungឃាត់គេហើយហៅគេចូលក្នុងផ្ទះ
តែវាក៏បានផលពិតមែន« អញ្ចឹងបើមិនយល់ទាស់ទេBossចូលខាងក្នុង
ផ្ទះខ្ញុំផឹកទឹកសិនទៅ ខ្ញុំក៏មានឯកសារត្រូវឲ្យBoss
វិញដែរ»Taehyung
